ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឆបោក និង​ឧ​ក្រិ​.​ដ្ឋ​កម្ម​ចាប់ជំរិត​តាម​អន​ឡាញ គឺជា​បញ្ហា​ក្តៅ​បំផុត​នៅ​ជ្រោយ​ឥណ្ឌូចិន​ដែល​ទាមទារ​កិច្ចសហការ​ដ៏​ស្មោះត្រង់​នៃ​ប្រទេស​នៅ​ក្នុង​តំបន់ ដើម្បី​បោសសម្អាត​បណ្តាញ​ឧ​ក្រិ​.​ដ្ឋ​កម្មនេះ ។ អ្នកវិភាគ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា ឧ​ក្រិ​.​ដ្ឋ​កម្មនេះ​វាក​កើតឡើង​ដោយ​បណ្តាញ​ឧ​ក្រិ​.​ដ្ឋ​ជន​ចម្រុះ​ជាតិ​សាស​សន៍ ហើយ​កំពុង​តែ​ផ្ទុះ​ខ្លាំង​នៅ​ជ្រោយ​ឥណ្ឌូចិន ខណៈ​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត​ក៏​មាន​កំណើន​ដែរ ជា​ពិសេស…

ករណី​ឆបោក និង​ឧ​ក្រិ​.​ដ្ឋ​កម្ម​ចាប់ជំរិត​តាម​អន​ឡាញ គឺជា​បញ្ហា​ក្តៅ​បំផុត​នៅ​ជ្រោយ​ឥណ្ឌូចិន​ដែល​ទាមទារ​កិច្ចសហការ​ដ៏​ស្មោះត្រង់​នៃ​ប្រទេស​នៅ​ក្នុង​តំបន់ ដើម្បី​បោសសម្អាត​បណ្តាញ​ឧ​ក្រិ​.​ដ្ឋ​កម្មនេះ ។

អ្នកវិភាគ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា ឧ​ក្រិ​.​ដ្ឋ​កម្មនេះ​វាក​កើតឡើង​ដោយ​បណ្តាញ​ឧ​ក្រិ​.​ដ្ឋ​ជន​ចម្រុះ​ជាតិ​សាស​សន៍ ហើយ​កំពុង​តែ​ផ្ទុះ​ខ្លាំង​នៅ​ជ្រោយ​ឥណ្ឌូចិន ខណៈ​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត​ក៏​មាន​កំណើន​ដែរ ជា​ពិសេស គឺ​ហ្វី​លី​ពី​ន មី​យ៉ា​ន់​ម៉ា ឡាវ​ជាដើម ។

លោក​បាន​សង្កត់ធ្ងន់​ថា «​រូបភាព​នៅ​ជ្រោយ​ឥណ្ឌូចិន​ឃើញ​ថា ធ្ងន់ធ្ងរ​ដោយសារ​តែ​បណ្តាញ​ព័ត៌មាននៅ​ក្នុង​តំបន់​នេះ តាម​ចិញ្ច្រាំ​ព័ត៌មាន​នេះ​ខ្លាំង ប៉ុន្តែ​កុំ​ភ្លេច​ថា វា គឺជា​រឿង​ឧ​ក្រិ​.​ដ្ឋ​កម្ម​ឆ្លង​ដែន​ដែល​ស្មុគស្មាញ ហើយ គឺជា​ឧ​ក្រិ​.​ដ្ឋ​កម្ម​បែប​ថ្មី ឬ​អាច​និយាយ​ថា ជា​ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាន់សម័យ​បំផុត​ដែល​កំពុង​តែ​ផ្ទុះ » ។ លោក​បាន​លើក​ឡើង​ថា ឧ​ក្រិ​.​ដ្ឋ​កម្ម​ប្រភេទ​នេះ​គ្មាន​ព្រំដែន ហើយ​ក៏​គ្មាន​ដែន​កំណត់​ដែរ ។ គ្រប់​ករណី​វា​ប្រទាក់ក្រឡា​គ្នា​ដូច​ជា បណ្តាញ​អន​ឡាញ​ដែល​ស្មុគស្មាញ​បំផុត ។ នៅ​ក្នុង​ករណី​មួយ​ដែល​កើត​នៅ​កម្ពុជា​មិន​អាច​ថា​ឧ​ក្រិ​.​ដ្ឋ​ជន គឺ​នៅ​កម្ពុជា​នោះ​ទេវា​អាច​នៅ​គ្រប់​ទិស​ទី ហើយ​ជនល្មើស​អាច​ប្រើ​គ្រប់​ទីតាំង​ដើម្បី​ធ្វើ​សកម្មភាព ។

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Nation បាន​ឲ្យ​ដឹង​ថា ប៉ូលិស​អន្តរជាតិ​បាន​ស្រាវជ្រាវ​ឈាន​ទៅ​ចាប់​ឧ​ក្រិ​.​ដ្ឋ​ជន​ចាប់ជម្រិត​ម្នាក់​ដែល​លាក់ខ្លួន​នៅផ្ទះ​វីឡា​មួយ​កន្លែង នៅ​ក្នុង​ខេត្ត​ជុន​បុរី ប្រទេស​ថៃ ក្រោម​បទ​សង្ស័យ​ថា ជន​នេះ​បាន​ប្រ​ពឹ​ត្តិ​អំពើ​ចាប់ជម្រិត​ទារ​លុយ​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​ជនជាតិ​ចិន​ម្នាក់ ដែល​ពួក​គេ​ធ្វើ​សកម្មភាព​នៅ​កម្ពុជា ។

តាម​ការ​ស៊ើបអង្កេត​របស់​ការិយាល័យ​ស៊ើបអង្កេត​ឧ​ក្រិ​.​ដ្ឋ​កម្ម​តាម​អ៊ីនធឺណិត​ថៃ លើ​ការ​ឆបោក​វិនិយោគ​ក្នុង​ខេត្ត​ឈុ​ន​បុរី បាន​នាំ​ប៉ូលិស​ទៅ​កាន់​កន្លែង​លាក់ខ្លួន​រប​ស់បុរសជន​ជាតិចិន ដែល​ប៉ូលិស​អន្តរជាតិ​ចង់​ចាប់ខ្លួន​បំផុត ជុំវិញ​ការ​ចាប់​ពង្រាត់ និង​ធ្វើ​ទារុណកម្ម​លើ​ស្ត្រីជន​ជាតិចិន​ម្នាក់​នៅ​កម្ពុជា និង​ស្ត្រីជន​ជាតិចិន​ដែល​ជា​ម្ចាស់ផ្ទះ​វីឡា​នេះ ។

សមត្ថកិច្ច​ថៃ​ថា បុរស​នោះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​បោកប្រាស់​តាម​រូបភាព​វិនិយោគ​រូបិយប័ណ្ណ​ឌី​ជី​ថ​លតា​ម​អ៊ីនធឺណិត ដែល​បាន​បោកប្រាស់​ជន​រង​គ្រោះ​អស់​ប្រហែល ៦១៨ លាន​បាត​។ នេះ គឺជា​ករណី​មួយ​ដែល​បញ្ជាក់​ថា ឧ​ក្រិ​.​ដ្ឋ​កម្ម​បោក​ប្រាក់ និង​ចាប់ជម្រិត​តាម​អន​ឡាញ​ជា​ឧ​ក្រិ​.​ដ្ឋ​កម្ម​គ្មាន​ព្រំដែន​មួយ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា នាយក​រដ្ឋមន្ត្រី​ថៃ​បាន​បញ្ជាក់​ថា ដើម្បី​បោសសំអាត​ឧ​ក្រិ​.​ដ្ឋ​កម្ម​នៅ​ក្នុង​យុគសម័យ​ថ្មី​នេះ ប្រទេស​ថៃ និង​កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សហការ​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជា​ពិសេស គឺ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោកស្រី បាន​បញ្ជាក់​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន និង​ក្រុម​ជនខិលខូច កំពុង​តែ​ដំណើរការ​ទៅ​ដោយ​រលូន ដោយ​ប្រទេស​ថៃ និង​កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សហការ​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឆបោក ហើយ​នៅ​ពេល​នេះ​ជនសង្ស័យ​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់ខ្លួន​រួច​ហើយ​។

ក្រៅពី​កិច្ច​សហប្រតិបត្តិការ​នេះ ក្រៅពី​កម្ពុជា និង​ថៃ អ្នកវិភាគ​ខាងលើ​បាន​លើក​ឡើង​ថា បញ្ហា​នេះ​មិនមែន​តែ​កម្ពុជា និង​ថៃ​ចាប់ដៃ​គ្នា​តែ​ពីរ​ប្រទេស​អាច​ធ្វើ​បាន​ទេ គឺ​វា​ទាមទារ​ទូលំទូលាយ​ថែម​ទៀត ជាមួយ​ឡាវ ជាមួយ​វៀតណាម ជាមួយ​ចិន និង ឈាន​ទៅ​កសាង បណ្តាញ​បង្ក្រាប​ទូលំទូលាយ​បន្ថែម​ទៀត​។ លោក​បាន​បន្ត​ទៀត​ថា ឧ​ក្រិ​.​ដ្ឋ​កម្មនេះ​ក៏​ទាមទារ​ឲ្យ​ប្រទេស​នានា និយាយ និង​រាយការណ៍​ដោយ​ស្មោះត្រង់​ហើយ​រួម​គ្នា​ដោះស្រាយ​ដោយ​តម្លាភាព គ្មាន​ការ​បន្ទោស​គ្មាន​ការ​រិះគន់​គ្នា ទៅ​វិញ​ទៅ​មក ហើយ​រួមដៃគ្នា​ជា​សម្ព័ន្ធ​ដើម្បី​បោសសម្អាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ