ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ Man Utd ម្នាក់​ជា​មហាសេដ្ឋី​កំពុង​កាន់កា.ប់​ក្រុមហ៊ុន​តម្លៃ​៥,៦​ពាន់​លាន​ដុល្លារ

3 ថ្ងៃ មុន

អន្តរជាតិ ៖ លោក Louis Saha អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Manchester United បាន​បង្កើន​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ច្រើន​ជាង​រហូត​ដល់​ទៅ​៧​ដង បើ​ធៀប​នឹង​អតីត​មិត្ត​រួម​ក្រុម​របស់​លោក…

អន្តរជាតិ ៖ លោក Louis Saha អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Manchester United បាន​បង្កើន​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ច្រើន​ជាង​រហូត​ដល់​ទៅ​៧​ដង បើ​ធៀប​នឹង​អតីត​មិត្ត​រួម​ក្រុម​របស់​លោក គឺ​ខ្សែប្រយុទ្ធ Cristiano Ronaldo ដោយសារ​តែ​ភាព​ជោគជ័យ​ជំនួញ​នៅ​ក្នុង​ដៃ​។

បន្ទាប់​ពី​ចូល​និវត្តន​នៅ​ឆ្នាំ ២០១៣ លោក Louis Saha បាន​បង្កើត​ក្រុមហ៊ុន AxisStars ដែល​ជា​វេទិកា​កម្សាន្ត និង​មុខ​ជំនួញ សម្រាប់​អតីត​អត្ត​ព​លិ​ក​អាជីព ព្រមទាំង​អត្ត​ព​លិ​ក ដោយ​ផ្តល់​ឱ្យ​អត្ត​ព​លិ​ក​ចែករំលែក​បទ​ពិសោធន៍ និង​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​មក​ពី​ឧស្សាហកម្ម​ផ្សេង​ៗ​គ្នា​។

ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ មាន​អតីត​អត្ត​ព​លិ​ក​ប្រមាណ ៥៥០​នាក់​ហើយ​ដែល​បាន​ចូលរួម​។
បុរស​វ័យ​៤៦​ឆ្នាំ​រូប​នេះ បាន​ថ្លែងប្រាប់​កាសែត The Guardian យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​នៅ​តែ​ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​ផ្តល់​ដំបូន្មាន​ពី​មនុស្ស​ផ្សេង​»​គ្នា​ជា​រៀងរាល់ថ្ងៃ​។ ឧទាហរណ៍ ភ្នាក់ងារ​របស់ខ្ញុំ​បាន​ទូរស័ព្ទ​មក​ខ្ញុំ ដើម្បី​និយាយ​ថា​ពួក​គេ​មាន​កីឡាករ​បាល់ទាត់​បារាំង​ពោរពេញ​ដោយ​ទេព​កោសល្យ ដែល​ពួក​គេ​ចង់​នាំ​កីឡាករ​រូប​នោះ​ទៅ​ប្រទេស​អង់គ្លេស ហើយ​បាន​សុំ​ដំបូន្មាន​ពី​ខ្ញុំ​អំពី​របៀប​បង្កើត​កម្មវិធី​ហ្វឹកហាត់​។ ដូច្នេះ​ហើយ​ខ្ញុំ​បានឱ្យ​ពួក​គេ​ទាក់ទង​ទៅ​មនុស្ស​ដែល​ខ្ញុំ​ធ្លាប់​ធ្វើការ​ជាមួយ​»​។

លោក​បាន​បន្ថែម​ថា «​កីឡាករ​ទេព​កោសល្យ​បែប​នេះ អាច​ចូលរួម​ជាមួយ Axis ប្រៀប​ដូច​ជា​គេ​អាច​ស្វែងរក​គ្រូបង្វឹក​ផ្ទាល់ខ្លួន​នៅ​ក្នុង​តំបន់​របស់​គេ​រស់នៅ​អ៊ីចឹង​។ វា​ជា​ដំណើរការ​ដ៏​លំបាក​មួយ ប៉ុន្តែ​វា​ពិតជា​ផ្តល់​លទ្ធផល​ខ្លាំង​ណាស់​ត្រឡប់​មក​វិញ ព្រោះ​ប្រសិនបើ​ខ្ញុំ​អាច​ជួយ​មនុស្ស​បាន ១០​ម៉ឺន​នាក់ នោះ​វា​ជា​រឿង​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​ធ្វើ​»​។

កាសែត Daily Mail បាន​រាយការណ៍​ថា ឥឡូវនេះ តម្លៃ​ក្រុមហ៊ុន​របស់ Louis Saha បាន​កើនឡើង​រហូត​ដល់ ៥,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​តម្លៃ​នេះ​បាន​វ៉ា​ដាច់​ទ្រព្យសម្បត្តិ​របស់​អតីត​មិត្ត​រួម​ក្រុម Cristiano Ronaldo ដែល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​មាន​ចំនួន ៧៨០​លាន​ដុល្លារ និង​កំពុង​ឈរ​ជា​អត្ត​ព​លិ​ករក​ចំណូល​បាន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

Saha និង Ronaldo ធ្លាប់​ជា​មិត្ត​រួម​ក្រុម Man Utd ចាប់ពី​ឆ្នាំ ២០០៤ ដល់ ២០០៨ ដោយ​បាន​ឈ្នះ​ពានរង្វាន់ Champions League, English Premier League ២​ដង និង League Cup ជាមួយ​គ្នា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទ្រព្យសម្បត្តិ​របស់ Saha ក៏​បាន​វ៉ា​ដាច់​កញ្ចប់​ថវិកា​ចំនួន ២,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្លិប Man Utd កំណត់​សម្រាប់​ការ​សាងសង់​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​។

ទោះជា​យ៉ាងណា​ក៏​ដោយ Louis Saha មិនមែន​ជា​អតីត​កីឡាករ​បាល់ទាត់​តែ​ម្នាក់​គត់ ដែល​ក្លាយជា​មហាសេដ្ឋី ក្រោយ​ចូល​និវត្តន៍​នោះ​ទេ​។ ជាក់ស្តែង អតីត​ខ្សែបម្រើ​បារាំង លោក Mathieu Flamini សហ​ស្ថាបនិក​ក្រុមហ៊ុន GF Biochemicals ដែល​ជា​ក្រុមហ៊ុន ផលិត​អាស៊ីត Levulinic ដ៏​ធំ​ជាងគេ​នៅ​លើ​ពិភពលោក ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​តម្លៃ​ជាង ២៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

អតីត​ខ្សែបម្រើ​ឆ្នើម​វ័យ​៤១​ឆ្នាំ​រូប​នេះ ធ្លាប់​លេង​ឱ្យ​ក្រុម Marseille, Arsenal, AC Milan និង Crystal Palace មុន​ពេល​ចូល​និវត្តន៍​នៅ​ក្រុម Getafe ក្នុង​ឆ្នាំ ២០១៩​។ ពេញ​មួយ​អាជីព​របស់ Mathieu Flamini បាន​ឈ្នះ​ពានរង្វាន់ FA Cup ៣​ដង និង Serie A ១​ដង ក៏​ដូច​ជា​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Champions League ឆ្នាំ ២០០៦ ជាមួយ​កាំភ្លើង​ធំ Arsenal ផង​ដែរ​៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ