អគ្គិភ័យឆាបឆេះភោជនីយដ្ឋាននិងខារ៉ាអូខេ«មាសមាស»ក្នុងសង្កាត់ឃ្មួញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច ភោជនីយដ្ឋាននិងខារ៉ាអូខេ (KTV)«មាស មាស»មួយកន្លែងស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចទាក់ទងរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាថ្ងៃត្រង់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ។

ទាក់ទិននឹងមូលហេតុ គេនៅពុំទាន់ដឹងនៅឡើយទេ ។ ហើយបើតាមព័ត៌មានឲ្យដឹងថា ខ្យូសភោជនីយដ្ឋានមួយចំនួនត្រូវបានភ្លើងឆេះរងការខូចខាតធ្ងន់ធ្ងរ ។
បើតាមប្រភពចុងក្រោយថា ករណីនេះ សង្ស័យបណ្តាលមកពីជាងផ្សារដែកលើដំបូល ទើបភ្លាត់ស្នៀតឆាបឆេះស្បូវរាលដាលតែម្តង ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។





ចែករំលែកព័តមាននេះ