ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូបុ.កម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធឆ្លងផ្លូវ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ភ្លាម​ៗ ខណៈ​ជន​រង​គ្រោះ​រូប​នេះ​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ទឹក​សុទ្ធ​១​គ្រឿង​ទៀត ដែល​កំពុង​បើក​ឆ្លងផ្លូវ ។ ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ភ្លាម​ៗ ខណៈ​ជន​រង​គ្រោះ​រូប​នេះ​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ទឹក​សុទ្ធ​១​គ្រឿង​ទៀត ដែល​កំពុង​បើក​ឆ្លងផ្លូវ ។

ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ខាង​មុខ​បុរី​ជា រី ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ខាងលើ​គាត់​បានឃើញ​យុវជន​រង​គ្រោះ​រូប​នោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ស្កូ​ប​ពី​(Honda Scoopy)​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1LA-1232 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ខណៈនោះ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​គ្រាន់បើ​ដែរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​វាក់​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ទឹក​សុទ្ធ​១​គ្រឿង គ្មាន​ស្លាក​លេខ ដែល​កំពុង​បើក​ឆ្លងផ្លូវ​ជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

សាក្សី​ដដែល​បាន​និយាយ​ទៀត​ថា ពេល​នោះ​ដោយសារ​តែ​ជិះ​លឿន​ទើប​គេច​ចេញ​ក៏​មិន​ទាន់ ហើយ​ជាន់​ហ្វ្រាំង​ឈប់​ក៏​មិន​ទាន់ ក៏​បាន​ជ្រុល​ទៅ​បុក​ត្បុល​ចូល​ក្រោម​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ទឹក​សុទ្ធ​នោះ​ទាំង​កម្រោល ។ បណ្ដាល​ឲ្យ​យុវជន​អ្នក​ជិះ​ម៉ូតូ​រូប​នេះ រង​របួស​ធ្ងន់ធ្ងរ​ដួល​ដេក​នៅ​នឹង​កន្លែង ដោយឡែក​ម៉ូតូ Honda Scoopy របស់​គាត់​ជាប់​ពីក្រោម​ពោះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ទឹក​សុទ្ធ​រង​ការ​ខូចខាត​យ៉ាងដំណំ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​ឃើញ​បែប​នេះ អ្នក​ដែល​នៅ​ជិត​នោះ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម និង​លើក​គ្រា​យុវជន​នោះ ដាក់​អែប​ខាង រួច​ហៅ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍​មិន​ឲ្យ​មិន​ឲ្យ​កកស្ទះ ។ បន្ទាប់​មក​ធ្វើការ​វាស់វែង រួច​នាំ​យក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ទឹក​សុទ្ធ​ខាងលើ​រួម​ទាំង​ម៉ូតូ Honda Scoopy របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ