ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ! កុងត្រូលជជុះអើយ គេហៅថា «ចង្វាចិញ្ចឹ​ម​ឆ្តោ»

3 ថ្ងៃ មុន

ខេត្តកណ្តាល​ ៖ ​យោង​តាម​សម្តី​លោក​គឹ​ម ស្រ៊ា​ង​មេ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៦០៥​បានអោយ​ដឹង​ថា​បា​រ៉ា​ស​ដាក់​កាត់​ផ្លូវ​ច្រក់ព្រែក​ជ្រៃ​ស្ថិត​ក្នុង​សង្កាត់​បាក់​ណា​ម​ក្រុង​សំពៅ​ពូន​មាន​ដូច​ជា​គយ​នឹង​​កងកំលាំង​របស់នគរបាល​អន្តោប្រវេ​ស្ត និង​កំលាំង​ប្រធាន​តំបន់​របស់​ខេត្ត​។ លោក​បាន​បញ្ជាក់​ទៀត​ថា​ ចំពោះរឿង​យក​លុយ​ពី​ពលរដ្ឋ​ដឹក​ស្រូវយ​ក​ទៅ​លក់​អោយ​ឈ្មួញ​វៀតណាម​លោក​មិន​បានអោយ​កំលាំង​របស់​លោក​យក​ទេ​តែ​មក​ពី​ពល​រដ្ឋ​ទេ​អ្នក​ស្ម័គ្រ​ចិត្ត​អោយ​ ព្រោះ​កសិផល​ក្នុងស្រុក​។ នៅ​ពេល​អ្នកកាសែត​សួរ​លោក​គឹ​ម ស្រ៊ា​ង…

ខេត្តកណ្តាល​ ៖ ​យោង​តាម​សម្តី​លោក​គឹ​ម ស្រ៊ា​ង​មេ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៦០៥​បានអោយ​ដឹង​ថា​បា​រ៉ា​ស​ដាក់​កាត់​ផ្លូវ​ច្រក់ព្រែក​ជ្រៃ​ស្ថិត​ក្នុង​សង្កាត់​បាក់​ណា​ម​ក្រុង​សំពៅ​ពូន​មាន​ដូច​ជា​គយ​នឹង​​កងកំលាំង​របស់នគរបាល​អន្តោប្រវេ​ស្ត និង​កំលាំង​ប្រធាន​តំបន់​របស់​ខេត្ត​។

លោក​បាន​បញ្ជាក់​ទៀត​ថា​ ចំពោះរឿង​យក​លុយ​ពី​ពលរដ្ឋ​ដឹក​ស្រូវយ​ក​ទៅ​លក់​អោយ​ឈ្មួញ​វៀតណាម​លោក​មិន​បានអោយ​កំលាំង​របស់​លោក​យក​ទេ​តែ​មក​ពី​ពល​រដ្ឋ​ទេ​អ្នក​ស្ម័គ្រ​ចិត្ត​អោយ​ ព្រោះ​កសិផល​ក្នុងស្រុក​។

នៅ​ពេល​អ្នកកាសែត​សួរ​លោក​គឹ​ម ស្រ៊ា​ង ​ថា​ ចុះបើ​កសិផល​ក្នុងស្រុក​​មិន​យក​លុយ​ហេតុ​អ្វី​បានជា​ដាក់​បា​រ៉ា​ស​មិន​អោយ​រថយន្ត​ដឹក​ពលរដ្ឋ​ឆ្លងកាត់​អោយរ​លូន​ទៅ​(​លោក​ឆ្លើយ​ថា​កំលាំង​ត្រូវតែ​​ត្រួតពិនិត្យ​) ។ ​អ្នកកាសែត​សួរ​ទៀត​ថា​ត្រួតពិនិត្យ​ហើយ​ម្តេច​មិន​បើក​បា​រ៉ា​ស​ឬ​មិន​ទា​ន់​បង់លុយ​(​លោក​គឹ​ម​ស្រ៊ា​ង​ឆ្លើយ​ថា​មិនដឹង​)​។

បើ​យោង​តាម​សំដី​ពលរដ្ឋ​ទីតាំង​ខាងលើ​ស្មើ​និង​«កុងត្រូលជជុះ​» ព្រោះ​ពលរដ្ឋ​ត្រូវ​បង់លុយ​អោយ​​មន្ត្រី​នៅទីនោះ​គ្រប់ស្ថាប័ន ទើប​បើកបារ៉ាស ។

គួ​រំលឹក​ថា​៖​កុង​ត្រូលយ​ក​លុយ​ឡាន​ដឹកស្រូវ​នៅ​ច្រក​ព្រែកជ្រៃ​ចៅហ្វាយ​ក្រុង​សំពៅ​ពួន​ឆ្លើយ​ថា​អត់​ដឹង
។​ ពលរដ្ឋ​ឆ្ងល់​នោះ​ឆ្ងល់​ថា​ហេតុ​អ្វី​បានជា​ឡាន​ដឹក​​ស្រូវ​មក​លក់​អោយ​ឈ្មួញ​វៀតណាម​ពេល​មក​ដល់​កុង​ត្រួ​ល​ជជុះ​នៅ​ច្រក​ព្រែក​ជ្រៃ​សង្កាត់​បាក់​ណា​ម​ចេះ​តែ​ឈប់​ឡាន​លោត​ចុះ​យក​លុយ​មក​បង់​អោយ​មន្ត្រី​ឈរ​​ជើង​នៅ​ទីនោះ​ក្នុង​១​ថ្ងៃ​ៗ​រាប់​សិប​ឡាន​តើ​បង់លុយ​ថ្លៃ​អ្វី​ទៅ​ហើយ​លុយ​នោះ​គេ​យក​ទៅ​អោយ​រដ្ឋ​ឬ​អោយ​មេ​ៗ​។ ចំណុចនេះ​ហើយ​គេហៅថា ចង្វាចិញ្ចឹមឆ្តោ…មិនខុសទេ ។

បើ​តាម​សម្តី​តៃកុង​ឡាន​បានអោយ​ដឹង​ថា​គ្រប់​ឡាន​ដឹកស្រូវ​ទាំងអស់​ដែល​​ដឹក​យក​មក​លក់​នៅ​ទី​នេះ​ត្រូវ​តែ​ឈប់​ដើម្បី​បង់លុយ​សិន​តែ​ពួក​គាត់​មិនដឹង​ថា​បង់ថ្លៃ​អ្វី​ហើយ​យក​ទៅ​ណា​នោះ​ទេ​ព្រោះ​ពួក​គាត់​មិន​បាន​ទទួល​វិ​កី​យ​ប​ត្រ័​ដើម្បី​បញ្ជាក់​នោះ​ទេ​។

ពួក​គាត់​លើក​ឡើង​ទៀត​ថា​ពួក​គាត់​មិន​បាន​ស្គាល់​ថា​​អ្នក​អង្គុយ​ចាំ​យក​លុយ​ជា​អ្នក​ណា​ទេ​ដឹង​តែ ជា​កងកំលាំង​សមត្ថកិច្ច​ហើយ​នៅ​ទី​នេះ​មាន​ប៉ុ​ស្តិ៍ជាប់​គ្នា​ចំនួន​បី​ក្នុង​១​ឡាន​ត្រូវ​ចំណាយ​លុយ​៥​ម៉ឺន​​រៀល​សម្រាប់​ប៉ុ​ស្តិ៍យាម​ទាំង​បី​នៅ​ទី​នេះ​។

ជុំវិញ​ករណី​ខាងលើ​លោ​កអេង​សុចិត្រ​បានអោយ​ដឹង​ថា​លោក​មិន​បាន​ដឹង​រឿង​បា​រ៉ា​ស​ដាក់​នៅ​ចំនុច​នោះ​យក​លុយ​នោះ​ទេ​បើ​ចង់​ដឹង​ច្បាស់​សូម​សួរ​ទៅ​ខាង​អ្នក​ដាក់​បា​រ៉ា​ស់​និង​ទៅ​ដឹង​ហើយ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

​លោក​គឹ​ម ស្រ៊ា​ង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ