ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករត់ម៉ូតូកង់បីឥណ្ឌា២ក្រុម ២៣នាក់ត្រូវបានធ្វើកិច្ចសន្យា ក្រោយបង្កហិ.ង្សាវ៉ៃគ្នាដណ្តើមម៉ូយ

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អ្នក​រត់​កង់បីឥណ្ឌា២​ក្រុម ២៣​នាក់ ត្រូវ​បាន​ធ្វើ​កិច្ចសន្យា ក្រោយ​បង្ក​ហិ​.​ង្សា​វ៉ៃ​គ្នា​ដណ្តើម​ម៉ូយ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​ជ្រៅ​ក្រុង​ប៉ោយ​ប៉ែ​ត…

បន្ទាយ​មាន​ជ័យ ៖ អ្នក​រត់​កង់បីឥណ្ឌា២​ក្រុម ២៣​នាក់ ត្រូវ​បាន​ធ្វើ​កិច្ចសន្យា ក្រោយ​បង្ក​ហិ​.​ង្សា​វ៉ៃ​គ្នា​ដណ្តើម​ម៉ូយ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​ជ្រៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយ៍ត្រី ឆៃ ដែន នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ​បាន​ប្រាប់​ថា ៖ ក្រោយ​ទទួល​ព័ត៌មាន​បានឱ្យ​ដឹង​ថា មាន​អ្នកកង់បីឥណ្ឌា​២​ក្រុម ប្រមាណ​ជាង​២០​នាក់ បាន​ធ្វើ​សកម្មភាព​បង្ក​ហិ​.​ង្សា​វ៉ៃ​គ្នា​ដណ្តើម​ម៉ូយ​គ្នា បណ្តាល​មាន​អ្នក​រង​របួស ហើយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ បាន​អន្តរាគមន៍​ឃាត់ខ្លួន​ចំនួន​២៣​នាក់ ដឹក​រថយន្ត​២​គ្រឿង​ទៅ​ប៉ុស្តិ៍​នគរបាល ដើម្បី​សួរនាំ ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​សាកសួរ​តាម​ចម្លើយ​ទាំង​២​ភាគី​បាន​ប្រាប់​ថា មូលហេតុ​ដែល​បង្ក​ហិ​.​ង្សា​វ៉ៃតប់​គ្នា គឺ​មាន​អ្នកកង់បីឥណ្ឌា​១​ក្រុម មាន​គ្នា​១០​នាក់ និង​១​ក្រុម​ទៀត មាន​គ្នា​២៣​នាក់ បាន​ដណ្តើម​ម៉ូយ​គ្នា មាន​១​ក្រុម​បាន​យក​ផា​អាប់​ជិត​១០​គ្រឿង​បិតផ្លូវ​មិន​អោយ​ផា​អាប់​១​ក្រុម​ទៀត​ដឹក​ភ្ញៀវ​ចេញ ទើប​បង្ក​ជា​ជម្លោះ​កើតឡើង​តឹងសរសៃក​ដាក់​គ្នា រហូត​ប្រើ​ហិ​.​ង្សា​វ៉ៃ​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​មាន​អ្នក​រង​របួស​ទាំង​សងខាង ។

លោក​វរៈសេនីយ៍ត្រី ឆៃ ដែន បាន​បញ្ជាក់​ថា ៖ ក្រោយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​អ្នក​រត់កង់បីឥណ្ឌា​ទាំង​២​ក្រុម ចំនួន​២៣​នាក់ បាន​ដឹក​មក​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ ដើម្បី​សាកសួរ​ហើយ និង​ធ្វើ​កិច្ចសន្យា​អប់រំ​អោយ​បញ្ឈប់​សកម្មភាព​បង្ក​ហិ​.​ង្សា និង​ប៉ះពាល់​អសន្តិសុខ និង​សណ្តាប់ធ្នាប់ ហើយ​អោយ​ត្រឡប់​ទៅ​លំ​ដ្ឋា​ន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ