ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនមនុស្ស៥នាក់ប្រព្រឹត្តបទល្មើស​នេសាទនៅចំណុច​ត្រសេះ​ចោះ ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគី

2 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​សហការ​ជាមួយ​កង​អន្តរាគមន៍​បង្ក្រាប​ទ​ល្មើស​នេសាទ​នៅ​ផ្ទៃ​ទន្លេសាប​កងពល​លេខ ៥២ យោធភូមិ​ភាគ​ទី​៥ បាន​ចុះ​បង្ក្រាប​បទល្មើស​ហុំ​សម្រាស់​មួយ​កន្លែង នៅ​ចំណុច​ត្រសេះ​ចោះ ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរណ៍…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​សហការ​ជាមួយ​កង​អន្តរាគមន៍​បង្ក្រាប​ទ​ល្មើស​នេសាទ​នៅ​ផ្ទៃ​ទន្លេសាប​កងពល​លេខ ៥២ យោធភូមិ​ភាគ​ទី​៥ បាន​ចុះ​បង្ក្រាប​បទល្មើស​ហុំ​សម្រាស់​មួយ​កន្លែង នៅ​ចំណុច​ត្រសេះ​ចោះ ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរណ៍ ។

កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ ២០២៥ ដោយ​សម្រេច​ឃាត់ខ្លួន​មនុស្ស​ចំនួន​៥​នាក់ និង​ឧបករណ៍ អួន​ហុំ​សម្រាស់​ចំនួន​មួយ​វង់ ។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ដោយ​ទទួល​បាន​បទបញ្ជា​ពី គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ក៏​ដូច​ជា មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ស្ដី​ពី​ការ​បង្ក្រាប​បទល្មើស​នេសាទ​ដែល​នៅ​តែ​បន្ត​កើត​មាន​ឡើង​តាម​រូបភាព​តូច​ធំ​គ្រប់​ទីកន្លែង ហើយ​ការ​បង្ក្រាប​ចេះ​តែ​ធ្វើ​ឡើងជា​បន្តបន្ទាប់ ។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២៣ ខែមីនា​នេះ មន្ត្រី​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​បាន​សហការ​ជាមួយ​កង​អន្តរាគមន៍​បង្ក្រាប​បទល្មើស​នេសាទ​លើ​ផ្ទៃ​ទន្លេសាប បាន​ចុះ​បង្ក្រាប​បទល្មើស​ហ៊ុម​សម្រាស់​នៅ​ចំណុច​កោះ​ត្រសេះ ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូណ៌ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ កាណូត​បា​ឡា​ស្មាច់​ចំនួន​២​គ្រឿង ម៉ាស៊ីន​ខ្យល់​២​គ្រឿង និង​អួន​១​វង់ មាន​បណ្តោយ​ប្រវែង​១៤០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ និង​មាន​ក្រឡា​៣ ហ៊ុន ។

លោក លី ឡា បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៥​នាក់​រួម​ទាំង​ឧបករណ៍​ល្មើសច្បាប់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ