ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញទៅសុីឈ្នួលលាងចានឱ្យគេ ពេលត្រឡប់មកវិញ ត្រូវភ្លើងឆេះផ្ទះអស់បានត្រឹមទ្រហោយំ

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ដោយសារ​តែ​ជីវភាព​ខ្វះខាត រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក ស្ត្រី​ចំណាស់​ម្នាក់​ក៏​បាន​ចេញ​ទៅ​លាន​ចាន​ឱ្យ​គេ ប៉ុន្តែ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់​គ្មាន​សល់​បាន​ត្រឹមតែ​ទ្រហោយំ ។ ហេតុការណ៍​ឆេះ​ផ្ទះ​ស្ត្រី​ចំណាស់ កាលពី​វេលា​ម៉ោង​០៣​រសៀល…

ខេត្តកំពង់ស្ពឺ ៖ ដោយសារ​តែ​ជីវភាព​ខ្វះខាត រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក ស្ត្រី​ចំណាស់​ម្នាក់​ក៏​បាន​ចេញ​ទៅ​លាន​ចាន​ឱ្យ​គេ ប៉ុន្តែ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់​គ្មាន​សល់​បាន​ត្រឹមតែ​ទ្រហោយំ ។

ហេតុការណ៍​ឆេះ​ផ្ទះ​ស្ត្រី​ចំណាស់ កាលពី​វេលា​ម៉ោង​០៣​រសៀល ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ស្នោរ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​សង្កាត់​រការ​ធំ បានឱ្យ​និយាយ​ដឹង​ថា មាន​ករណី​ឆេះ​ផ្ទះ​មួយ​ខ្នង​ដែល​សង់​ឡើង​ពី​ឈើ​ជាប់​ដី ប្រក់​ស័ង្កសី ទំហំ​៥​ម៉ែត្រ គុណ​នឹង​៦​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ស្នោ​ទី​១ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែល​មាន​ម្ចាស់​ឈ្មោះ ពេជ្រ ទូច ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មានមុខ​របរ​ស៊ីឈ្នួល​លាងចាន​ឱ្យ​គេ តាម​រោងការ រោង​បុណ្យ ។

នគរបាល​ប៉ុស្តិ៍​សង្កាត់​រការ​ធំ​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​ចំណាស់​ម្ចាស់ផ្ទះ​ខាងលើ​បាន​ទៅ​ស៊ីឈ្នួល​លាងចាន​ឱ្យ​គេ ហើយ​បាន​ទុក​ចៅស្រី​អាយុ​ប្រហែល​១២​ឆ្នាំ​ឱ្យ​នៅ​ចាំផ្ទះ ក្រោយមក​នៅ​ម៉ោង​កើតហេតុ ស្រាប់តែ​នៅ​ផ្នែក​ខាងក្រោយ​នៃ​ចង្ក្រាន​បាយ​ក៏​មាន​អណ្តាតភ្លើង​ឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ គ្រានោះ​រថយន្ត​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ចេញ​អន្តរាគមន៍ ដើម្បី​ជួយ​បាញ់​ពន្លត់ តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ ដោយសារ​តែ​ផ្លូវ​មាន​ភាព​តូច​ចង្អៀត ហើយ​ត្រូវ​បាន​អ្នក​ភូមិ​សង់រោង​ការ និង​រោង​បុណ្យ អម​សងខាង មិន​អាច​ឱ្យ​រថយន្ត​សង្គ្រោះ​ចូល​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា​ឡើយ ។

បច្ចុប្បន្ន ផ្ទះ​ឈើ​មួយ​ខ្នង​នេះ​ត្រូវ​បាន​ឆេះ​អស់ទាំង​ស្រុង ហើយ​អីវ៉ាន់​ទាំងអស់​ដែល​ស្ថិត​នៅ​ក្នុងផ្ទះ​នោះ​ក៏​មិន​អាច​យក​ចេញ​បាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ