ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប.ង្ហោះ​. ម៉ូតូ​ធ្វើ​ឯង​ទ្បូ​យ! ចុង​ក្រោយលាង​បន្ទប់ ទឹក និងធ្វើ​អនាម័យ​ជុំវិញស្រុក​អង្គស្នួល

1 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យុវជន​០២​នាក់បបួល​គ្នា​បង្ហោះ​ម៉ូតូ ចុង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ម្នាក់​យក​មក​សម្អាត​បរិវេណ​អធិការ​ស្រុក និងង​ម្នាក់ទៀត​រត់​ចោល​គ្នា​បាត់​ស្រមោល ។ ហេតុការណ៍​នេះ កើត​ទ្បើ​ងកាលពី​វេលា​ម៉ោង ០៣ និង…

ខេត្តកណ្តាល ៖ យុវជន​០២​នាក់បបួល​គ្នា​បង្ហោះ​ម៉ូតូ ចុង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ម្នាក់​យក​មក​សម្អាត​បរិវេណ​អធិការ​ស្រុក និងង​ម្នាក់ទៀត​រត់​ចោល​គ្នា​បាត់​ស្រមោល ។

ហេតុការណ៍​នេះ កើត​ទ្បើ​ងកាលពី​វេលា​ម៉ោង ០៣ និង ០៥​នាទី​រសៀល ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ​​ក្នុងភូមិ​ទន្លាប់​ខ្ពស់​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ និង ថត​វី​ដេ​អូ សកម្មភាព​យុវជន​២​នាក់ បង្ហោះ​ម៉ូតូ ទើប​ប្រញាប់​រាយការណ៍​ទៅ​កម្លាំង​ជំនាញ ។

ភ្លាម​ៗ កម្លាំង​នគរ​បាល​ប៉ុស្ដិ៍​ដំណាក់​អំពិល បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បាន​ចេញ​ទៅ​ល្បាត​ពួនស្ទាក់ ទើប​ឃាត់ខ្លួន​យុវជន​ខាងលើ​បាន​០១​នាក់ ចំណែក​អ្នក​ជិះ​ខាង​ក្រោយ​រត់គេច​ខ្លួន​បាត់ ទើប​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​សួរនាំ​។

បច្ចុប្បន្ន យុវជន​រូប​នោះ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​អញ្ជើញ​ក្រុម​គ្រួសារ​មក​ធ្វើ​កិច្ចសន្យា​អប់រំ រួច​ឲ្យ​យុវជន​ខាងលើ​លាង​សម្អាត​បន្ទប់ទឹក និង ធ្វើ​អនាម័យ​នៅ​បរិវេណ​អធិការ​ស្រុក​អង្គស្នួល ទើប​ឲ្យ​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ