ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ ស្រី្ត​ដែល​បាន​បាត់​ខ្លួនកាលពីដើម​ខែធ្នូ ឆ្នាំ​២០២៤ បន្ទាប់​ពី​ភ្លើង​ឆេះ​ព្រៃ ទើប​ប្រទះ​ឃើញ​ស​.​ព

1 ថ្ងៃ មុន

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ដែល​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៤ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥​នេះដោយ​ការ​ខិតខំ​របស់​អាជ្ញាធរ​ឃុំ កងកម្លាំង ប្រជា​ការពារ…

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ដែល​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៤ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥​នេះ
ដោយ​ការ​ខិតខំ​របស់​អាជ្ញាធរ​ឃុំ កងកម្លាំង ប្រជា​ការពារ រួម​នឹង​ប្រជាពលរដ្ឋ ។

ទីតាំង​ដែល​បាន​រក​ឃើញ​ស​.​ពស្ត្រី​រង​គ្រោះ គឺ​នៅ​ចំណុច ច្រក​បាក់​ដាវ ជើងភ្នំ​នាង​ក​ង្រី ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ​ពី​ភ្នំ​សំរង ក្នុង​ឃុំ​ពោធិ៍ ដែល​ជា​កន្លែង​ស្ត្រី​រង​គ្រោះ​បាន​បាត់​ខ្លួន​នៅ​ទីនោះ​។ ស​.​ពស្ត្រី​រង​គ្រោះ ត្រូវ​បាន​ភ្លើង​ឆេះ​ខ្លោច សល់​តែ​គ្រោងឆ្អឹង ។

សូម​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ ឯក ឡូត អាយុ​៤៣​ឆ្នាំ មាន​ប្តី និង​មានកូន ៤​នាក់ មាន​ទីលំនៅ​ឃុំ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង​។ បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៥​។ ចាប់តាំងពី​បាត់​ខ្លួន ប្រជាពលរដ្ឋ និង​ប្រជា​ការពារ ដឹកនាំ​ដោយ​អាជ្ញាធរ​ភូមិ​-​ឃុំ បាន​ដាក់​កម្លាំង​រុករក​ជា​ច្រើន​លើក​ច្រើន​សារ ជា​ពិសេស​រក​នៅ​ចំណុច​ភ្នំ​សំរង ដោយ​បាន​ប្រើ​កម្លាំង​មនុស្ស​រាប់​សិប​នាក់ ស្វែងរក​ស្ត្រី​រង​គ្រោះ​ពុំ ដែល​បាន​ប្រទះ​ឃើញ​ឡើយ ។

លោក ប៊ុត សប្បាយ មេឃុំ​ពោធិ៍ នៃ​ស្រុក​កំពង់លែង បាន​បញ្ជាក់​ថា ស​.​ពស្ត្រី​រង​គ្រោះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្រោម​ដើមឈើ ដែល​ស​.​ព​មាន​សភាព​សល់​តែ​គ្រោងឆ្អឹង ដោយ​ត្រូវ​ភ្លើង​ឆេះ​បន្ថែម ដែល​តាម​ការ​សន្និដ្ឋាន​របស់​លោក ស្ត្រី​រង​គ្រោះ​បាន​ដេក​ស្លា​.​ប់ បន្ទាប់​ពី​ហើម​រលួយ ហើយ​ទ្រម​ទៅ​វិញ ហើយ​ក៏​ត្រូវ​ភ្លើង​ឆេះ​ព្រៃ ឆេះ​ស​.​ព​បន្ថែម ទើប​នៅ​សល់​តែ​គ្រោងឆ្អឹង ។

លោក​បាន​បញ្ជាក់​ដែរ​ថា សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង ក៏​បាន​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ និង​សន្និដ្ឋាន​ថា ស្ត្រី​រង​គ្រោះ​បាន​ស្លា​.​ប់ ដោយ​ខ្លួនឯង ហើយ​បាន​ប្រគល់​ស​.​ព​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

លោក​មេឃុំ​ពោធិ៍ បាន​បញ្ជាក់​ទៀត​ថា ដោយ​មិន​អស់ចិត្ត នឹង​ការ​បាត់​ខ្លួន​ស្ត្រី​ខាងលើ ហើយ​រក​មិនឃើញ​សោះ​នោះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥​នេះ លោក​បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ ប្រជាពលរដ្ឋ រុករក​នៅ​ចំណុច​ជើងភ្នំ​ក​ង្រី ជា​ថ្មី​ម្ដងទៀត ទើបបាន​ប្រទះ​ឃើញ​ស​.​ពស្ត្រី​រង​គ្រោះ តែ​ម្ដង ។

ដោយឡែក លោក ហម ប៊ុ​ន​ឈឿ​ន អាយុ​៤១​ឆ្នាំ ដែល​ត្រូវជា​ប្ដី​របស់​ស្ត្រី​រង​គ្រោះ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព ទាំង​ក្តី​សោកសង្រេង​តាម​ទូរ​សព្ទ​ថា កន្លង​មក ប្រពន្ធ​គាត់ ធ្លាប់​បាត់​ខ្លួន​ជា​ច្រើន​លើក​ណាស់​មក​ហើយ ដោយសារ​តែ​មាន​បារមី​គ្រូ​កាន់ ពេល​បាត់​ខ្លួន​ម្ដង​ៗ មាន​រយៈពេល​១ ឬ​២​ខែ ទើប​ឃើញ​ត្រឡប់​មក​វិញ​។ ប៉ុន្តែ​ការ​បាត់​លើក​នេះ ទោះបី​អាជ្ញាធរ​ឃុំ និង​ភូមិ ប្រជាពលរដ្ឋ ជួយ​រុករក​ជា​ច្រើន​លើក​យ៉ាងណា​ក្តី នៅ​តែ​រក​មិនឃើញ​។ ការ​បាត់​ខ្លួន​របស់​ប្រពន្ធ​គាត់ ភាគច្រើន នៅ​ថ្ងៃសីល ឬ​ថ្ងៃ​ពេញ​បូរ​មី ម្ល៉ោះហើយ គាត់​តែងតែ​ចាប់​ប្រពន្ធ​គាត់ ដាក់ច្រវ៉ាក់​ជើង​រៀងរាល់ថ្ងៃ​សីល និង​ខែ​ពេញ​បរ​មី ប៉ុន្តែ​ការ​បាត់​ខ្លួន​របស់​ប្រពន្ធ​លើក​ចុង​ក្រោយ​នេះ ហាក់​បាន​បាត់​ជា​រៀង​រហូត គ្មាន​ថ្ងៃ​វិល​ត្រឡប់​មក​វិញ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ