ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូរស័ព្ទតន្ត្រីថ្លង់ពេញក្រុង ហេតុអីបំបាត់មិនបាន?

9 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ទោះបីជា​មាន​លិខិត​ជូនដំណឹង​ពី​មន្ទីរ​បរិស្ថាន ជម្រាប​ជូន​ដល់​ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត​ពេល​រាត្រី ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំពង​សំឡេង​លាន់ឮ​រំខាន​គេឯង​យ៉ាងណា​ក្តី ក៏​នៅ​មាន​ក្លិប​មួយ​ចំនួន​ធំ​ក្នុង​ក្រុងព្រះសីហនុ នៅ​តែ​បន្ត​ប្រគំ​តន្ត្រី​បន្លឺ​សំឡេង​ខ្លាំង​ៗ ដោយ​ហាក់បីដូចជា​ពុំ​ខ្វល់​ទៅ​នឹង​អ្វី​ដែល​មន្ត្រី​ជំនាញ​បាន​ជូនដំណឹង​ទាល់តែ​សោះ ។ ជាក់ស្ដែង​នៅ​រាត្រី​ទី​១៧-១៨…

ខេត្ត​ព្រះ​សីហ​នុ ៖ ទោះបីជា​មាន​លិខិត​ជូនដំណឹង​ពី​មន្ទីរ​បរិស្ថាន ជម្រាប​ជូន​ដល់​ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត​ពេល​រាត្រី ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំពង​សំឡេង​លាន់ឮ​រំខាន​គេឯង​យ៉ាងណា​ក្តី ក៏​នៅ​មាន​ក្លិប​មួយ​ចំនួន​ធំ​ក្នុង​ក្រុងព្រះសីហនុ នៅ​តែ​បន្ត​ប្រគំ​តន្ត្រី​បន្លឺ​សំឡេង​ខ្លាំង​ៗ ដោយ​ហាក់បីដូចជា​ពុំ​ខ្វល់​ទៅ​នឹង​អ្វី​ដែល​មន្ត្រី​ជំនាញ​បាន​ជូនដំណឹង​ទាល់តែ​សោះ ។

ជាក់ស្ដែង​នៅ​រាត្រី​ទី​១៧-១៨ មីនា​កន្លង​ទៅ​នេះ នៅ​តាម​ក្លិប​កម្សាន្ត​ដែល​មានការ​លេចធ្លោ ដូច​ជា​ក្លិប​temple ក្លិប​N1 និង​ក្លិប​វង្វេង បាន​និង​កំពុង​បង្ក​សំឡេង​ខ្លាំង​ៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ជាប់​ទីតាំង​ក្លិប​ទាំងនោះ ។

ជុំវិញ​បញ្ហា​នេះ​ផង​ដែរ បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​រង​ផល​ប៉ះពាល់​ពី​អាជីវកម្ម​ក្លិប​កម្សាន្ត​ទាំងនេះ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​មន្ត្រី​ជំនាញ​មេត្តា​ចុះ​ពិនិត្យ និង​អនុវត្ត​ទៅ​តាម​លក្ខណៈ​បច្ចេកទេស ដែល​មន្ទីរ​បរិស្ថាន​បាន​កំណត់ ពីព្រោះ​ពេល​រាត្រី​នេះ​ហើយ ជា​ពេល​ដែល​ពួក​គាត់​ត្រូវការ​សម្រាក បន្ទាប់​ពី​ធ្វើ​ការងារ​ពី​ថ្ងៃ​នឿយហត់ តែបើ​នៅ​ពេល​យប់​ក៏​មានការ​រំខាន​ពួក​គាត់​ពុំ​អាច​សម្រាក​បាន​នោះ តើ​ឲ្យ​គាត់​បំពេញការងារ​នៅ​ពេល​ថ្ងៃ​ម្ដេច​នឹង​កើត ? ដូចនេះ ពួក​គាត់​សង្ឃឹមថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ នឹង​ធ្វើការ​ចុះ​ពិនិត្យ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​តាម​ការ​គួរ ។

ជុំវិញ​បញ្ហា​នេះ​ផង​ដែរ ប្រធាន​មន្ទីរ​បរិស្ថាន​លោក ម៉ើ​ង សុភាព បាន​អះអាង​ថា ជុំវិញ​ការ​បំពង​សំឡេង​តាម​ក្លិប​កម្សាន្ត​នានា​ក្នុង​ក្រុងព្រះសីហនុ មន្ត្រី​ជំនាញ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង ដោយ​តម្រូវ​ឲ្យ​អនុវត្ត​តាម​ការ​ណែនាំ​លក្ខណៈ​បច្ចេកទេស ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ មន្ត្រី​ជំនាញ​ពុំ​ទាន់​បានដឹង​ថា ក្លិប​កម្សាន្ត​ទាំងនោះ​អនុវត្ត​តាម​ការ​ណែនាំ​បាន​កម្រិត​ណា​នៅឡើយ​ទេ ។

អ្នក​រស់នៅ​តំបន់​នោះ​និយាយ​ថា បើ​អាជ្ញាធរ​ខេត្ត​ខ្សោយ​ម្លឹ​ង​ៗ…​ចុះ​ចេញ​ទៅ​…​ដាក់​មេ​ក្លិប​កម្សាន្ត​ជើង​ខ្លាំង​ឱ្យធ្វើ​មេ​ម្ដង​ទៅ​…​ក្រែង​ចេះ​ធ្វើការ​ជាង​…​ហេ​! ហេ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ