ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជនកម្ពុជាទៅពេទ្យ រហូតដល់ជាង១៨លានករណី

3 ថ្ងៃ មុន

ប្រជាជន​កម្ពុជា​ទៅ​ពេទ្យ​រហូត​ដល់​ជាង​១៨​លាន​ករណីប្រជាជន​កម្ពុជា​បាន​នាំ​គ្នា​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​រហូត​ដល់​ចំនួន​ជាង​១៨​លាន​ករណី​ក្នុង​ឆ្នាំ​២០២៤ ដោយ​កើនឡើង​ជាង​២០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២៣ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​និយាយ​ប្រាប់​កោះសន្តិភាព នៅ​ថ្ងៃ​ទី​២៦ ខែមីនា​នេះ ។…

ប្រជាជន​កម្ពុជា​ទៅ​ពេទ្យ​រហូត​ដល់​ជាង​១៨​លាន​ករណីប្រជាជន​កម្ពុជា​បាន​នាំ​គ្នា​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​រហូត​ដល់​ចំនួន​ជាង​១៨​លាន​ករណី​ក្នុង​ឆ្នាំ​២០២៤ ដោយ​កើនឡើង​ជាង​២០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២៣ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​និយាយ​ប្រាប់​កោះសន្តិភាព នៅ​ថ្ងៃ​ទី​២៦ ខែមីនា​នេះ ។

មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា តាម​របាយការណ៍​បានអោយ​ដឹង​ថា ករណី​សរុប​នៃ​ការ​ប្រើប្រាស់​សេវា​ពិនិត្យ​ជំងឺ​ក្រៅ បាន​កើនឡើង​ជាង​២៣​ភាគរយ ឬ​ពី​ចំនួន​ជាង ១៥​លាន​ករណី នៅ​ឆ្នាំ​២០២៣ ដល់​ជាង​១៨,៦ លាន​ករណី​នៅ​ឆ្នាំ​២០២៤ ។

មន្ត្រី​រូប​នេះ​បាន​ពន្យល់​ថា ការ​កើនឡើង​នេះ អាច​បណ្តាល​មក​ពី​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ជំនឿ​ទំនុកចិត្ត​លើ​សេវាកម្ម​ពិនិត្យ និង​ព្យាបាល​សុខភាព នៅ​តាម​បណ្តា​មន្ទីរពេទ្យ​រដ្ឋ ។ វា​ក៏​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង ក្នុង​ចំណោម​ប្រជាជន​នៅ​ក្នុង​ការ​ស្វែងរក​ការ​ថែទាំ​សុខភាព​ផង​ដែរ ។

តួលេខ​នេះ ក៏​អាច​ពន្យល់​ថា មនុស្ស​មាន​បញ្ហា​សុខភាព​កាន់តែ​ច្រើន ដោយ​ម្រូ​វ​អោយ​គ្រប់​គ្នា​យកចិត្តទុកដាក់​ថែទាំ​សុខភាព តាម​រយៈ​ការ​ហូប​ចុក អោយ​បាន​ត្រឹមត្រូវ សម្រាក​អោយ​បាន​គ្រប់គ្រាន់ ហាត់ប្រាណ​អោយ​ទៀងទាត់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ