ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​រហ័ស​នាម F4 និង​ក្រុម CCK ព្រែក​ឯង ឃាត់ខ្លួន​១០​នាក់

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ និង​មានការ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ និង​មានការ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​ព្រហ្ម​ណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បង្ក្រាប​ក្មេង​ទំនើង​បង្ករ​អុកឡុក​ចំនួន​២​ក្រុម (​ក្រុម​F4 និង ក្រុម​CKK) ចំនួន​១០​នាក់ ករណី​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ​របស់​អ្នក​ដទៃ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ ត្រង់​ចំណុច​ភូមិ​ចំពុះក្អែក សង្កាត់ ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី វុ​ទ្ធី វង្ស​វិបុល អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ នាយការិយាល័យ និង​លោក​វរសេនីយ៍ត្រី ណុ​ប មុន្នី នាយ​រង​ការិយាល័យ ។

បើ​តាម​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​១០​នាក់​នេះ រួម​មាន ៖
១-​ឈ្មោះ យ៉​ន ច័ន្ទ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​ក្រុម​F4) ។
២-​ឈ្មោះ ផេង​រតនៈ សីហា ភេទ ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅ ភូមិ របោះ អង្កាញ់ សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (​ក្រុម F4) ។
៣-​ឈ្មោះ សួ គឹ​ម​សៀន ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅ ភូមិ ចំពុះក្អែក សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (​ក្រុម​F4) ។
៤-​ឈ្មោះ ដា​រ៉ា រាជ្យ ភេទ ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅ ភូមិ អូរ​អណ្ដូង សង្កាត់ ព្រែក ប្រា ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (​ក្រុម CKK) ។
៥-​ឈ្មោះ ប៊ុ​ន ចាន់ រដ្ឋ ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅ ភូមិ អូរ​អណ្ដូង សង្កាត់ ព្រែក ប្រា ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (​ក្រុម​CKK) ។
៦-​ឈ្មោះ ទុ​យ សុ​វ​ណ្ណា​រិ​ទ្ធិ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅ ភូមិ ចំពុះក្អែក សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (​ក្រុម​F4) ។
៧-​ឈ្មោះ ថុ​ន ផា​ន់​ណា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅ ភូមិ ចំពុះក្អែក សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (​ក្រុម CKK) ។
៨-​ឈ្មោះ រ៉េ​ត រតនា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅ ភូមិ របោះ អង្កាញ់ សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (​ក្រុម F4) ។
៩-​ឈ្មោះ ទុ​យ សុ​ប៉ូ​លី​ន ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅ ភូមិ កោះក្របី សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (​ក្រុម F4) ។
១០-​ឈ្មោះ យ៉ុ​ង សុភា ភេទ ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅ ភូមិ ចំពុះក្អែក សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ (​ក្រុម F4) ។

សម្ភារ​ដកហូត និង​វត្ថុ​តាង រួម​មាន ម៉ូតូ​ចំនួន​៤​គ្រឿង​, កាំបិត​បុ័ង តោ ចំនួន​២, កាំបិត​ផ្គាក់ ចំនួន​១, ដាវ ចំនួន​១, កណ្ដៀវ ចំនួន​១​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ