ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​២​ទីតាំង​ល្បែង​អន​ឡាញ​ខុសច្បាប់​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​ជនជាតិ​ថៃ ៦៣​នាក់(​៧​នាក់ជាមេខ្លោង​​)

14 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៥ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៥ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​បង្ក្រាប​ទីតាំង ចំនួន​២ ដែល​លួចលាក់​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អន​ឡាញ ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ថៃ ប្រមាណ​៧​នាក់ នៅ​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បន្ទាប់​ពី​បាន​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ឃ្លាំមើល​សកម្មភាព​សង្ស័យ​នៅ​ទីតាំង​ខាងលើ​មួយ​រយៈ​កន្លង​មក​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៥ មីនា ២០២៥ ។

ការ​ឈាន​ទៅ​បង្ក្រាប​ទីតាំង​ទាំង​ពីរ​ខាងលើ​នេះ ធ្វើ​ឡើង​ដោយ​ទទួល​បាន​គោលការណ៍​ណែនាំ​ពី ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយក​រដ្ឋ​មន្តី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ការ​ចង្អុល​ដឹកនាំ​ដោយ​ផ្ទាល់​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ។

ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​ទីតាំង​ខាងលើ​សមត្ថកិច្ច​បាន​រក​ឃើញ​ជនជាតិ​ថៃ សរុប​ចំនួន​៦៣​នាក់ (​ស្រី​៣០​នាក់​) ក្នុង​នោះ​មាន​កុមារ​ចំនួន​២​នាក់ និង​បាន​រក​ឃើញ​សម្ភារៈ​វត្ថុ​តាង​ដូច​ជា កុំព្យូទ័រ​ចំនួន​៣៣​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​៦៥​គ្រឿង សម្រាប់​ធ្វើ​សកម្មភាព​បទល្មើស​តាម​ប្រព័ន្ធ​អន​ឡាញ​ខុសច្បាប់ រួម​ទាំង​អត្តសញ្ញាណប័ណ្ណ​ថៃ ចំនួន​៦៥​ច្បាប់ និង​លិខិតឆ្លងដែន​ថៃ ចំនួន​២​ច្បាប់ ។

តាម​រយៈ​ទិន្នន័យ ក្នុង​វត្ថុ​តាង​សមត្ថកិច្ច​កំណត់​បាន​ថា ក្រុម​នេះ​កំពុង​ត្រៀម​រៀបចំ​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​សកម្មភាព​ទៅ​ប្រទេស​ដទៃ​ផ្សេង​ទៀត​។ ក្នុង​ចំណោម​ពលរដ្ឋ​ថៃ​ទាំង​៦៣​នាក់ សមត្ថកិច្ច​បាន​រក​ឃើញ​១០​នាក់ កំពុង​ធ្វើ​សកម្មភាព​រៀបចំ សម្ភារៈ​មធ្យោបាយ​ដើម្បី​ប្រព្រឹត្ត​បទល្មើស តាម​ប្រព័ន្ធ​អន​ឡាញ​ខុសច្បាប់​ដោយ​ស្ម័គ្រចិត្ត និង​៤៦​នាក់ កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ដោយ​បិទ​សិទ្ធិ​សេរីភាព​ដើរហើរ ប៉ុន្តែ​មិន​មាន​សញ្ញាណ​រង​គ្រោះ​ដោយ​អំពើ​ហិ​.​ង្សា ឬ​អំពើ​ជួញដូរ​មនុស្ស​នោះ​ឡើយ ។

ក្នុង​នោះ​ដែរ សមត្ថកិច្ច​បាន​កំណត់​ជនជាតិ​ថៃ ចំនួន​៧​នាក់ (​ស្រី​១​នាក់​) ជា​មេខ្លោង​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ល្មើស​ខាងលើ ។

ជនជាតិ​ថៃ ចំនួន​៥៦​នាក់ នគរបាល​ជាតិ​កម្ពុជា នឹង​ស្នើ​សុំ​កិច្ចសហការ​ជាមួយ​នគរបាល​ភូមិន្ទ​ថៃ ដើម្បី​សម្របសម្រួល​រៀបចំ​បែបបទ​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ផ្អែក​តាម​សំណូមពរ​ពី​អ្នក​ទាំងនោះ​។ ដោយឡែក​ចំពោះ​ជនសង្ស័យ ៧​នាក់​ផ្សេង​ទៀត កំពុង​បន្ត​នីតិវិធី​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ