ក្រសួងមហាផ្ទៃ បានចុះបញ្ជីអត្រានុកូលដ្ឋាន ជាង៨សែនបញ្ជី ក្នុងឆ្នាំ២០២៤
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ បានចំនួន ៨១៤,៤០៤បញ្ជី ដែលមានអ្នកមកទទួលសេវា ចំនួន ១,០៩៨,៣៧២នាក់…
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ បានចំនួន ៨១៤,៤០៤បញ្ជី ដែលមានអ្នកមកទទួលសេវា ចំនួន ១,០៩៨,៣៧២នាក់…
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ បានចំនួន ៨១៤,៤០៤បញ្ជី ដែលមានអ្នកមកទទួលសេវា ចំនួន ១,០៩៨,៣៧២នាក់ នេះបើតាមរបាយការណ៍ស្ដីពី លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ។
យោងតាមរបាយការណ៍ដដែល ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចលើសំណុំឯកសារ ដូចជាសំណុំឯកសារស្ដីពី ការស្នើសុំរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខែ្មរ និងបរទេសចំនួន ២,០០១ច្បាប់ ក្នុងនោះមាន ៣៩សញ្ជាតិ។ សំណុំឯកសារស្ដីពី ការកែតម្រូវទិន្នន័យ និងមោឃ ភាពបញ្ជីអត្រានុកូលដ្ឋាន បានចំនួន ៣១,៦១៧ច្បាប់ និងចេញសេចក្ដីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទជូនប្រជាពលរដ្ឋបានចំនួន ៥,៧៤៤ច្បាប់ស្មើនឹង២៤,៧៧៨ សន្លឹក ស្របតាមច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ។
ពាក់ព័ន្ធនឹងការងារនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ និងកែលម្អការផ្តល់សេវាចុះបញ្ជីអត្រានុកូលដ្ឋាន រួមមាន (ក៣) កើត ការ កប់ ពោលគឺនៅពេលកើតត្រូវទៅធ្វើសំបុត្រកំណើត នៅពេលការ (រៀបអាពាហ៍ពិ ពាហ៍) ត្រូវទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍ និងពេលកប់ (ស្លាប់) គឺត្រូវធ្វើសំបុត្រមរណភាព ដោយប្រជាពលរដ្ឋអាចស្នើសុំចុះបញ្ជីអត្រានុកូលដ្ឋាន ឬដែលគេហៅថា អេតាស៊ីវិល ដោយឥតគិតថ្លៃ ។
ក្នុងនោះ ក្រសួងបានសិក្សាតាមបណ្តាច្រកចេញចូលតែមួយ ដើម្បីជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព ព្រមទាំងតែងតែលើកទឹកចិត្ត និងបន្តបើកវគ្គបណ្ដុះបណ្ដាលទៅកាន់មន្ត្រីដែលផ្តល់សេវាទាំងអស់ មិនថាជួរមុខ និងជួរក្រោយនោះទេ យ៉ាងណាផ្តល់សេវាប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ជំនាញ បច្ចេកទេស មានភាពបត់បែន និងទន់ភ្លន់ជូនប្រជាពលរដ្ឋ ស្របតាម «ទស្សនៈ អ្វីៗធ្វើដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ» ។
លោកបានបញ្ជាក់បន្ថែមថា ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរិះរកគ្រប់មធ្យោបាយផ្តល់សេវាសាធារណៈ តាមបច្ចេកវិទ្យាឌីជីថល ឬអនឡាញ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាឱ្យកាន់តែ ល្អប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញឱ្យក្រសួងមហាផ្ទៃយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យសេវាសាធារណៈ មានភាពងាយស្រួលជូនពលរដ្ឋ ។
ក្រៅពីការចុះបញ្ជីអត្រានុកូលដ្ឋានដោយដៃ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ក្រសួងមហាផ្ទៃ បានទទួលការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក សរុបបាន៥០,១៣០បញ្ជី និងការចុះបញ្ជីកំណើត និងបញ្ជីមរណភាព តាមរយៈប្រព័ន្ធជូនដំណឹងពីមូលដ្ឋានសុខាភិបាល ក្នុងសង្កាត់ចំនួន៦ នៃខណ្ឌពោធិ៍សែនជ័យ បានចំនួន២០១បញ្ជីផងដែរ ។
នៅឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ ចាប់ផ្តើមសាកល្បងដំណើរការចុះបញ្ជីអត្រាកូលដ្ឋាន តាមប្រព័ន្ធឌីជីថលទាំង១០៥សង្កាត់ ក្នុងរាជធានីភ្នំពេញថែមទៀត ដើម្បីជំរុញការងា រផ្តល់សេវាកាន់តែរហ័ស មិនស្មុគស្មាញ និងមានប្រសិទ្ធភាព ៕
ចែករំលែកព័តមាននេះ