ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ សុំ​ការ​យោគយល់​ចំពោះ​ការ​បិទផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ម្ខាង ​រយៈពេល​២​ខែ ​ត្រង់​ចំណុច​មុខ​ការដ្ឋាន​ស្ថានីយ​បូមទឹក​កប់​ស្រូវ

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​អនុវត្ត​គម្រោង​ផែនការ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ…

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​អនុវត្ត​គម្រោង​ផែនការ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ ក្នុង​នោះ​គម្រោង​សាងសង់​ពង្រីក​បន្ថែម​ស្ថានីយ​បូមទឹក​កប់​ស្រូវ ដោយ​បំពាក់​បន្ថែម​ម៉ូ​ទ័​រ​បូមទឹក មុខកាត់ ១,៥​ម៉ែត្រ​ចំនួន ០២​គ្រឿង ដែល​មាន​សមត្ថភាព​បូមទឹក​១២​ម៉ែត្រគូប ក្នុង​១​វិនាទី ។

​បច្ចុប្បន្ន ការងារ​សាងសង់ ស្ថានីយ​នេះ​ ដល់​ដំណាក់កាល​សង្កត់​គ្រឹះ​ដើម្បី​ចាក់​ធ្នឹម​ទ្រ និង​ដំឡើង​បំពង់​ដែក​បង្ហូរទឹក​ចេញ ដោយ​ត្រូវ​ជីក​កាត់ ទទឹង​មហាវិថី​ឈ្នះឈ្នះ ចំណុច​មុខ​ស្ថានីយ​បូមទឹក​កប់​ស្រូវ ​។

ដើម្បី​ឱ្យ​ដំណើរការ​គម្រោង​នេះ​បាន​ល្អ​ប្រសើរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​បិទ​កំណាត់​មហាវិថី ឈ្នះ​ឈ្នះ​ចំណុច​មុខ​ស្ថានីយ​បូមទឹក​កប់​ស្រូវ​ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​បិទ​ម្ខាង និង​បើក​ម្ខាង ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ ២០២៥ វេលា​ម៉ោង ៨:០០ នាទី​ព្រឹក រហូត​ដល់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៧:០០ នាទី​ល្ងាច​ ។

អាស្រ័យ​ហេតុនេះ​សូម​សាធារណជន​ទាំងអស់ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ និង​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​ខាងលើ មេត្តា​ជ្រាប និង​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការ​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍ ឆ្លងកាត់​ការដ្ឋាន និង​ផល​ប៉ះពាល់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើង និង​មេត្តា​ពង្វាង​ចរាចរ​ចេញពី​ទីតាំង​ខាងលើ ទៅ​តាម​ផែនទី​ពង្វាង​ចរាចរ ដែល​បាន​ជូន​ភ្ជាប់​មក​ជាមួយ ដើម្បី​សម្រួល​ឱ្យ​ការ​អនុវត្ត​គម្រោង​សម្រេច​បាន​តាម ផែនការ​កំណត់ ​។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​សែន​សុខ និង​មន្ទីរ សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​សហការ​អនុវត្ត និង​សម្របសម្រួល​សណ្តាប់ធ្នាប់​ចរាចរ​លើ​កំណាត់​ផ្លូវ ខាងលើ​នេះ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ