ខេត្តព្រះសីហនុ ៖ តាមប្រភពសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងខាងលើនេះភ្លាម សមត្ថកិច្ច បានចុះអន្តរាគមន៍នៅនិងកន្លែងកើតហេតុ មានទាំងរថយន្តសង្គ្រោះបន្ទាន់ 911 និង រថយន្តជណ្តើរដងវែង ព្រមទាំងកំលាំង911 ជួយអន្តរា គមន៍ និង សព្វពោងខ្យល់នៅខាងក្រោមចាំ បង្ការក្រែងបុរសរូបនោះលោតធ្លាក់ចុះមក ។
យ៉ាងណាមិញមកទល់និងវេលាម៉ោងជាង១២យប់ថ្ងៃដដែលនេះ បុរសជនជាតិចិនរូបនោះមិនបានលោតចុះមកក្រោមនៅឡើយទេ ហើយសមត្ថកិច្ចបានឲ្យថៅកែនៅទីនោះលួងលោមនិយាយថាអ្នកត្រូវការលុយមែន បើត្រូវការលុយគឺថៅកែឲ្យលុយ តែបុរសជនជាតិចិននោះនិយាយថាទេ ខ្ញុំត្រូវការជួបប្រពន្ធកូនរបស់គាត់ តែមិនបញ្ជាក់មូល ហេតុអ្វីនៅឡើយទេ រហូតដល់វេលាម៉ោង ១២និង៣០នាទី ទើបសមត្ថកិច្ចបានទទួលបានដំណឹងជាក់លាក់ថា មូលហេតុបណ្តាលមកពីមានជំលោះជាមួយប្រព័ន្ឋដែលជាជនជាតិខ្មែរ ហើយប្រពន្ឋមិនព្រមត្រូវរ៉ូវគ្នា ទើបបុរសជនជាតិចិនរូបនោះមកឈរលើធុងម៉ាស៊ីនត្រជាក់ខាងក្រៅអាគារ បង្ករការភ្ញាក់ផ្អើល រហូត១២ម៉ោង ទើបសមត្ថកិច្ចអន្តរាគមន៍។
ក្រោយពីធ្វើកំណត់ហេតុនិងសាកសួរតាមនិតិវិធីរួច សមត្ថកិច្ចក៏បានដោះលែងឲ្យត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។
គួររំលឹកថា គិតត្រឹមវេលាម៉ោងជិត៤រសៀល គឺមានរយៈពេលជិត៥ម៉ោងហើយ ដែលសមត្ថកិច្ចមិនទាន់អាចជួយសង្គ្រោះបុរសម្នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) តែសង្ស័យជាជនជាតិចិន ខណៈចេញតាមបង្អួចមកឈរលើធុងម៉ាស៊ីនត្រជាក់ជាន់ទី៧ អគារខ្ពស់ទំនងជាចង់លោតទម្លាក់ខ្លួន ។
បុរសខាងលើ មិនព្រមស្តាប់តាមការលួងលោមរបស់សមត្ថកិច្ចឡើយ សូម្បីតែស្ថានកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុមកធ្វើការសម្របសម្រួលក៏ជនជាតិចិនរូបនេះនៅពុំព្រមចូលទៅក្នុងអគារវិញដែរ គឺម្តងឈរម្តងអង្គុយ ។
ករណីនេះបានកើតឡើងនៅសណ្ឋាគារអន្តរជាតិតោពីរ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ វេលាម៉ោងជាង១រសៀលថ្ងៃទី២០ មីនា ឆ្នាំ២០២៥ ។
នៅក្នុងហេតុការណ៍ ភ្ញាក់ផ្អើលនេះផងដែរ គេសង្កេតឃើញសមត្ថកិច្ចចម្រុះជាមួយនឹងអាជ្ញាធរមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ដោយបានរៀបចំនូវសម្ភារៈសង្គ្រោះ ក្នុងនោះមានរថយន្តសង្គ្រោះរថយន្តពន្លត់អគ្គិភ័យ ពោងសុវត្ថិភាព រថយន្តបំពាក់ដោយកាំជណ្ដើររបស់អង្គភាពពន្លត់អគ្គិភ័យ និងសម្ភារៈសង្គ្រោះជាច្រើនផ្សេងទៀត ។
ជុំវិញហេតុការណ៍នេះផងដែរ គិតមកដល់ត្រឹមម៉ោង៤និង៥នាទីរសៀលថ្ងៃដដែល គេនៅពុំទាន់ទទួលបានព័ត៌មានជាក់លាក់អំពីស្ថានភាពដែលធ្វើឲ្យបុរសជនជាតិចិនម្នាក់នេះចេញមកសម្ងំនៅក្រៅជញ្ជាំងអគារ ឈរលើកង្ហារម៉ាស៊ីនត្រជាក់ ដោយមិនព្រមចូលទៅក្នុងអគារនោះវិញទេ បើទោះបីមានការចរចាពីសមត្ថកិច្ចជំនាញនិងស្ថានកុងស៊ុលយ៉ាងណាក៏ដោយ ។
យោងតាមសាក្សីនៅជុំវិញកន្លែងកើតហេតុបានដឹងថា ជនជាតិចិននេះបានចេញមកឈរនៅក្រៅជញ្ជាំងអគារនេះម្ដងរួចហើយនៅចន្លោះម៉ោង៨ទៅ៩ព្រឹកថ្ងៃទី២០មីនា ហើយក៏បានចូលក្នុងបន្ទប់វិញរហូតដល់ម៉ោង១២ថ្ងៃត្រង់ គេក៏ឃើញបុរសចិនរូបនេះបានចេញមកឈរនៅលើម៉ាស៊ីនត្រជាក់ជាន់ទី៧ម្ដងទៀត ។
រហូតមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋមកឈរមើលត្រៀបត្រា និងសមត្ថកិច្ចមកអន្តរាគមន៍ ។
ទោះបីជាយ៉ាងណា មកដល់ម៉ោង៤និង៥នាទីក្នុងថ្ងៃដដែលនេះ ស្ថានភាពនៅដដែល ដោយបុរសជនជាតិចិននេះនៅតែបន្តឈរលើកង្ហារម៉ាស៊ីនត្រជាក់ដដែល ទោះបីនៅខាងក្រោមមានការភ្ញាក់ផ្អើលព្រោងព្រាតយ៉ាងណាក៏ដោយ ក៏មិនព្រមសហការជាមួយសមត្ថកិច្ច និងស្ថានកុងស៊ុលឡើយ ៕












ចែករំលែកព័តមាននេះ