ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ស្ម​គ្រ័​ចិត្ត​នៅ​ភូមិ​កែវ​ផុស​បង្កើត​បណ្ណា​ល័យ​​សាធារណៈ

10 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ យុវជន​ស្ម​គ្រ​ចិត្ត​ដែល​ស្រឡាញ់​ និង​គាំទ្រ​ការ​អាន​សៀវភៅ ​ស្ថិតនៅ​ភូមិ​កែវ​ផុស ​ស្រុក​ស្ទឹង​ហាវ ​ខេត្ត​ព្រះ​សីហ​នុ បាន​បង្កើត​បណ្ណាល័យ​សាធារណៈ​តូច​មួយ ក្នុងភូមិ​ដាក់​តាំង​សៀវភៅ​ចំណេះដឹង​មួយ​ចំនួន សម្រាប់​សាធារណៈជន…

ខេត្តព្រះសីហនុ ៖ យុវជន​ស្ម​គ្រ​ចិត្ត​ដែល​ស្រឡាញ់​ និង​គាំទ្រ​ការ​អាន​សៀវភៅ ​ស្ថិតនៅ​ភូមិ​កែវ​ផុស ​ស្រុក​ស្ទឹង​ហាវ ​ខេត្ត​ព្រះ​សីហ​នុ បាន​បង្កើត​បណ្ណាល័យ​សាធារណៈ​តូច​មួយ ក្នុងភូមិ​ដាក់​តាំង​សៀវភៅ​ចំណេះដឹង​មួយ​ចំនួន សម្រាប់​សាធារណៈជន យុវជន យុវនារី កុមា​រា កុមារី​មក​អាន​ដោយ​មិន​គិត​ប្រាក់​។ ​

បើ​តាម​តំណាង​យុវជន​អ្នក​រួមគំនិត​គ្នា​បង្កើត​បណ្ណាល័យ​សាធារណៈ​នេះ​ឲ្យ​ដឹង​ថា សម្ភារៈ​បង្កើត​ជាប​ណ្ណា​ល​យ័​នេះ​ ក្រុម​យុវជន​យើង​បាន​ស្វែងរក​ដែក​ឬ​សម្ភារៈ​ចាស់​ៗ​មក​កែ​ច្នៃ​ផ្គុំ​ចេញ​ជា​បណ្ណា​ល័យ​សៀវភៅ​ក្នុងភូមិ​នេះ​ឡើង ហើយ​គម្រោង​នេះ​ធ្វើ​ឡើង ដើម្បី​បំផុសគំនិត​មហាជន ប្រជា​ពលរដ្ឋ យុវជន យុវនារី កុមា​រា កុមារី ពេលទំនេរ​នាំ​គ្នា​មក​អាន​សៀវភៅ​ជំនួស ការ​ដើរ​លេង​ឬ​ធ្វើ​សកម្មភាព​មិនល្អ​ណាមួយ​ក្នុង​សង្គម​។

អ្វី​ដែល​គួរ​ចាប់អារម្មណ៍​ទៀត​នោះ កម្មវិធី​នេះ ​ក្រុម​យុវជន​យើង​មិន​ស្វះ​ស្វែងរក​ជំនួយ​ជា​ថវិកា​អ្វី​ទេ ប៉ុន្តែ​សប្បុរសជន​ដែល​ចង់​ជួយ អាច​ជួយ​ជា​សៀវភៅ​ចំណេះដឹង​ផ្សេង​ៗ ដើម្បី​ដាក់​បន្ថែម​ក្នុង​បណ្ណាល័យ​សាធារណៈ​នេះ​សម្រាប់​អ្នក​អាន​ ។

នេះ​អាច​និយាយ​បាន​ថា ជា​លើក​ទី​១​ហើយ​សម្រាប់​ការ​បង្កើត​កម្មវិធី​នេះ​ឡើង ដែល​ជា​កម្មវិធី​អប់​សាធារណៈ​មួយ ដើម្បី​បណ្តុះ​ស្មារតី​យុវជន យុវនារី កុមា​រា កុមារី​ ងាក​មក​អាន​សៀវភៅ កាត់​ប​ន្ថយការ​លេង ចុច​ទូរ​ស័​ព្វ និងលេង​ហ្គេ​ម ឬ​សល់​ពេលវេលា​ដើរ​លេង​អត់​ប្រយោជន៍ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ