ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ១ដើមធំ រលំក្នុងបរិវេណអង្គរ ត្រូវ​បាន​មន្ត្រី​ជំនាញ​អា​រជា​កង់​ៗ នាំ​យក​ទៅ​ផ្សាំនៅ​ក្នុង​ចំការ​ព្រៃ​គ្រញូង

2 ថ្ងៃ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ដើមឈើមួយដើមយ៉ាង​ធំ ដែលរ​លំបាក់​ដល់​គល់ នៅក្នុងបរិវេណអង្គរនោះ​មានឈ្មោះ​ដើម​កំណើត គឺជា​​ដើម​ស្វាយព្រៃ ដែល​មាន​ដើម​ជ្រៃ​ស្លឹក​ធំ ​ដុះចាក់​ទម្លុះ និង​ដើម​ជ្រៃ​តូច​ចាក់​ឫស ព័ទ្ធ​ជុំវិញ…

ខេត្ត​សៀម​រា​ប ៖ ដើមឈើមួយដើមយ៉ាង​ធំ ដែលរ​លំបាក់​ដល់​គល់ នៅក្នុងបរិវេណអង្គរនោះ​មានឈ្មោះ​ដើម​កំណើត គឺជា​​ដើម​ស្វាយព្រៃ ដែល​មាន​ដើម​ជ្រៃ​ស្លឹក​ធំ ​ដុះចាក់​ទម្លុះ និង​ដើម​ជ្រៃ​តូច​ចាក់​ឫស ព័ទ្ធ​ជុំវិញ ខណៈ​មាន​ភ្លៀង​ផ្គរ​រន្ទះ និងខ្យល់កន្ត្រាក់​ ទើប​បណ្តាល​ឱ្យដើមឈើ​នោះដែល​មាន​ប្រហោង​ក្នុង​ផងនោះ​រលើងដល់​គល់​បាក់​ដួល​រលំ​ទាំងស្រុង​នោះ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា យក​ម៉ាស៊ីនអារ​ជា​កង់ៗ និងនាំយក​ទៅ​ផ្សាំ​នៅ​ក្នុង​ព្រៃ​ចំការ​គ្រញូង ដែល​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប​។

សូម​បញ្ជាក់ផង​ដែរ​ថា ក្រោយ​ពីមានភ្លៀង​ផ្គរ​រន្ទះ​ និងខ្យល់កន្ត្រាក់​ បណ្តាល​ឱ្យ​មានមនុស្ស របួស និង ប៉ើង​ដំបូលផ្ទះ និងរំលំដើមឈើជាច្រើន​ដើម​ នៅ​ក្នុងក្រុងស្រុក និង​តំបន់​រមណីយដ្ឋា​ន​ធម្មជាតិ​អង្គរ ខេត្តសៀមរាប​ ។ កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ ២០២៥ គេសង្កេតឃើញ​វត្តមាន លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ផ្តល់​អនុ សាសន៍​ណែនាំ​ក្នុង​ការ​អនុវត្ត​ការងារ​ជាក់ ស្តែង នៅ​តាម​ប្រាសាទ​មួយ​ចំនួន នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ជា​ពិសេស​ផល​ប៉ះ ពាល់ ដោយសារ​ខ្យល់​កន្ត្រាក់​នា​ពេល​ថ្មី​ៗ​នេះផង​ដែរ​។

បើ​តាម លោក ម៉ុង ប៊ុ​ន លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ថា ដើមឈើ មួយ​ដើមធំ ដែល​បាន​ដួលរ​លំបាក់ នៅ​ក្នុង​បរិវេណ​តំបន់​រមណី​ដ្ឋា​ន​អង្គរ នោះ គឺ ជាដើម ស្វាយព្រៃ ដែល​មាន​ដើម​ជ្រៃ​ស្លឹក​ធំ​ដុះ​ទំ​លុះ និង​មាន​ដើម​ជ្រៃក្រឹម ព័​ន្ទ​ជំវិញ ផង​ដែរ ខណៈ​មាន​ភ្លៀង​ផ្គរ​រន្ទះ និងខ្យល់កន្ត្រាក់បោកបក់ កាលពី​ល្ងាច ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ បណ្តាល​ឱ្យ​បាក់​រលំ ទាំងស្រុង ត្រូវ​បាន មន្ត្រី​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា អារយក​ចេញ​នៅ​ថ្ងៃ​ទី​២០-២១ ខែ មីនា ឆ្នាំ​២០២៥ ដើម្បី​យក​ទៅ​ផ្សាំដាំនៅ​ក្នុង​ចំការ​ពូជឈើ​គ្រញូង ក្នុង​នោះ​យើង​បាន​រៀបចំ សួន​អាស៊ាន ហើយ​ជាប់​គ្នា នឹង​សួន​អាស៊ាន គឺ​កន្លែង លំហែរ កម្ពុជា កូរ៉េ ចឹ​ង ទីតាំង​ជាប់​គ្នា​ទេ ប៉ុន្តែ​តំបន់ តែ​មួយ គឺ​ចំការ​ពូជឈើ​គ្រញូង​នោះ ដែល​មាន​ទីតាំង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

លោក​បន្ថែម​ថា ដើមឈើ​នេះ ដែល​ត្រូវ​យក​ទៅ​ដាំ​នោះ ដោយសារ​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ ឯកឧត្តម ចង់​សង្គ្រោះ ដើមឈើ​ដែល​ត្រូវ​ខ្យល់ បោកបក់​បណ្តាលឱ្យ​បាក់​រលំ​នេះ ចង់ឱ្យ​មាន​អាយុ​រស់​ឡើង​វិញ ។ ទោះបីជា​ដើមឈើ​ស្វាយព្រៃ មិន​អាច​រស់ ក៏​មាន​ដើម​ជ្រៃ២ប្រភេទ គឺជ្រៃ​ស្លឹកធំ និង ជ្រៃក្រឹម​នោះ ចង់​ក៏​វា​អាច​រស់រាន​មានជីវិត​ឡើង​វិញ​ដែរ ដើម្បី​ទុក​ឱ្យ​ភ្ញៀ​ទេសចរណ៍ ក៏​ដូច​ជា​៖ ភ្ញៀវ​ជាតិ និង ភ្ញៀវ​អន្តរជាតិ ចូល​ទៅ​មើល​កំសាន្ត នៅ​ទីតាំង​ខាងលើ​នោះ ដែល​យើង​មានមុខ​កាត់​ដល់​ទៅ ១ ម៉ែត្រ ៦៨ តឹក ។

លោកសូម​បញ្ជាក់​ថា ដើមឈើ​ដែល​ត្រូវ​ខ្យល់ បោកបក់​បណ្តាល បាក់​រលំ​នេះ​ដោយ​ការ​យកចិត្តទុកដាក់ ជួយ​សង្គ្រោះពី​ឯកឧត្តម ឌិ​ត លី​ណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ ទៅ​លើ​ដើមឈើ​នោះ និង លោក​ជំទាវ​បណ្ឌិត សភាចា​រ្យ ភឿ​ង ស​កុ​ណា ​រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ និង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា ពួក លោក ទាំង​២ មានចិត្ត ចង់​បីបាច់​ថែរក្សា​ដើមឈើ ទោះបី​បាក់​ដួល​រលំ ក៏​ដោយ ក៏ លោក​ទាំង​២  ត្រូវ​បាន ឱ្យ ដើមឈើ​ហ្នឹង រស់រាន​មានជីវិត​ឡើង​វិញ ដើម្បី​ឱ្យ​ភ្ញៀវ​ជាតិ និង អន្តរជាតិ ចូល​ទស្សនា នៅ​ក្នុង ករណី ដែល លោក ទាំង​២ ចង់​ដឹង ថា ដើមឈើ ដែល​បាក់​ដួល​រលំ ក្នុង​បរិវេណ​តំបន់​រមណី​ដ្ឋា​ន​អង្គរ នោះ តើ​គេ​យក​ទៅ​ដាំ នៅ ឯណា ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប បាន​យក​ទៅ​ដាំ និងថែរក្សា នៅ​តំបន់ ចំការ​គ្រញូង ដែល​មាន​ទីតាំង ស្ថិត​នៅ​ភូមិ ត្រពាំង​ថ្ម ឃុំ ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២១ ខែ មីនា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ