ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ជោគជ័យ ប៊ុ​ន ផាក បាន​ចូលខ្លួន​ទៅ​បំភ្លឺ​ពាក្យ​«​កំចាត់​ក្មេង​ទំ.នើ.ង និង​ចោរប្ល.ន់​ឲ្យ​បានទៅ​ ទើប​អាច​និយាយ​បាន​ថា ​​យើង​មាន​សន្តិភាព​​​​»

9 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ គ្រូ​ជោគជ័យ ឈ្មោះ ប៊ុ​ន រស្មី ហៅ​ប៊ុ​ន ផាក បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​២១…

​រាជធានី​ភ្នំពេញ ៖ គ្រូ​ជោគជ័យ ឈ្មោះ ប៊ុ​ន រស្មី ហៅ​ប៊ុ​ន ផាក បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥ នេះ ពាក់ព័ន្ធ​ករណី​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ការ​ពិត​លើ​បណ្តាញ​សង្គម​ដោយ​ប្រើ​ពាក្យ​ថា «​កំចាត់​ក្មេង​ទំនើង និង​ចោរប្លន់​ឲ្យ​បានទៅ ទើប​អាច​និយាយ​ថា យើង​មានសន្តិភាព​​​​» ។​

គ្រូ​ជោគជ័យ​ឈ្មោះ ប៊ុ​ន រស្មី ហៅ​ប៊ុ​ន ផាក បាន​ចូល​ទៅ​ឆ្លើយ​នៅ​ការិយាល័យ​ផែន​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ការ​សាកសួរ​នោះ​នៅ​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ ដូច្នោះ​លទ្ធផល​ក៏​នៅ​មិន​ទាន់​មាន​ចំណាត់ការ​យ៉ាងណា​ដែរ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ គ្រូ​ជោគជ័យ​ឈ្មោះ ប៊ុ​ន រស្មី ហៅ​ប៊ុ​ន ផាក បាន​បង្ហោះ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ដោយ​ប្រើ​ពាក្យ​យ៉ាង​ខ្លី​ថា «​កំចាត់​ក្មេង​ទំនើង និង​ចោរប្លន់​ឲ្យ​បានទៅ ទើប​អាច​និយាយ​ថា យើង​មានសន្តិភាព​​​​»។

ក្រោយ​ពី​គ្រូ​ជោគជ័យ​បង្ហោះ​ខ្លឹម​នេះ​លើ​បណ្តាញ​សង្គម គឺ​មានការ​ផ្សព្វផ្សាយ​ត​ៗ​គ្នា ខ្លះ​បាន​វាយប្រហារ​ថា ជា​ការ​មើលងាយ​ដល់​សមត្ថកិច្ច រាជរដ្ឋាភិបាល កំពុង​ខិតខំ​ប្រើ​កណ្តាប់ដៃ​បង្ក្រាប​បទល្មើស ចោរលួច ឆក់ ប្លន់ គ្រឿងញៀន និង​ក្មេង​ទំនើង ដើម្បី​រក្សា​សន្តិសុខ​ឲ្យ​មាន​សន្តិភាព​ក្នុង​សង្គម សូម​ស្នើ​ឲ្យ​សមត្ត​កិច្ច​មាន​ចំណាក់​ការ​លើ​ឈ្មោះ ប៊ុ​ន ផាក ដែល​ប្រើ​ពាក្យ​សំដី​មិន​គប្បី​នេះ ។

ខណៈ​ពេល​នោះ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ប្រើប្រាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លា​ល់​ខ្លួន​របស់​លោក​ថា «​ក្នុង​នាម​ខ្ញុំ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ជំនាញ​ខាង​ផ្នែក​សន្តិសុខ​អញ្ជើញ ប្អូន​ម្ចាស់​ផេ​ក ចូល​មក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួ​ពន្យល់​អំពី​ពាក្យ​ថា «​សន្តិភាព​» ។ សូម​អរគុណ ។ បន្ទាប់​ពី​លោក​ឧត្តម​សេនី​ឯក ជួន ណា​រិ​ន្ទ ស្នងការ បាន​បង្ហោះ​សារ​ឲ្យ​ជំនាញ​ផែន​សន្តិសុខ​អញ្ជើញ​ម្ចាស់​ផេ​ក​នោះ​ឲ្យ​ចូលខ្លួន​ដើម្បី​ព​ន្ល​ល់​ពាក្យ​សន្តិភាព នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ ផែន​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ លិខិត​កោះហៅ បុគ្គល​ម្ចាស់​ផេ​ក​នោះ​ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​សមត្ថកិច្ច​បាន​យក​លិខិត​កោះហៅ​នោះ​ទៅ​ឲ្យ​ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាក អត់​នៅផ្ទះ​ទេ ពោល​គ្រូ​ជោគជ័យ​ទំនង​ចង់​គេចវេស​មិន​ចូលខ្លួន ។ ប៉ុន្តែ​ទោះជា​ក្រោម​ហេតុផល យ៉ាងណា​ក្តី ចាត់​ទុក​ថា ៥​ថ្ងៃ​កន្លង​មក គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥ នេះ ម្ចាស់​ផេ​ក ឈ្មោះ ប៊ុ​ន រស្មី ហៅ​ប៊ុ​ន ផាក ស្ម័គ្រចិត្ត​ប្រគល់​ខ្លួន​ចូល​ទៅ​បំភ្លឺ​នៅ​សមត្ថកិច្ច​ហើយ ដោយ​រង់ចាំ​មើល​លទ្ធផល​ចុង​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ