ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណីឆេះ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​៣ ម្សិលមិញ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង បង្កការភ្ញាក់​​ផ្អើល​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​២៣​ខែ​មិ​នា​ឆ្នាំ​២០២៥ ក្នុង​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​៣ ផ្លូវ​១៤៣​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង…

រាជធានីភ្នំពេញ ៖ សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង បង្កការភ្ញាក់​​ផ្អើល​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​២៣​ខែ​មិ​នា​ឆ្នាំ​២០២៥ ក្នុង​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​៣ ផ្លូវ​១៤៣​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​មាន​កម្លាំង​សមត្ថកិច្ច​បាន​ប្រការ​នៅ​ក្នុង​ប៉ុស្តិ៍​ខាងលើ ស្រាប់តែ​ពេល​កើតហេតុ​មានការ​ដាច់​ភ្លើង​នៅ​ក្នុង​ប៉ុស្តិ៍ ហើយ​ពួក​គាត់​សង្ស័យ​ស្មាន​តែ​ដាច់​ភ្លើង​ទាំងអស់ ក៍​ចេញ​រក​មើល​ស្រាប់តែ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់ ចេញពី​បន្ទប់​លោកនាយ​ប៉ុស្តិ៍ ដែល​បាន​ចាក់សោ​ចេញ​ទៅ​ក្រៅ​បាត់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​ឃើញ​សភាព​​ផ្សែងហុយ​ខ្មួលខ្មាញ់​ខ្លាំង​ពេក ហើយ​ណាមួយ​បន្ទប់​ដែល​ឆាបឆេះ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់ ធ្វើ​អី​មិនកើត ពួក​គាត់​បាន​រាយការណ៍​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​អោយមក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ ។

ករណី​នេះ​ផង​ដែរ​បន្តិច​ក្រោយមក​ក៍​មាន​រថយន្ដ​ការិយាល័យ​នគរបាល​បង្ក​ការ​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​អន្តរាគមន៍​ចំនួន​៧​គ្រឿង​និង​បាន​ធ្វើការ​បាញ់​ពន្លត់​១៤​រថយន្ត​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ដដែល ។

ពាក់​ព​ន្ធ័​ហេតុការណ៍​នេះ​សមត្ថកិច្ច​បានអោយ​ដឹង​ថា មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​រាល់ដាល​ដល់​ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ណា​នោះ​ទេ​ហើយ គ្រាន់តែ​ឆេះ​បន្ទប់ ទំហំ​០៤​ម៉ែត្រ X០៤​ម៉ែត្រ ចំនួន ០១​បន្ទប់ រួម​មាន​ម៉ាស៊ីន​ថត​អត្តសញ្ញាណ​ប័​ណ្ឌ​ចំនួន ០១​គ្រឿង​, កុំព្យូទ័រ​ចំនួន ០១​គ្រឿង រួម​ទាំង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។ ចំពោះ​មូលហេតុ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​បង្ក​អោយ​ការ​ឆាបឆេះ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ