ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ឱ្យ​ពង្រឹង​ការ​បង្រៀន​ពី​ថ្នាក់​ទី​១-១២ កុំ​ឲ្យ​ពេល​ប្រឡង​ចូល​ក្រប​ខណ្ឌ​សរសេរ​អក្សរ​មិន​ត្រង់​ជួរ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើ​ឲ្យ​លោកគ្រូ​-​អ្នកគ្រូ ត្រូវ​ពង្រឹង​លើ​ការ​បង្រៀន​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​១ ដល់ទី​១២ ដើម្បី​ឲ្យ​មានចំណេះ​ពិតប្រាកដ…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើ​ឲ្យ​លោកគ្រូ​-​អ្នកគ្រូ ត្រូវ​ពង្រឹង​លើ​ការ​បង្រៀន​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​១ ដល់ទី​១២ ដើម្បី​ឲ្យ​មានចំណេះ​ពិតប្រាកដ ចៀសវាង​នៅ​ពេល​ចូល​ប្រឡង​ចូល​ក្រប​ខណ្ឌ​រដ្ឋ​សរសេរ​អក្សរ​មិន​ត្រង់​ជួរ​បន្ទាត់ ។

ថ្លែង​ក្នុង​សម្ពោធ​អគារសិក្សា និង​សមិទ្ធផល​នានា ក្នុង​វិទ្យាល័យ ហ៊ុន​សែន សេរីភាព នា​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា ត្រូវ​តែ​មាន​មូលដ្ឋាន​រឹង​មាំ​ចាប់ពី​ថ្នាក់បឋមសិក្សា​រហូត​ដល់​វិទ្យាល័យ ដើម្បី​មាន​មូលដ្ឋាន​គ្រឹះ​ពេល​ទៅ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ ដើម្បី​ចេញ​ទៅ​បម្រើ​ការងារ​ទាំង​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន​ត្រូវ​តែ​ជា​អ្នកចេះ​ពិតប្រាកដ ។

សម្តេច​បវរ​ធិ​បតី​បាន​បន្ត​ថា ក្នុង​នោះ ក៏​ត្រូវ​រួម​គ្នា​ពង្រឹង​អប់រំ​បណ្តុះបណ្តាល​លើ​អត្ត​ចរិត និង​ឥរិយាបថ​ផង​ដែរ ដើម្បី​បាន​ធនធានមនុស្ស​ដ៏​មួយ​ល្អ​នៅ​ក្នុង​សង្គម​ជាតិ ។ នៅ​ចំពោះ​មុខ​អ្នកគ្រូ លោកគ្រូ និង​សិស្សានុសិស្ស​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​បាន គូសបញ្ជាក់​ថា «​បឋម​សិក្សា​គឺជា​មូលដ្ឋាន មធ្យមសិក្សា​កម្រិត​១ កម្រិត​២​ដែល​យើង​ថា អនុ​វិទ្យាល័យ វិទ្យាល័យ​នេះ យើង​ត្រូវ​តែ​ធ្វើ ។ ដូច​ខ្ញុំ​និយាយ​១២​ឆ្នាំ​នេះ បើ​រឹង​មាំ​១២​ឆ្នាំ​ហើយ គឺ​យើង​អាច​មិន​ព្រួយបារម្ភ​ពេល​ទៅ​ប្រឡង​មន្ត្រី​។ មន្ត្រី​ចូល​ទៅ​គាត់​អាច​មាន​សមត្ថភាព កុំ​ឲ្យ​ចូល​ប្រឡង​ជាប់​ចូល​ទៅ​សរសេរ​អក្សរ​មិន​ត្រង់​ជួរ​ឬ​យ៉ាងម៉េច?​» ។

ជាមួយ​គ្នា​នោះ​ដែរ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ក៏​បាន​លើក​ឡើង​ថា ដូច្នេះ ក្នុង​អាណត្តិ​ទី​៧​ដែល ដឹកនាំ​ដោយ​សម្តេច​ផ្ទាល់​បាន​ច្បិច​យ​កត្តា​អប់​រំជា​ចម្បង ដោយ​បាន​បង្កើត​គណៈកម្មការ​អប់រំ ដើម្បី​ពង្រឹង​វិស័យ​អប់រំ​កម្ពុជា​ដែល​ផ្តោត​លើ​បឋម​សិក្សា​មុនគេ ។ ក្នុង​នោះ បាន​កំណត់​យក​សាលា​ប្រមាណ​ជា​៧​ពាន់​សាលា ក្នុង​ចំណោម​ជាង​១​ម៉ឺន​សាលា​ធ្វើ​ជា​គោលដៅ​ក្នុង ការ​បណ្តុះបណ្តាល​ឲ្យ​មានចំណេះ​វិជ្ជា​ពិតប្រាកដ​ដោយ​អនុវត្ត​ជា​ជំហាន​ៗ ទោះបីជា​សាលា​ខ្លះ​មាន​បំពាក់​កុំព្យូទ័រ និង​អត់​កុំ​ព្យូ​រ​ទ័​រ​ក៏​ដោយ ក៏​ត្រូវ​ពង្រឹង​លើ​ចំណេះ​ជំនាញ និង​អ​កប្ប​កិរិយា​ប​ថ​ឲ្យ​បាន​សមរម្យ ។

សម្តេច​បវរ​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​ថា «​ចឹ​ង​ឪពុក​ម្តាយ និង​គ្រូ ត្រូវ​តែ​យល់​គ្នា ហើយ​ទុកចិត្ត​គ្នា សហការ​គ្នា​ធ្វើ ដែល​ពាក្យ​ខ្មែរ​យើង​ថា ឪពុក​ម្តាយបង្កើត គឺជា​ឪពុក​ម្តាយ​ទី​១ លោកគ្រូ អ្នកគ្រូ គឺជា​ឪពុក​ម្តាយ​ទី​២ ម្នាក់​បង្កើត​ជីវិត ថែរក្សា​ឱ្យ​ធំធាត់​ចិញ្ចឹម​ឱ្យ​រស់ ផ្តល់​ឱកាស​ឱ្យមក​រៀន ទំនុកបម្រុង លោកគ្រូ អ្នកគ្រូ ឪពុក​ម្តាយ​ទី​២ ជួយ​បំពាក់​បញ្ញាញាណ​ស្មារតី ទៅ​ជា​មនុស្ស​ពេញ ចំណេះដឹង​សមត្ថភាព ដើម្បី​ក្លាយទៅជា​ធនធាន​ល្អ ចឹ​ង​ឪពុក​ម្តាយ​ទី​១ និង​ឪពុក​ម្តាយ​ទី​២ ត្រូវ​រួម​គ្នា​ត្រូវ​ថែរក្សា​គ្នា​» ។

បន្ថែម​លើ​នេះ សម្តេច​ក៏​បាន​រំលឹក​នូវ​ព្រឹត្តិការណ៍ ដែល​សិស្សានុសិស្ស បាន​ប្រព្រឹត្តិ​នៅ​កំហុស ដែល​លើស​ពី​ព្រំដែន​វិន័យ និង​ត្រូវ​បាន​លោកគ្រូ អ្នកគ្រូ​ដាក់​ពិន័យ ដោយឡែក បន្ទាប់​ពី​ទទួល​ពិន័យ សិស្សានុសិស្ស បែរជា​យក​រឿង​នេះ ទៅ​ប្រាប់​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​ខ្លួន ដោយ​ផ្ទាល់ ដោយ​មិន​ទទួលស្គាល់​កំហុស​ខ្លួន ហើយ​ចោទ​ទៅ​កាន់​លោកគ្រូ អ្នកគ្រូ ប្រើប្រាស់ ហឹ​ង្សា​ដាក់ខ្លួន​ជាដើម នាំ​ឱ្យ​អាណាព្យាបាល​ប្រតិកម្ម​ភ្លាម បង្កើត​ទៅ​ជា​រឿង​យល់​ច្រឡំ​នឹង​គ្នា​រវាង​គ្រូ
និង​អាណាព្យាបាល ។

សម្តេច​បវរ​ធិ​បតី​លើក​ឡើង​ទៀត​ថា មាន​ករណី​ខ្លះ ឪពុក​ម្តាយ ឃើញ​ថា​កូន​ចេញពីផ្ទះ​ម៉ោង​៧ មក​សាលា ហើយ​ត្រឡប់​ទៅ​ផ្ទះ​ម៉ោង​១១ មិន​ប្រាកដ​ថា កូន​ៗ​របស់​ខ្លួន​បាន​រៀនសូត្រ​ដូច​សិស្ស ដទៃ​នោះ​ទេ មាន​សិស្សានុសិស្ស​ខ្លះ លប​លួច​មិន​ចូល​រៀន​ជាដើម ដែល​នេះ ទាមទារ​ឱ្យ​មាន​ទំនាក់ ទំនង​រវាង​គ្រូ និង​អាណាព្យាបាល តួយ៉ាង​ប​ច្ចុ​ប្ប​ន្នេះ បើ​ករណី​នេះ​កើតឡើង ច្បាស់​ណាស់ ម្តាយ​ឪពុក​ប្រាកដជា​ដឹងតាម​រយៈ​ការ​ជូនដំណឹង​ពី​លោកគ្រូ អ្នកគ្រូ តាម​គ្រុប​ដូច​ជា​តេ​ឡេ​ក្រាម​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ