ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាលាក្រុង​ម្នាក់​ឆ្លៀតពេល​ទំនេរ​ចុង​ស​ប្ដា​ហ៍​ជិះ​ម៉ូតូ​ទៅ​លួច​លុយ​និង​ទូរស័ព្ទ​ដល់​ស្រុក​គាស់​ក្រឡ

21 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ឆ្លៀតពេល​ទំនេរ​ចុង​ស​ប្ដា​ហ៍ មន្ត្រី​ម្នាក់​បំរើ​ការ​នៅ​សាលាក្រុង​បាត់ដំបង បាន​ជិះ​ម៉ូតូ​ដើរ​កំសាន្ត តែ​បែរជា​រពឹសដៃ ចូល​លួច​លុយ​និង​ទូរស័ព្ទ​ដៃ​នៅ​ក្នុងផ្ទះ​គេ កាលពី​រសៀល​ថ្ងៃ​ទី​១៦ មីនា នៅ​ចំណុច​ភូមិ​ប្ញ​ស្សី​ព្រះ…

ខេត្តបាត់ដំបង ៖ ឆ្លៀតពេល​ទំនេរ​ចុង​ស​ប្ដា​ហ៍ មន្ត្រី​ម្នាក់​បំរើ​ការ​នៅ​សាលាក្រុង​បាត់ដំបង បាន​ជិះ​ម៉ូតូ​ដើរ​កំសាន្ត តែ​បែរជា​រពឹសដៃ ចូល​លួច​លុយ​និង​ទូរស័ព្ទ​ដៃ​នៅ​ក្នុងផ្ទះ​គេ កាលពី​រសៀល​ថ្ងៃ​ទី​១៦ មីនា នៅ​ចំណុច​ភូមិ​ប្ញ​ស្សី​ព្រះ ស្រុក​គាស់​ក្រឡ ។

យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ចាត បូ​រី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មានមុខ​របរ ជា​មន្ត្រី​សាលាក្រុង​បាត់ដំបង និង​រស់នៅ​ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ។ ដោយឡែក ជន​រង​គ្រោះ​ក្នុង​សំណុំរឿង​នេះ​ឈ្មោះ អ្នក ង៉ូ​យ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ ។

បើ​តាម​ចម្លើយ​បឋម​របស់​ជន​រង​គ្រោះ​ដែល​បាន​ប្ដឹង​ទៅ​កម្លាំង​អធិការ​ស្រុក​គាស់​ក្រឡ ជន​រង​គ្រោះ​បាន​និយាយ​ថា គាត់​មិន​បាន​ស្គាល់​មុខ​ជនសង្ស័យ​ទេ តែ​ជន​នោះ​បាន​ចូល​លួច​លុយ​នៅ​ក្នុងផ្ទះ​គាត់ យក​អស់​ចំនួន​៥០​ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង ។ ក្រោយ​លួច​បាន​លុយ និង​ទូរស័ព្ទ ជន​នេះ​បាន​ជិះ​ម៉ូតូ​គែ​ច​ខ្លួន​បាត់ ។

ដោយឡែក និយាយ​ពី​កម្លាំង​សមត្ថកិច្ច​ស្រុក​គាស់​ក្រឡ​វិញ​បាន​រាយការណ៍​ថា ក្រោយ​ពី​ទ​ទូល​បណ្ដឹង​ជន​រង​គ្រោះ​ភ្លាម កម្លាំង​ជំនាញ​ក៏​បាន​ចេញ​អន្តរាគមន៍​តាម​ស្វែង​ជនសង្ស័យ ដែល​ជា​មន្ត្រី​ដាច់​យ៉ៃ​នោះ លុះ​បន្តិច​ក្រោយមក ក៏​ស្ទាក់​ក្របួច​ក​លោក​មន្ត្រី​ចោរ​នោះ​ជាប់​ភ្លាម​ៗ​ដែរ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​វ្ថុ​តាង​បាន​រួម​មាន​៖ លុយ​ចំនួន​៥៨៣០០០​រៀល ទូរស័ព្ទ​ចំនួន​០៣​គ្រឿង និង​ម៉ូតូ​ម៉ាក​ស៊ូ​មើ​អិ​ច​០១​គ្រឿង ។

ជុំវិញ​អំពើ​លួច​ដែល​ព្រឹ​ត្ត​ដោយ​ជនសង្ស័យ​ឈ្មោះ ចាត បូ​រី ជា​មន្ត្រី​សាលាក្រុង​បាត់ដំបង​នេះ លោក​ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​កោះសន្តិភាព​ថា លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១៧ មីនា នេះ​ហើយ ក្រោយ​បញ្ចប់​ការ​សួរនាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ