ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៩​នាក់ ត្រូវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ករណី​កា.ប់​ប្លន់ និង​ទទួលផល​ចោរកម្ម

1 ថ្ងៃ មុន

ខេត្តពោធិ៍សាត់ ៖ ដោយ​អនុវត្ត​តាម​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ ដោយ​អនុវត្ត​តាម​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​តា​លោ​សែន​ជ័យ បាន​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​មិន​បាន​សម្រេច​) ចំនួន​១​លើក នៅ​ត្រង់​ចំណុច ស្ពាន​កែវ​គឹ​ម​យ៉ា​ន ស្ថិត​នៅ​ភូមិ​កោះ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ កាលពី​វេលា​ម៉ោង​២២​និង​៤០​នាទី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៥ ។

បើតាមរបាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន ​៣​នាក់ រួម​មាន ៖
១-​ឈ្មោះ តូ​យ ដា​ណែ​ត (​ហៅ​ណែ​ត​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រ​យ៉ង​ស ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ (​ជា​បក្ខពួក​ធ្វើ​សកម្មភាព​សកម្ម​)។
២-​ឈ្មោះ ស៊ន ថា​ត់​(​ហៅ​ថា​ត់​តូច​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​វាំង ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​(​ជា​បក្ខពួក​ធ្វើ​សកម្មភាព​សកម្ម​)។
៣-​ឈ្មោះ វឿ​ន រតនៈ (​ហៅ​ណា​ក់​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​បោស​គរ ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​(​ជា​បក្ខពួក​ធ្វើ​សកម្មភាព​សកម្ម​) ។

ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ប៉ិន សំ​អ៊​ល ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​វត្ត​លួង សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បណ្ដាល​ឱ្យ​រង​របួស​ចំ​កញ្ចឹងក​ខាងឆ្វេង រយះ​ចេញ​ឈាម ។

របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បន្ត​ឲ្យ​ដឹង​ថា បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​ខាងលើ​បាន​ចំនួន ៤​នាក់​ផ្សេង​ទៀត រួម​មាន ៖
១-​ឈ្មោះ សា​រិ ថា​ត់​ថៃ (​ហៅ​ថា​ត់​ធំ​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ភូមិ​ចំការ​ចេក សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​(​ជា​មេខ្លោង និង​ជា​អ្នកដឹកនាំ​ធ្វើ​សកម្មភាព​កាប់​ប្លន់ ក្នុងស្រុក​បាកាន ស្រុក​តោ​លោ​សែន​ជ័យ និង​ក្រុង​ពោធិ៍សាត់​)។
២-​ឈ្មោះ ណុ​ប ចាន់​រ៉ា (​ហៅ​ប៊ី​ន​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្លុក​ដង្កោ ឃុំ​ផ្ទះ​រុង ស្រុក​តោ​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ (​បក្ខពួក​ធ្វើ​សកម្មភាព​)។
៣-​ឈ្មោះ វ៉ិ​ត វិសាល ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​រោង ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ (​បក្ខពួក​ធ្វើ​សកម្មភាព​)។
៤-​ឈ្មោះ ហាត យ៉ុ​ង​ប៊ី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​តា​លោ ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ (​បក្សពួក​ធ្វើ​សកម្មភាព​) ។

ក្រោយមក សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​អ្នក ដែល​ទទួល​ទិញ​ម៉ូតូ ចំនួន​២​នាក់ (​ទទួលផល​ចោរកម្ម​) រួម​មាន ៖
១-​ឈ្មោះ ប៊ួ​យ ចិន្តា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​យោធា រស់នៅ​ភូមិ​ស្ពាន ឃុំ​កោះ​ជុំ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ (​អ្នក​ទទួល​ទិញ​ម៉ូតូ​)។
២-​ឈ្មោះ កែវ សុ​ជា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​(​ឈ្មួញកណ្ដាល និង​អ្នកទិញ​ម៉ូតូ​) ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៩​នាក់ និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ