ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ជិះម៉ូតូសុខៗក៏ឆាបឆេះ រួចក៏ផ្តោលម៉ូតូចោល ព្រោះខ្លាចគ្រោះថ្នាក់ដល់ខ្លួន នៅខណ្ឌមានជ័យ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​៤០​ឆ្នាំ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA WINNER X មិន​ចាំ​ពណ៌ និង​ស្លាក​លេខ​ដែល​ទើប​ទិញ​បាន​៤​ថ្ងៃ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ពី​ផ្ទះ​ពូ​ហូប​បាយ​ផឹកស្រា​តិចតួច គោលបំណង​ទៅ​បន្ទប់​ជួល…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​៤០​ឆ្នាំ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA WINNER X មិន​ចាំ​ពណ៌ និង​ស្លាក​លេខ​ដែល​ទើប​ទិញ​បាន​៤​ថ្ងៃ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ពី​ផ្ទះ​ពូ​ហូប​បាយ​ផឹកស្រា​តិចតួច គោលបំណង​ទៅ​បន្ទប់​ជួល ស្រាប់តែ​សុខ​ៗ​ម៉ូតូ​បង្ក​ការ​ឆាបឆេះ​សន្ធោសន្ធៅ​ក៏​ផ្ដួល​ម៉ូតូ​ចោល ហើយ​ភ្លើង​ឆេះ​ខ្លោច​សល់​តែ​គ្រោងឆ្អឹង​ហេតុការណ៍​កើតឡើង​កាល​វេលា​ម៉ោង​០០​និង​៣០​នាទី​កណ្ដាលអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

យោង​តាម​បុរស​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា គាត់​ទើប​ទិញ​ម៉ូតូ​បាន​៤​ថ្ងៃ ហើយ​ពូ​ហៅ​មក​ហូប​បាយ​ជប់លៀង​ម៉ូតូ​ថ្មី​បាន​មក​ហូប​បាយ រួចរាល់​ក៏​យប់​ជ្រៅ​ផង​ក៏​លា​ពូ​ត្រឡប់​មក​បន្ទប់​ជួល​វិញ លុះ​មក​ដល់​ផ្លូវ​បេតុង​កើតហេតុ​ខាងលើ ជិះ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចឡើង​ទួល​បេតុង​ខ្លាំង ស្រាប់តែ​ហូរ​សាំង​មក​ដល់​ម៉ាស៊ីន​ក៏​ឆាបឆេះ​ទើប​សម្រេចចិត្ត​ផ្ដួល​ម៉ូតូ​ចោល ខ្លាច​គ្រោះថ្នាក់​ដល់​ខ្លួនឯង ប្រជាពលរដ្ឋ​ជួយ​ទាញ​ម៉ូតូ​ទៅ​របង​ដី​ឡូ​តិ៍​ទុក​ចោល​ខ្លាច​ឆាបឆេះ​ដល់​ផ្ទះ​លក់​ចាប់ហួយ ក្រោយមក​ក៏​ឆាបឆេះ​អស់​ម៉ូតូ​ទាំងស្រុង​ក៏​រលត់​ខ្លួនឯង ។

បុរស​ខាងលើ​បន្ត​ទៀត​ថា ស្ដាយ​ក៏​តេ​ហៅ​បងប្អូន​យក​រ៉ឺ​ម៉ក​ម៉ូតូ​មក​លើ​ម៉ូតូ​សល់​តែ​គ្រោងឆ្អឹង​យក​ទុក​លក់​អេ​ត​ចាយ​វិញ ជៀសវាង​បោះចោល គ្មាន​បាន​លុយ​បាន​អី​១​កាក់​យ៉ាងម៉េច​បាន​៣០​ម៉ឺន​រៀល​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ