អស្ចារ្យខ្លាំង! អាកាសយានដ្ឋានអន្តរជាតិតេជោ ថ្មីនឹងរំលេចឡើងនូវរូបភាពដ៏មហស្ចារ្យ
- កណ្តាល
អាកាសយានដ្ឋានអន្តរជាតិតេជោនឹងបើកឱ្យដំណើរការជាផ្លូវការនៅខែកក្កដាឆាប់ៗខាងមុខនេះ ដែលផ្ទៃដីទាំងមូលនៃព្រលានយន្តហោះ គឺ២៦០០ហិកតា ។ ទៀតសោត អាកាសយាន្តដ្ឋានអន្តរជាតិតេជោ មិនត្រឹមតែជាអាកាសយានដ្ឋានដ៏ធំជាប់ចំណាត់ទី៩ ក្នុងពិភពលោកប៉ុណ្ណោះទេ ។ ក្នុងនោះ អាកាសយាននេះ ក៏រំលេចឡើងនូវរូបភាពដ៏មហស្ចារ្យ រូបសំណាក់ជិត២០០បូក រួមជាមួយផ្ទះមន្ត្រី ផ្ទះសេដ្ឋី និងភូមិវប្បធម៌ អាណាចក្រដ៏រុងរឿង ដែលបង្ហាញអោយបរទេសបានទស្សនាពីប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរផងដែរ ។

ជាការពិត អាកាសយានដ្ឋានអន្តរជាតិតេជោនឹងមានដាំឈើល្អប្រណីតៗជាច្រើននៅជុំវិញដែលឈានដល់ ១លានដើមឯណោះ ។ តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព ឧកញ៉ា ឆារស៏ វ៉ាន់ អភិបាលក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន មានប្រសាសន៍ថា នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោនឹងមានដាក់តាំងបង្ហាញ រូបសំណាក់ជិត២០០ ក្នុងនោះ មានដូចជារូបព្រះពុទ្ធដ៏ធំដែលគ្រោងនឹងដាក់នៅក្នុងពេលឆាប់ៗនេះ លើសពីនេះក៏មានរូបអប្សរា ព្រហ្មមុខ៤ និងរូបសំណាក់ល្អជាច្រើនទៀត ដែលនាំមកពីសៀមរាប សុទ្ធសឹងតែជាអត្តសញ្ញាណជាតិខ្មែរ។

ឧកញ៉ា ឆារស៏ វ៉ាន់ អភិបាលក្រុមហ៊ុនមានប្រសាសន៍បន្តទៀតថា នៅក្នុងអាកាសយានដ្ឋានលំដាប់ 4F នេះ ក៏មានផ្ទះមន្ត្រី ផ្ទះសេដ្ឋី ភូមិវប្បធម៌ដូចទៅនឹងសៀមរាប ។ ទៀតសោត អាកាសយានដ្ឋានអន្តរជាតិតេជោជាប់ចំណាត់ថ្នាក់ទី៩ ដែលជាអាកាសយានដ្ឋានដ៏ធំនោះ អាចទទួលប្រភេទយន្តហោះធំបាន ដោយដំណាក់ទី១នេះ នឹងទទួលអ្នកដំណើរបាន១៥លាននាក់ នៅដំណាក់កាលទី២ ឆ្នាំ២០៣០ទទួលបានអ្នករហូតដល់៣០លាននាក់ និងដំណាក់កាលទី៣ អាចទទួលបាន៤៥លាននាក់ឯណោះ ។ ឧកញ៉ា ឆារស៏ វ៉ាន់មានប្រសាសន៍ថា នៅជុំវិញព្រលាននឹងត្រៀមដាំដើមឈើប្រណិតៗជាច្រើន ក្នុងនោះ មានដូចជា ដើមបេង នាងនួន ដើមត្នោត និងផ្ការំដួលដែលតំណាងអោយកម្ពុជាជាដើម បើគិតត្រួសៗគឺឈានដល់ ១លានដើម ។

សូមជម្រាបដែរថា រូបរាងអាកាសយាន្តដ្ឋានអន្តរជាតិតេជោខាងក្នុង គឺមានរាងជាអង្រុត ដែលសំដៅថា អង្រុតចាប់ត្រី ដែលទទួលស្វាគមន៍ភ្ញៀវបរទេសយ៉ាងកក់ក្តៅ ជាពិសេសលេខហុងស៊ុយរបស់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ គឺលេខ៩ ៕












ចែករំលែកព័តមាននេះ