ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រថយន្ត​សេរី​ទំនើប​០១​គ្រឿង ម៉ាកឡាំ​បូ​ហ្គី​នី ខូចខាត​ទាំងស្រុង នៅ​ក្រុងព្រះសីហនុ

2 ថ្ងៃ មុន

ព្រះ​សីហ​នុ ៖ រថយន្ត​សេរី​ទំនើប​០១​គ្រឿង ម៉ាក​ឡាំ​បូ​ហ្គី​នី (Lamborghini) ត្រូវ​អគ្គិភ័យ​ឆាបឆេះ នា​វេលា​ម៉ោង​១៤​និង​៥៤​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៥​នេះ នៅ​ម្តុំ​ជិត​ស្ពាន​វត្ត​អូរ​ត្រេះ…

ព្រះ​សីហ​នុ ៖ រថយន្ត​សេរី​ទំនើប​០១​គ្រឿង ម៉ាក​ឡាំ​បូ​ហ្គី​នី (Lamborghini) ត្រូវ​អគ្គិភ័យ​ឆាបឆេះ នា​វេលា​ម៉ោង​១៤​និង​៥៤​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៥​នេះ នៅ​ម្តុំ​ជិត​ស្ពាន​វត្ត​អូរ​ត្រេះ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់ រលត់​ទាំងស្រុង​ហើយ ។

ទោះបីជា​រថយន្ត Lamborghini ពាក់​ស្លាក​លេខ កម្ពុជា C.L.BOZZ ត្រូវ​ភ្លើង​ឆាបឆេះ​ខូចខាត​ទាំងស្រុង ក៏​មិន​មាន​របួស ឬ​ស្លា​.​ប់​ឡើយ ដោយសារ​អ្នកបើកបរ បាន​គេច​ចេញពី​រថយន្ត​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ