ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកក្នុងតំបន់ទម្លាយរឿងពីការចងគំនុំស្តេចពស់វែកមួយគ្រួសារដាក់បណ្តាសាផ្លូវអាកាសរាមាទី២ សាងសង់គ្មានទីបញ្ចប់

19 ម៉ោង មុន

ថៃ ៖ ការដ្ឋាន​សាងសង់​ផ្លូវអាកាស រា​មា​ទី​២ ពិតជា​មាន​ភាព​ល្បី​រន្ទឺ​ទូ​ទាំង​ប្រទេស​ថៃ ដោយសារ​ការ​សាងសង់​គ្មាន​ទី​បញ្ចប់ អូស​បន្លាយ ពេល​អស់​ជាង​៥០​ឆ្នាំ​មក​ហើយ​នៅឡើយ តែ​មិន​ទាន់​រួចរាល់​ជា​ស្ថាពរ ជា​ពិសេស​ការដ្ឋាន​សាងសង់​មួយ​នេះ​តែងតែ​កើត​មាន​គ្រោះ​ចង្រៃ…

ថៃ ៖ ការដ្ឋាន​សាងសង់​ផ្លូវអាកាស រា​មា​ទី​២ ពិតជា​មាន​ភាព​ល្បី​រន្ទឺ​ទូ​ទាំង​ប្រទេស​ថៃ ដោយសារ​ការ​សាងសង់​គ្មាន​ទី​បញ្ចប់ អូស​បន្លាយ ពេល​អស់​ជាង​៥០​ឆ្នាំ​មក​ហើយ​នៅឡើយ តែ​មិន​ទាន់​រួចរាល់​ជា​ស្ថាពរ ជា​ពិសេស​ការដ្ឋាន​សាងសង់​មួយ​នេះ​តែងតែ​កើត​មាន​គ្រោះ​ចង្រៃ ចៃដន្យ​ជា​ញឹកញាប់ ដោយ​បាន​ឆ​.​ក់​យក​ជីវិត​កម្មករ និង​អ្នកដំណើរ​រាប់រយ​នាក់​រហូត​ត្រូវ​បាន​គេ​ដាក់​រហ័ស​នាម​ឱ្យ​ថា «​ផ្លូវនរក​៧​ជាន់​» ។

ច​ម្ង​ល់​ដែល​ស្ថិត​ក្នុង​ចិត្ត​មនុស្ស​គ្រប់​គ្នា គឺថា តើ​ការដ្ឋាន​មួយ​នេះ ពិតជា​ជើងកប់​ដូច​គេ​ល្បី ឬ​ត្រូវ​បណ្តាសា​អ្វី​អោយ​ប្រាកដ? ដើម្បី​ស្រាយ​ច​ម្ង​ល់​ដែល​បន្សល់​ទុក​ក្នុង​ចិត្ត អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ សារព័ត៌មាន​ខៅ​ស​ធ បាន​ទម្លាយ​ចេញ​នូវ​រឿងព្រេង​និទាន​បែប​អបិយ​ជំនឿ​មួយ​ដែល​ពាក់ព័ន្ធ​រវាង​ស្តេចពស់​វែក​មួយ​គ្រួសារ និង​ការដ្ឋាន​សាងសង់​ផ្លូវអាកាស​រា​មា​ទី​២ ។ សារព័ត៌មាន​ខៅ​ស​ធ បញ្ជាក់​ថា ក្រោយ​ពី​កើត​ឧប្បទវហេតុ​ដ៏​រន្ធត់​ចុង​ក្រោយ​កាលពី​ថ្ងៃ​សៅរ៍ ចុង​ស​ប្តា​ហ៍​នៅ​ក្នុង​ការដ្ឋាន​សាងសង់​ផ្លូវអាកាស​រា​មា​ទី​២ ដែល​បណ្តាល​ឱ្យ​មាន​កម្មករ​ជាង​៣០​នាក់​ស្លា​.​ប់ និង​របួស​នោះ អ្នក​សារព័ត៌មាន​របស់​ខ្លួន​បាន​ចុះ​ទៅ​ដល់ទី​សក្ការបូជា របស់​ស្តេចពស់​វែក​ដ៏​សាក​សិទ្ធ​មួយ​កន្លែង​ដែល​មាន​អាស្រម​នៅ​ជាប់​នឹង​បណ្តោយ​ផ្លូវអាកាស​ល្បឿន​លឿន រា​មា​ទី​២ ក្នុង​ខណ្ឌ Bang Khun Thian ទីក្រុង​បាងកក ដោយ​បាន​ជួប​សម្ភាសន៍​ជាមួយ​សាក្សី​រស់​មួយ​រូប ដែល​ចង​ចាំ​ច្បាស់​អំពី​សាច់​រឿង​របស់​ស្តេចពស់​វែក ។

អ្នកស្រី ម៉ា​នី រ៉ាត់ អាយុ​៥៨​ឆ្នាំ ដែល​រស់នៅ​ទី​នេះ​ជាង​៣០​ឆ្នាំ​ហើយ បាន​អះអាង​ប្រាប់​អ្នក​យក​ព័ត៌មាន​របស់​គេហទំព័រ​Khaosod ថា តាម​ការ​ដំណាល​របស់​អ្នកស្រុក​នៅ​ទីនោះ គឺថា មុន​ពេល​ចាប់ផ្តើម​សាងសង់​ផ្លូវ ក្រុម​កម្មករ​បាន​បើកបរ​គ្រឿងចក្រ​មក​ទុក​នៅ​ទីតាំង​ខាងលើ​នេះ​ត្រៀម​ឈូស​ឆាយដី​ព្រៃ ដើម្បី​បើក​ការដ្ឋាន​នៅ​ថ្ងៃស្អែក ។ លុះ​យប់​ឡើង​នៅ​ពេល​កម្មករ​បើក​គ្រឿងចក្រ​ចូល​ដេក គាត់​យល់​សុបិន​ឃើញ​ថា មាន​ស្តេចពស់​ស្រី​មួយ​ក្បាល មក​សុំ​អង្វរ​កុំ​ទាន់​អោយ​ឈូស​ឆាយ​ទីតាំង​នេះ​អី ព្រោះ​ពេល​នេះ​ពង​នៅ​ក្នុង​សម្បុក​របស់​ខ្លួន​មិន​ទាន់​ញាស់​ទេ ប៉ុន្តែ​ជិត​ញាស់​ហើយ ដោយ​សន្យា​ថា ពេល​ណា​កូន​ៗ​របស់​ខ្លួន​ញាស់​ចេញ​មក​គាត់​នឹង​នាំ​កូន​ៗ​ផ្លាស់​សម្បុក​ទៅ​កន្លែង​ផ្សេង ហើយ​ចាំ​ឈូស​ឆាយ​ទៅ ។

ប៉ុន្តែ​ក្រោយ​ពី​ដេក​យល់សប្តិ​បែប​នេះ កម្មករ​បើក​គ្រឿងចក្រ​រូប​នោះ គិត​ថា វា​គ្រាន់តែ​ជា​ការ​យល់សប្តិ​តែ​ប៉ុណ្ណោះ ។ ដូច្នេះ នៅ​ព្រឹក​ឡើង​ដល់​ពេល​កំណត់ គាត់​ក៏​បាន​បើក​គ្រឿងចក្រ​ឈូស​ឆាយ​ធម្មតា កម្ទេច​សម្បុក​របស់​ពស់​នោះ ។

ក្រោយមក​មាន​ដំណឹង​ថា មនុស្ស​មួយ​គ្រួសារ​របស់​កម្មករ​រូប​នោះ​ជួប​គ្រោះថ្នាក់​ស្លា​.​ប់​ទាំងអស់​គ្មាន​សល់​សូ​ម្បី​តែ​ម្នាក់ ។ ទើប​ធ្វើ​ឱ្យ​អ្នកស្រុក​នៅ​ទីនោះ​លើក​ឡើង​ត​ៗ​គ្នា​ថា ជា​បណ្តាសា​របស់​ស្តេចពស់ ព្រោះតែ​កំហឹង​នៃ​ការ​កម្ទេច​សម្បុក និង​ស​ម្លា​.​ប់​កូន​ៗ​របស់​ខ្លួន ។

អ្នកស្រី ម៉ា​នី រ៉ាត់ បន្ត​ថា ចាប់តាំងពី​កើតរឿង​នោះ​មក វា​ក៏​ក្លាយជា​ជំនឿ​ដែល​បន្សល់​ទុក​មក​ដល់​បច្ចុប្បន្ន ហើយ​ជាក់ស្តែង​កំឡុង​ពេល​ដែល​ដំណើរ​សាងសង់​ផ្លូវ​អាការ Rama 2 គាត់​តែ​ឃើញ​ទាំង​មន្ត្រី ទាំង​វិស្វករ ក៏​ដូច​ជា កម្មករ ដែល​មាន​ជំនឿ តែងតែ​មក​គោរព​បន់ស្រន់​នៅ​អាស្រម​ស្តេចពស់ លើស​ពី​នេះ​យើង​តែង​ឃើញ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​រន្ធត់​តែងតែបាន​កើត​ឡើងជា​ច្រើន​លើក​ច្រើន​សារ ហើយ​ការ​សាងសង់​នៅ​តែ​បន្ត​មិន​ចេះ​ចប់ ។

សូម​ជម្រាប​ថា ផ្លូវ​រា​មា​ទី​២ បាន​ចាប់ផ្តើម​សាងសង់​ក្នុង​កំឡុង​ឆ្នាំ ១៩៧០ ហើយ​បញ្ចប់ និង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​១៩៧៣ ជា​ផ្លូវ​សំខាន់​ឆ្ពោះទៅ​កាន់​តំបន់​ភាគ​ខាងត្បូង ។ ក្រោយមក​ពេល​មាន​មនុស្ស​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ច្រើន​បាន​បង្ក​ឱ្យ​មានការ​សាងសង់​ពង្រីក និង​ផ្លូវបំបែក​ជា​ច្រើន រួម​ទាំង​ការ​ជួសជុល​ផ្លូវ​ជា​បន្តបន្ទាប់ ដែល​មក​ដល់​ឆ្នាំ​២០២៥​នេះ ការដ្ឋាន​សាងសង់​កំពុង​ដំណើរ​មិន​ទាន់​ចប់​នៅឡើយ​ទេ ប៉ុន្តែ​រដ្ឋមន្ត្រី​ថ្មី​របស់​ថៃ បាន​ប្រកាស​កាលពី​ចុងឆ្នាំ​២០២៤​ថា ការដ្ឋាន​មួយ​នេះ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​ត្រឹមតែ​មិថុនា ឆ្នាំ​២០២៥ ៕

កែសម្រួលដោយ