ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ ! នា​យករងគាំទ្រផ្នែកលក់​មីក្រូហិរញ្ញវត្ថុ​អម្រឹតម្នាក់​ស្លា.ប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុ.កគ្នានឹងរថយន្តក្រុងក្រុមហ៊ុនដានដាន

3 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ដែល​សមត្ថកិច្ច​អះអាង​ថា ជានា​យករងគាំទ្រផ្នែកលក់​មីក្រូ ហិរញ្ញវត្ថុ​អម្រឹត បាន​បាត់បង់​ជីវិត ក្រោយ​បុក​ជាមួយ​រថយន្តក្រុង របស់​ក្រុមហ៊ុន​ដាន​ដាន នៅ​លើ​ផ្លូវជាតិ​លេខ​១ ។…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ដែល​សមត្ថកិច្ច​អះអាង​ថា ជានា​យករងគាំទ្រផ្នែកលក់​មីក្រូ ហិរញ្ញវត្ថុ​អម្រឹត បាន​បាត់បង់​ជីវិត ក្រោយ​បុក​ជាមួយ​រថយន្តក្រុង របស់​ក្រុមហ៊ុន​ដាន​ដាន នៅ​លើ​ផ្លូវជាតិ​លេខ​១ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោ​១៨:៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​រវាង​រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ត បុក​គ្នា​ជាមួយ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ដាន​ដាន លើ​ផ្លូវជាតិ​លេខ​១ នៅ​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៨-១០៩ ភូមិ​នា​រា​ទេ​ន ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ចិក វិមល អាយុ​២៩​ឆ្នាំ មុខរបរ នា​យករងគាំទ្រផ្នែកលក់​មីក្រូហិរញ្ញវត្ថុ​អម្រឹត មាន​ទីលំនៅ​ភូមិ​ប្រ​ហូត ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បើករថយន្ត មួយ​គ្រឿង​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដ កៀប​ស្លា​.​ប់​នៅ​ក្នុង​រថយន្ត យ៉ាង​អាណោចអាធម៌ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ អ្នក​បើករថយន្ត​ក្រុង​ទេសចរណ៍​បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ ។ បន្ទាប់​មក​ប៉ូលិស​ក៏​បាន​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង រង​ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ