ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចូលបំភ្លឺ​ពាក្យ«ចំ​ចាត់​ក្មេង​ទំនើង និង​ចោរប្លន់​ឲ្យ​អស់ ទើប​អាច​និយាយ​បាន​ថា យើង​មាន​សន្តិភាព» គ្រូ​ជោគជ័យ ​អនុញ្ញាតឲ្យ​ទៅផ្ទះ​វិញ​

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បាន​ចូល​បំភ្លឺ នូវ​ពាក្យ​ថា “​ចំ​ចាត់​ក្មេង​ទំនើង និង​ចោរប្លន់​ឲ្យ​អស់ ទើប​អាច​និយាយ​បាន​ថា យើង​មាន​សន្តិភាព​” គ្រូ​ជោគជ័យ ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាតិ​ឲ្យ​ទៅ​ផ្ទះ​វិញ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បាន​ចូល​បំភ្លឺ នូវ​ពាក្យ​ថា “​ចំ​ចាត់​ក្មេង​ទំនើង និង​ចោរប្លន់​ឲ្យ​អស់ ទើប​អាច​និយាយ​បាន​ថា យើង​មាន​សន្តិភាព​” គ្រូ​ជោគជ័យ ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាតិ​ឲ្យ​ទៅ​ផ្ទះ​វិញ នោះ​ជា​ការ​លើក​ឡើង​របស់​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា ៖ សូម​ជម្រាប​ជូន​អំពី​ករណី​បុរស​ម្នាក់​ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាត ដែល​បាន​ប្រើ​ពាក្យ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម ពាក់​ពន្ធ​និង​ខ្លឹមសារ “​ចំ​ចាត់​ក្មេង​ទំនើង និង​ចោរប្លន់​ឲ្យ​អស់ ទើប​អាច​និយាយ​បាន​ថា យើង​មាន​សន្តិភាព​” ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បន្ត​ថា ពាក់​ពន្ធ​ករណី​នេះ បុរស​រូប​នេះ នៅ​ព្រឹក​មិ​ញ គឺ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥ បាន​ចូលខ្លួន​ទៅ​តាម​ពេលវេលា នៃ​ការ​កោះ​អញ្ជើញ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​បាន​ជួប​ជាមួយនឹង​មន្ត្រី​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​យើង​ធ្វើការ​សួរនាំ អំពី​ខ្លឹមសារ ដែល​គាត់​បាន​បង្ហោះ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ពាក់​ពន្ធ និង​ហៅ​ថា ពាក្យ​សន្តិភាព ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បន្ត​ទៀត​ថា អ៊ីចឹង ក្រោយ​ពី​ការ​សាកសួរ អស់រយៈពេល​០២ ទៅ​៣​ម៉ោង ចុង​ក្រោយគឺ​គាត់​បាន​ទទួល​សារភាព ​និង​ទទួល​ការ​យល់​ខុស អំពី​ពាក្យ​សន្តិភាព និង​អំពី​ពាក្យ​ កំចាត់​ក្មេង​ទំនើង និង​អំពើ​ចោរកម្ម ។ ឥឡូវនេះ គាត់​បាន​និយាយ​បកស្រាយ​តាម​ផេ​ក​ផ្លូវការ​របស់​គាត់ អំពី​អ្វី ដែល​ជា​តម្លៃ នៃ​សន្តិភាព ហើយ​បែងចែក​អំពី​អ្វី ដែល​ជា​កិច្ច​ការងារ​ សន្តិសុខ សណ្តាប់ធ្នាប់ ដែល​សមត្ថកិច្ច​បាន​យកចិត្តទុកដាក់ ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បានអោយ​ដឹង​ទៀត​ថា ការ​ផ្សារ​ភ្ជាប់ នូវ​ខ្លឹមសារ​របស់​គាត់​នោះ គឺ​ដោយសារ​តែ ទី​១ គាត់​បាន​យល់ ហើយ​បានឃើញ​អំពី​សកម្មភាព​ករណី​ចោរឆក់​កាបូប​លើ​ស្ត្រី​បរទេស​ម្នាក់ និង​សង្សារ​របស់​គាត់ នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ នា​ពេល​កន្លង​ទៅ ហើយ​គាត់ ក៏​មាន​អារម្មណ៍​មួយ​ថា អ្វី​ដែល​ជា​ការ​ពាក់ព័ន្ធ​កិច្ច​ការងារ​សន្តិសុខ គឹ​លោក​ចង់​ជំរុញ​ឲ្យ​មានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប ឲ្យ​មាន​សុខ​សុវត្ថិភាព កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ជនបរទេស ។ ប៉ុន្តែ​អ្វី ដែល​យើង​បានឃើញ និង​ការ​ទទួលស្គាល់​កំហុស​របស់​គាត់ គាត់​ថា អ្វី​ដែល​ជា​កិច្ច​ការងារ​ថែរក្សា​ការពារ​សន្តិសុខ គាត់​បាន​ទទួលយក ថា សមត្ថកិច្ច​បាន​យកចិត្តទុកដាក់ ស្រាវជ្រាវ បង្ក្រាប រាល់​កិច្ចការ​បង្កា​ទប់ស្កាត់​បញ្ហា​បទល្មើស​គ្រប់​ប្រភេទ ។

អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា អ៊ីចឹង កិច្ច​ការងារ​នេះ បើ​តាម​គោលការណ៍​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ដដែល គឺ​សមត្ថកិច្ច បាន​អនុញ្ញាត​ឲ្យ​បុរស​ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាត ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ហើយ គ្រាន់តែ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ផ្សព្វផ្សាយ នូវ​កិច្ច​ការងារ និង​ខ្លឹមសារ​មួយ​ចំនួន ដែល​មិន​ទាន់​បាន​យល់​អំពី​អត្ថន័យ ដែល​យើង​ប្រើប្រាស់​ខុសឆ្គង នូវ​ពេលវេលា ក៏​ដូច​ខុសឆ្គង នូវ​ពាក្យពេចន៍​មួយ​ចំនួន ដែល​យើង​មិន​អាចយ​កមក​ផ្សារ​ភ្ជាប់​ជាមួយ​គ្នា​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ