ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រី មានភ្ញៀវ​ជាតិ និង​អន្តរជាតិ ​មកទស្សនា​ជិត៦ម៉ឺននាក់​

6 ថ្ងៃ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ បាន​ស្កាត់​មក​ពី​ទី​ជិត​ឆ្ងាយ និងរួត​រះ​ក្រោក​តាំងពី​ព្រលឹម​ស្រាង​ៗ ដើម្បី​រង់ចាំ​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ គឺ​ថ្ងៃ​រះ​ចំ​កំពូល​កណ្តាល​ប្រាសាទ​អង្គរ និង​ឆ្លៀត​ចូល​ទស្សនា​សម្រស់​ធម្មជាតិ ប្រាសាទអង្គរវត្ត…

ខេត្ត​សៀម​រា​ប ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ បាន​ស្កាត់​មក​ពី​ទី​ជិត​ឆ្ងាយ និងរួត​រះ​ក្រោក​តាំងពី​ព្រលឹម​ស្រាង​ៗ ដើម្បី​រង់ចាំ​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ គឺ​ថ្ងៃ​រះ​ចំ​កំពូល​កណ្តាល​ប្រាសាទ​អង្គរ និង​ឆ្លៀត​ចូល​ទស្សនា​សម្រស់​ធម្មជាតិ ប្រាសាទអង្គរវត្ត នា​ពេល​ព្រឹក​ផង​ដែរ​។

ជាក់ស្តែង រយៈពេល​២ថ្ងៃ គឺនៅ​ព្រឹក​ថ្ងៃ​ទី​២១-២២ ខែមីនា ឆ្នាំ​២០២៥​នេះ ចាប់តាំងពី​ម៉ោង​៥​ព្រឹក​មក​ម្ល៉េះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន​ប្រមាណ​ជិត​៦០.០០០​នាក់ បាន​មក​រង់ចាំ​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នេះ នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្តនេះ ​។ គេសង្កេតឃើញថា នៅ​ថ្ងៃ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍​សម​រាត្រី មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ កាន់តែ​ច្រើន​បាន​បន្ត​មក​ទស្សនា​​ព្រឹត្តិការណ៍ដ៏​អស្ចារ្យ​នេះផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ