ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះលែងរថយន្តឃាត់ទុក១ឆ្នាំ ចំនួន១០៨គ្រឿងដែលបានដឹក លើសទម្ងន់កម្រិតកំណត់

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ដោះ​លែង​រថយន្ត​ឃាត់​ទុក​រយៈពេល​១​ឆ្នាំ ចំនួន​១០៨​គ្រឿង ដែល​បាន​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដោះ​លែង និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​លើ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​របស់​ក្រសួង​សាធារណការ​បាន​ឲ្យ​ដឹង​ថា យោង​តាម​លិខិត​លេខ​២៩១…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ដោះ​លែង​រថយន្ត​ឃាត់​ទុក​រយៈពេល​១​ឆ្នាំ ចំនួន​១០៨​គ្រឿង ដែល​បាន​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដោះ​លែង និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​លើ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​របស់​ក្រសួង​សាធារណការ​បាន​ឲ្យ​ដឹង​ថា យោង​តាម​លិខិត​លេខ​២៩១ ស​ជ​ណ​.​អស ចុះ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តី​ពី​ករណី​សំណើសុំ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ការ​ដោះ​លែង​រថយន្ត​ឃាត់​ទុក​រយៈពេល​១​ឆ្នាំ ចំនួន​១០៨​គ្រឿង ដែល​បាន​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ សូម​អញ្ជើញ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ទាំងអស់​ដែល​មាន​រថយន្ត​ត្រូវ​បាន​ឃាត់​ទុក នា​ពេល​កន្លង​មក ដោយ​មន្ត្រី​មាន​សមត្ថកិច្ច​ប្រចាំ​ស្ថានីយ​ជញ្ជីង​អ​ចល័ត និង​ក្រុមការងារ ជញ្ជីង​ចល័ត​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ហើយ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៥ មក​ចូលរួម​ដោះស្រាយ​ដូច​ខាងក្រោម ៖

១- ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​មាន​រថយន្ត​ត្រូវ បាន​ឃាត់​ទុក និង​បាន​បង់ប្រាក់​ពិន័យ​រួចរាល់ អាច​មក​ទទួល​រថយន្ត​នៅ​តាម​ទីតាំង​រក្សា​ទុក ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៥ ដោយ​តម្រូវ​ឱ្យ​មានការ​ធ្វើ​កិច្ចសន្យា​លែង​ប្រព្រឹត្ត​បទល្មើស ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បន្ត​ទៀត ។

២- ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នឹង​បន្ត​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង ចាប់ពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥ តទៅ ដោយ​បន្ថែម​វិធានការ​ចំពោះ​យានយន្ត​ល្មើស ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ដោយ ត្រូវ​ពិន័យ​ទាំង​ការ​ផ្ទុក​លើស​ទម្ងន់​សរុប និង​ការ​ផ្ទុក​លើស​ទម្ងន់​នៃ​ភ្លៅ​នីមួយ​ៗ​ទាំង​ពីរ​ករណី​ព្រម​គ្នា ស្រប​តាម មាត្រា​៦០​នៃ​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សង្ឃឹម​យ៉ាង​មុតមាំ​ថា សមាគម​ដឹក​ជញ្ជូន​ទំនិញ​ផ្លូវគោក​កម្ពុជា សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ឬ​ម្ចាស់ រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​គ្រប់​ប្រភេទ នឹង​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ត្រឹមត្រូវ ម៉ឺងម៉ាត់ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ