ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉េង​ប៉ោះ​ឆឺរី​ ដាំលើ​ផ្ទៃដី​ជាង​៤០​ម៉ែត្រ​បួន​ជ្រុង​ ​ប្រមូលផលលក់​បាន​ជិត​១០​លាន​រៀល

19 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជា​កសិករ​ដាំ​​ប៉េង​ប៉ោះឆឺរី​ លើ​ផ្ទៃដី​ប្រមាណ​ជាង​៤០​ម៉ែត្រ​បួន​ជ្រុង​ទទួលផល​លក់បាន​ប្រមាណ​ជិត​១០​លាន​រៀល​នៅ​ភូមិក​ស្វាយ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​។ ​អ្នក​ស្រី ទិ​ដ្ឋ រ​ដ្ឋា ម្ចាស់​ចំការ​ប៉េងប៉ោះឆឺរីបាន​ឱ្យដឹង​ថា​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជា​កសិករ​ដាំ​​ប៉េង​ប៉ោះឆឺរី​ លើ​ផ្ទៃដី​ប្រមាណ​ជាង​៤០​ម៉ែត្រ​បួន​ជ្រុង​ទទួលផល​លក់បាន​ប្រមាណ​ជិត​១០​លាន​រៀល​នៅ​ភូមិក​ស្វាយ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​។

​អ្នក​ស្រី ទិ​ដ្ឋ រ​ដ្ឋា ម្ចាស់​ចំការ​ប៉េងប៉ោះឆឺរីបាន​ឱ្យដឹង​ថា​ ​ផ្ទៃដី​ដែល​ដាំ​ដំណាំ​​ប៉េង​ប៉ោះ​ឆឺរី​ មាន​ផ្ទៃដី​ប្រមាណ​ជាង​៤០​ម៉ែត្រ​បួន​ជ្រុង ​ក្រោយ​ដាំ​ទទួលផល​លក់​រហូត​ដល់​ប្រមាណ​ជាង​៧០​ភាគរយ ​ហើយ​បាន​សរុបថ​វិការ​ជិត​១០​លាន​រៀល​ ។ ទីផ្សារ​ប៉េង​ប៉ោះ​ឆឺរី​ដំបូង​លក់​បាន​១​គីឡូក្រាម​តំលៃ​៤.០០០​រៀល នៅ​ពាក់កណ្តាល​ទី​ចុះ​តំលៃ​បាន​១​គីឡូក្រាម​លក់​បាន​១.៥០០​រៀល នៅ​ពេល​ប្រមូល​ជិត​អស់​ នា​ពេល​នេះ​លក់​បាន​១​គីឡូក្រាម​តំលៃ​២.៥០០​រៀល​។

​អ្នកស្រី​បាន​បញ្ជាក់​ថា​ ​ដំណាំ​​ប៉េង​​ប៉ោះ​ដាំតាំងពី​ខែតុលា ឆ្នាំ​២០២៤​ ហើយ​ប្រមូល​ផល​ចាប់ពី​ខែធ្នូ ឆ្នាំ​២០២៤​ រហូត​ដល់​ខែមីនា ឆ្នាំ​២០២៥​នេះ​អាច​បញ្ចប់​នៅ​ខែមេសា ឆ្នាំ​២០២៥ ​ដែល​ប្រមូល​ផល​ និងលក់សរុបជា​ថ​វិកាអាច​បាន​ជាង​១០​លាន​រៀល​ ហើយ​ដំណាំ​ប៉េង​ប៉ោះ​ឆឺរី​ ការ​ដាំ​ដុះពិបាក​ដំបូង​ ពេល​ដែល​ទទួល​ការ​ថែ​ទាំង​ស្រួល​ជាង​បន្លែ​ផ្សេង​ៗ​។

​អ្នក​ស្រី ទិ​ដ្ឋ រ​ដ្ឋា បាន​បញ្ជាក់​ថា​ ផ្លែ​ប៉េង​ប៉ោះឆឺរី​អាច​ហូប​បាន​ដូច​ផ្លែ​ឈើ​ធម្មតា​គឺ​ផ្អែម​ ហើយ​ការ​លក់ដូ​រក៍​ស្រួល​រក​ទីផ្សារ ​ក្រោយ​ដាំ​ហើយ​ត្រូវ​បាន​លក់​តាម​រយៈ​សហគមន៍​កសិកម្ម​ឃុំ​រហាត់ទឹក​នាំ​ចេញ​ទៅ​លក់​ដាក់​តាម​ម៉ូយ​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀមរាប ​រហូតមកដល់​ពេល​នេះ​ប្រជា​កសិករ​នៅ​តែ​បន្ត​ការ​ដាំ​ប្រភេទ​ប៉េង​ប៉ោះ​​ឆឺរី​ ពូជ​​នួន​យូ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ