ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃប្រុស.ស្រី៩នាក់លួចឆ្លងដែនធ្វើការខុសច្បាប់ត្រូវបានបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។

លោកអនុសេនីយ៍ឯក សុខ បូរីទ្ធ បានប្រាប់ថា៖ជនជាតិថៃចំនួន០៩នាក់ (ស្រី០៣នាក់) ដែលពាក់ព័ន្ធលួចឆ្លងដែន គ្មានលិខិតឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបញ្ជូនអោយសមត្តកិច្ចថៃមកទទួលយកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលឈមច្រកក្លងលឹកប្រទេសថៃ។

លោកបានបញ្ជាក់ថា យោងតាមបញ្ជាពីលោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានច្រកទ្វារទី១ជនជាតិថៃចំនួន០៩នាក់ ដែលមានស្រី៣នាក់ ត្រូវបានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រថាប់ត្រា ហាមចូលប្រទេសកម្ពុជា០៥ឆ្នាំ បន្ទាប់ពីប្រគល់ជូនសមត្ថកិច្ចមកទទួលយក។

លោកអនុសេនីយ៍ឯក PRAPHARAT PINPRADUB នាយរងផ្នែកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក បានកោតសសើរចំពោះកម្លាំងនាយកដ្ឋានអន្តោរប្រវេសន៍កម្ពុជាដែលសហការ និងប្រគល់ជនជាតិថៃ០៩នាក់ស្រី០៣នាក់ ដែលពាក់ព័ន្ធបទល្មើសលួចឆ្លងដែន(គ្មានលិខិតឆ្លងដែន)និងស្នាក់នៅធ្វើការដោយខុសច្បាប់នៅកម្ពុជា៕
ចែករំលែកព័តមាននេះ