ដឹងហើយមូលហេតុភ្លើងឆេះហាង «មាស មាស KTV»កណ្តាលថ្ងៃត្រង់ហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានអោយដឹងហើយថា មូលហេតុនៃភ្លើងឆេះហាង មាស មាស KTV នៅសង្កាត់ឃ្មួញ ក្នុងខណ្ឌសែនសុខ គឺបណ្តាលមកពីម្ចាស់ហាងផ្សារដែក…
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានអោយដឹងហើយថា មូលហេតុនៃភ្លើងឆេះហាង មាស មាស KTV នៅសង្កាត់ឃ្មួញ ក្នុងខណ្ឌសែនសុខ គឺបណ្តាលមកពីម្ចាស់ហាងផ្សារដែក…
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានអោយដឹងហើយថា មូលហេតុនៃភ្លើងឆេះហាង មាស មាស KTV នៅសង្កាត់ឃ្មួញ ក្នុងខណ្ឌសែនសុខ គឺបណ្តាលមកពីម្ចាស់ហាងផ្សារដែក ហើយធ្លាក់កម្ទេចផ្សារនោះ បង្កជាអគ្គិភ័យតែម្តង។
គួរបញ្ជាក់ថា ភ្លើងឆាបឆេះភោជនីយដ្ឋាន មាស មាស KTV នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី ២៣ មីនា នេះ។ នេះបើតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិសភ័យនិងសង្គ្រោះ។
បើតាមព័ត៌មានបឋមបានបង្ហាញអោយឃើញថា តាមរយ: វីដេអូ ភ្លើងថែមទាំងឆេះដាច់ខ្សែភ្លើងដែលឆ្លងកាត់ហាងនោះផងដែរ។
រហូតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍អំពីទំហំនៃការខូចខាត និងជនរងគ្រោះទេ។ ប៉ុន្តែតាមវីដេអូភ្លើងបានឆាបឆេះបំផ្លាញយ៉ាងខ្លាំងចំពោះភោជនីយដ្ឋាននេះ ។
ចែករំលែកព័តមាននេះ