រាជធានីភ្នំពេញ ៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានជារៀងរាល់ថ្ងៃមិនថា ពេលយប់ ឬថ្ងៃនោះ មន្ត្រីនគរបាលចរាចរណ៍នឹងចាប់ផ្តើមបន្ថែមការត្រួតពិនិត្យជាតិស្រវឹង នៅពេលថ្ងៃ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ ។
យោងតាមលោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍បានលើកឡើងថា បន្ទាប់ពីទទួលបានបទបញ្ជាមួយទៀតហើយ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង អីញ្ចឹងពួកយើងខ្ញុំនឹងចាប់ផ្តើមត្រួតពិនិត្យជាតិស្រវឹងនៅពេលថ្ងៃនេះទៀតចាប់ពីម៉ោង១២ថ្ងៃតទៅ ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ៖«ការចាប់ផ្ដើមត្រួតពិនិត្យជាតិស្រវឹង នៅពេលថ្ងៃនេះក៏ព្រោះតែគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើននៅពេលថ្ងៃដោយសារតែកម្មវិធីជប់លៀង និងកម្មវិធីផ្សេងៗ ភាគច្រើនបង្វែរមកនៅពេលថ្ងៃ ។ អីញ្ចឹងគាត់បង្កគ្រោះថ្នាក់នៅម៉ោង ២ឬ៣ ឬ៤វិញ ហើយយើងបង្កើនម៉ាស៊ីនធ្វើតេស្តរកជាតិអាល់កុល»។
លោកឧត្តមសេនីយ៍ទោ បានសង្កត់ធ្ងន់ទៀតថា ជាទូទៅចំពោះបរិមាណនៃការពិសាគ្រឿងស្រវឹង សម្រាប់ស្រាបៀរទឹកស ឬទឹកលឿង កម្រិតត្រឹម២កំប៉ុងឡើងទៅអាចជាប់ក្នុងកម្រិតដែលត្រូវផាកពិន័យ សម្រាប់ទឹកខ្មៅ១កំប៉ុង អាចជាប់ហើយ ។
លោកឧត្តមសេនីយ៍បានបន្ថែម ពីការដាស់វាស់ជាតិអាកុលពេលថ្ងៃ រដ្ឋាភិបាលក៏នឹងកំពុងរៀបច្បាប់រឹតបន្តឹងគ្រឿងស្រវឹង ដោយកំពុងសិក្សាយ៉ាងយកចិត្តទុក្ខដាក់ ព្រោះច្បាប់នេះអាចប៉ះពាល់ពាល់ខ្លាំងដល់អាជីវករ ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងស្រវឹង សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង១២០០០នាក់ហើយបើសិនជាមិនបានឃាត់ខ្លួនពួកគេ ដើម្បីបន្សាបជាតិស្រវឹងដោយបណ្ដោយឱ្យបើកបរ បើសិនជាម្នាក់បុកមនុស្សស្លា.ប់ម្នាក់ យ៉ាងហោចណាស់ ក៏មា នមនុស្ស ប្រមាណ១២០០០នាក់ត្រូវបានស្លា.ប់ដោយសារតែការបើកបរក្នុងស្ថានភាពស្រវឹងដែរ ៕
ចែករំលែកព័តមាននេះ