ខេត្តបន្ទាយមានជ័យ ៖ ឪពុកម្តាយអ្នកជាប់ឃុំម្នាក់ចោទប្រកាន់ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យមិនយកចិត្តទុកដាក់អ្នកឈឺធ្ងន់ធ្ងរទើបបញ្ជូនទៅមន្ទីពេទ្យបានស្លាប់ត្រូវបានពន្ធនាគារធ្វើលិខិតបំភ្លឺនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។
ក្រោយឪពុកម្តាយអ្នកជាប់ឃុំម្នាក់ឈ្មោះ លៀប ចន្ថា ភេទប្រុសអាយុ២២ឆ្នាំបានស្រែកឡូឡាក្នុងមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីយកទូរស័ព្ទកូនដែលកំពុងដេកលើគ្រែពេទ្យស្តូកស្តឹងបានចោទប្រកាន់ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ដោយចោទថា មិនបានយកចិត្តទុកដាក់ចំពោះអ្នកជាប់ឃុំជាកូនរបស់គាត់ឈឺធ្ងន់ធ្ងន់ជួយលេងបានទើបបញ្ជូនទៅមន្ទីពេទ្យបានស្លាប់ ទើបឱ្យសារព័ត៌មាននិងបណ្តាញសង្គមបានចុះផ្សាយ។
លិខិតបំភ្លឺពីពន្ធនាគារខេត្តបន្ទាយមានជ័យថា៖ជនជាប់ឃុំឈ្មោះ លៀប ចន្ថា ភេទប្រុសអាយុ២២ឆ្នាំ ដែលឃុំខ្លួនថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បទល្មើសកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតនិងហឹង្សាដោយចេតនា(ស្ថានទម្ងន់ទោស)លួចពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកម្រិតទោស៣ឆ្នាំរងទោសបានរយៈពេល១ឆ្នាំ០២ខែ២៨ថ្ងៃទោសនៅសល់០១ឆ្នាំ០៩ខែ០២ថ្ងៃ(ពិរុទ្ធជន)។
រយៈពេលជាង១ឆ្នាំកន្លងមកនេះពុរុទ្ធជនខាងលើពុំធ្លាប់មានជម្ងឺរឺឈឺនៅក្នុងពន្ធនាគារម្តងណាឡើយ ទើបថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ពិរុទ្ធជនរូននេះមានសភាពហត់ខ្លាំង ពិបាកដកដង្ហើម ចុកឆ្អល់ចុងដង្ហើម ក្អួត និងស្វាយចុងដៃចុងជើង។
ដោយឃើញស្ថានភាពបែបនេះមន្ត្រីពេទ្យប៉ុស្តិ៍សុខាភិបាលពន្ធនាគារបានរាយការណ៍និងសុំគោលការរណ៍ថ្នាក់ដឹកនាំនិងព្រៈរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានជូនដំណឹងតាមរយៈទូរស័ព្ទចំនួន៣លើកទៅយាយរបស់ជនជាប់ឃុំ។អំឡុងដែលសម្រាកព្យាបាលនៅមន្ទីពេទ្យពិរុទ្ធជនរូបនេះពុំបានធូរស្រាលក៍បានស្លាប់នៅវេលាម៉ោង១១.៤០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ដោយសារជំងឺបេះដូងនិងខ្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល។
ក្នុងន័យនេះពន្ធនាគារខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មាននិងបណ្តាញសង្គម ដែលបានធ្វើការផ្សព្វផ្សាយខ្លឹមសារខាងលើក្នុងន័យចោទប្រកាន់និងបំភ្លើសការពិតដល់ពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលធ្វើអោយប៉ៈពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អង្គភាពពន្ធនាគារក៍ដូចជាអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ៕







ចែករំលែកព័តមាននេះ