ម្ទេសឆ្នាំនេះមានទីផ្សារល្អ និងលក់បានថ្លៃ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ដំណាំម្ទេសឆ្នាំនេះតម្លៃល្អជាងឆ្នាំមុន ដោយម្ទេសដៃនាង និងម្ទេសអាចម៍សត្វ ក្នុង១គីឡូក្រាមតំលៃជិត១ម៉ឺនរៀល ដែលដាំនៅភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី។
ប្រជាកសិករបានប្រាប់ថាដំណាំម្ទេសឆ្នាំនេះតំលៃល្អជាងឆ្នាំមុន ដូចជាម្ទេសដៃនាង១គីឡូក្រាមតំលៃ២.៥០០រៀល និងម្ទេសអាចម៍សត្វ១គីឡូក្រាមបាន៨.០០០រៀលដែលឈ្មួញមកទិញដល់ចំការដែលដាំរយៈពេល៣ខែទទួលផលបេះរយៈពេលជិតកន្លៈឆ្នាំស្មើ៦ខែផ្ទៃដី៤០ម៉ែត្របួនជ្រុងទទួលលក់បានជិត៥លានរៀល។
ប្រជាកសិករបានបញ្ជាក់ថា៖ដំណាំម្ទេសដែលដាំមិនសូវពិបាកថែទាំប៉ុន្មានទេសំខាន់ដាក់ទឹក១ថ្ងៃ២ដងនៅពេលកំពុងប្រមូលផលនិងបាញ់ថ្នាំដាក់ជីគីមីជាប្រចាំ ទើបទទួលបានផលល្អនៅពេលដែលទទួលផលត្រូវបានជួលកម្មករបេះ ម្នាក់អាចរកបាន៣ទៅ៤ម៉ឺនរៀលពីការបេះបន្លែម្ទេស។
ប្រជាកសិករបានបញ្ជាក់ថា៖ទីផ្សារដំណាំម្ទេសពិតដាំស្រួលហើយលក់ស្រួល ឈ្មួញមកទិញដល់ចំការដែលប្រជាកសិករដាំបន្ត រហូតបើមានទីផ្សារល្អដូចឆ្នាំនេះបើលក់នៅរដូវវស្សាម្ទេសដៃនាង១គីឡូក្រាមបានតំលៃរហូត៥.០០០រៀលតែនៅរដូវប្រាំងដោយប្រជាកសិករដាំច្រើននៅភូមិកស្វាយមានប្រមាណមិនតិចជាង១០ម្ចាស់ដែលលក់តាមរយៈសហគមន៍រកទីផ្សារអោយប្រជាកសិករហើយការដាំដំណាំត្រូវមើលពីស្ថានភាពការដាំដុះទើបលក់បានថ្លៃ ៕

















ចែករំលែកព័តមាននេះ