ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​នៅ​ផ្សារ​ស្វាយ សប្បាយ​រីករាយ ពេល​បាន​កន្លែង​លក់ដូរ​ថ្មី មាន​សុវត្ថិភាព អនាម័យ​ល្អ និង​តម្លៃ​តូប​ថោក

10 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ អាជីវករ​លក់ដូរ​ជា​ច្រើន​នាក់​នៅ​ផ្សារ​ស្វាយ ដែល​ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង បាទ​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ ក្រោយ​ពេល​ដែល​អាជ្ញា​ឃុំ​និង​ស្រុក ជួយ​សម្រួល​អោយ​ពួក​គាត់​មាន​កន្លែង​លក់ដូរ​ថ្មី…

ខេត្ត​ព្រៃវែង ៖ អាជីវករ​លក់ដូរ​ជា​ច្រើន​នាក់​នៅ​ផ្សារ​ស្វាយ ដែល​ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង បាទ​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ ក្រោយ​ពេល​ដែល​អាជ្ញា​ឃុំ​និង​ស្រុក ជួយ​សម្រួល​អោយ​ពួក​គាត់​មាន​កន្លែង​លក់ដូរ​ថ្មី ប្រកបដោយ​សុវត្ថិភាព អនាម័យ​ល្អ និង​តំលៃ​តូប​ធូរ​ថ្លៃ​។

ក្នុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ស្រុក នា​ព្រឹក​ថ្ងៃ​ទី 21 មីនា​នេះ អាជីវករ​ជា​ច្រើន​បាន​លើក​ឡើង​ថា ពី​មុន​ពួក​គាត់​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ គឺ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង គ្មាន​កន្លែង​ចោល​សំរាម គ្មាន​បង្គន់​អនាម័យ​ប្រើប្រាស់ ពេល​មាន​ភ្លៀង​ខ្យល់​ម្ដង​ៗ របស់របរ​លក់ដូរ​ប៉ើង​ខ្ទាត​រប៉ាត់រប៉ាយ ទទឹក​ខូច​អស់ គឺ​វេទ្ទនាណាស់ តែ​ឥឡូវ​បាន​អាជ្ញាធរ​ជួយ​សម្រួល​អោយ​ពួក​គាត់​មាន​កន្លែង​លក់ដូរ​ថ្មី មាន​គ្រែ​មាន​តូប​លក់ដូរ​ត្រឹមត្រូវ​បរិស្ថាន​អនាម័យ​ក៏​ល្អ សណ្តាប់ធ្នាប់​ក៏​ល្អ គឺ​ពួក​គាត់​សប្បាយចិត្ត​ណាស់​។

គួរ​រំលឹក​ផង​ដែរ​ថា ចំពោះ​ទីតាំង​ផ្សារ​ស្វាយ​នេះ​កន្លង​មក​មាន​សភាព​លក់ដូរ​រញ៉េរញ៉ៃ​គ្មាន​សណ្តាប់ធ្នាប់ ដែល​ជា​ហេតុ​បង្ករ​អោយ​មានការ​កកស្ទះ​ចរាចរណ៍​ជា​ញឹកញាប់ ព្រោះ​តំបន់​ខាងលើ​នេះ​គឺ​តែងតែមាន​រថយន្ត​ធំ​តូច ម៉ូតូ រ៉ឺ​ម៉ក​ម៉ូតូ បើកបរ​ឆ្លងកាត់​ទី​នេះ​ជា​ច្រើន ហើយ​អ្វី​ដែល​មានការ​លំបាក​ថែម​ទៀត​នោះ គឺ​គ្មាន​កន្លែង​ចោល​សម្រាម គ្មាន​ទឹក​ស្អាត និង​បង្គន់​អនាម័យ​ប្រើប្រាស់​នោះ​ទេ ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​ភូមិ ឃុំ ស្រុក សហការ​គ្នា​ជាមួយនឹង​ដី​ឯកជន​មួយ​កន្លែង​បង្កើត​ជា​ផ្សារ​មួយ​ថ្មី ដែល​មាន​ចំងាយ​១០០​ម៉ែត្រ​ពី​ទីតាំង​ចាស់ ហើយ​បើក​ឱ្យ​ក្រុម​អាជីវករ​។​អាច​ចូល​ទៅ​លក់ដូរ​នៅ​ទីតាំង​ថ្មី​ដោយ​មិន​បង់ថ្លៃ​សេវា​។​រយៈពេល 3 ខែ ហើយ​ខែ​បន្តបន្ទាប់ គឺ​មានការ​បង់ថ្លៃ​ក្នុង​តម្លៃ​សមរម្យ ដែល​ក្រុម​អាជីវករ​បាន​ព្រមព្រៀង​ទទួលយក​បាន​។

ទីតាំង​ផ្សារ​ថ្មី​នេះ​មាន​ទទឹង​ទំហំ​៣៥​ម៉ែត្រ បណ្តោយ​៦០​ម៉ែត្រ ដែល​ក្នុង​នោះ​មាន​តូច​ចំនួន​ជាង​៨០​តូប មាន​កន្លែង​សម្រាប់​ទុកដាក់​សម្រាម​ត្រឹមត្រូវ មានទឹក​ស្អាត និង​បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​ផង​ដែរ រីឯ​តំលៃ​តូប​វិញ​ត្រឹមតែ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ គិត​ចាប់ពី​ខែ​ទី 4​រហូត​ទៅ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ