ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​ធំលាយឡំខ្យល់​កន្ដ្រាក់នៅខេត្តសៀមរាប ខូចខាតផ្ទះជិត​២០០​គ្រួសារ ​របួស​៧​នាក់ និង​​រលំ​ដើមឈើ​ជាង៧០​ដើម

22 ម៉ោង មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ គ្រោះ​ធម្មជាតិ​ខ្យល់​កន្ដ្រាក់ និង ផ្គរ​រន្ទះបាញ់​បង្ក​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦​ខែមីនា​ឆ្នាំ​២០២៥ នៅ​ស្ទើរ​គ្រប់​ក្រុង ស្រុក​ទូ​ទាំង​ខេត្តសៀមរាប បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះ សម្បែង​របស់​ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ រង​របួស​៧​នាក់…

​ខេត្ត​សៀម​រា​ប ៖ គ្រោះ​ធម្មជាតិ​ខ្យល់​កន្ដ្រាក់ និង ផ្គរ​រន្ទះបាញ់​បង្ក​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦​ខែមីនា​ឆ្នាំ​២០២៥ នៅ​ស្ទើរ​គ្រប់​ក្រុង ស្រុក​ទូ​ទាំង​ខេត្តសៀមរាប បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះ សម្បែង​របស់​ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ រង​របួស​៧​នាក់ និង​ដួល​ដើមឈើ​៧១​ដើម និង​ប៉ះពាល់​សំណង់ ,​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​ជា​ច្រើន​កន្លែង ផង​ដែរ​។

​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​នឹង​ផ្គរ​រន្ទះ ភ្លាម​នោះ​លោក ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប បាន​ចូលរួម​រំលែក​ទុក្ខ​លំបាក និង ការ​សោកស្តាយ​ចំពោះ​ការ​រង​របួស​មនុស្ស ប្រុស ស្រី ចំនួន​៧​នាក់ និង​បង្ក​ខូចខាត ប៉ះពាល់​ពី​បាតុភូត​ខ្យល់​កន្ត្រាក់​បក់​បោក ផ្គរ រន្ទះ​ដល់​ក្រុង និង​ស្រុក​មួយ​ចំនួន ក្នុង​ទូ​ទាំង ខេត្តសៀមរាប ផង​ដែរ​។

លោក​បន្ត​ថា : រដ្ឋបាល​ខេត្ត សហការ​ជាមួយ​កាកបាទក្រហមកម្ពុជា​ខេត្ត សៀមរាប នឹង​ចុះ​ពិនិត្យ​ជួយ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ដ្រាក់ និង ផ្គរ​រន្ទះបាញ់​បង្ក​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦​ខែមីនា​ឆ្នាំ​២០២៥ នៅ​ស្ទើរ​គ្រប់​ក្រុង ស្រុក​ទូ​ទាំង​ខេត្តសៀមរាប បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះ សម្បែង​របស់​ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ រង​របួស​៧​នាក់ និង​ដួល​ដើមឈើ​៧១​ដើម និង​ប៉ះពាល់​សំណង់ ,​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​ជា​ច្រើន​កន្លែង ផង​ដែរ​ឱ្យ​ខាន តែ​បាន​។​

លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​មើលថែ​ទាំ​អ្នក​រង​របួស​ទាំងអស់​ឡាយ​ទាន់​ពេលវេលា ។ ចំពោះ​កម្លាំង​នគរបាល​ស្នងការដ្ឋាន​ខេត្តសៀមរាប ក្រុង ស្រុក និង មន្ត្រី ពាក់ព័ន្ធ ទាំងអស់​បាន​ជួយ​សំអាត រក្សា​ស្ថានភាព​ផ្លូវ ឱ្យ​ល្អ​ដូច​ដើម ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទាំង អស់​ផង​ដែរ ។

​ក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា : គ្រោះថ្នាក់​ធម្មជាតិ​ខ្យល់​កន្ដ្រាក់ រន្ទះបាញ់​នា​ល្ងាច​ថ្ងៃ​ទី​១៦​ខែមីនា​ឆ្នាំ​២០២៥ នេះ​បាន​បង្ក​ការ​ខូចខាត ប៉ះពាល់​ដល់​មូលដ្ឋាន​ក្រុង ស្រុក​ចំនួន​១០​នៃ​ខេត្តសៀមរាប​ដូច​ជា​. ក្រុង​សៀមរាប​, ក្រុង​រុន​តា​ឯក ស្រុក​ពួក​, ស្រុក​ប្រាសាទ បាគង​, ស្រុក​ជីក្រែង​,, ស្រុក​អង្គរជុំ​, ស្រុក​ស្វាយ​លើ​, ស្រុក​អង្គ​ធំ​, ស្រុក​បន្ទាយស្រី និង​ស្រុក​សូទ្រនិគម ។

ជាមួយ​គ្នា​នេះ របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា​: គិត​ត្រឹម​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៦ ខែ មីនា​ឆ្នាំ​២០២៥​នេះ ឧ​ប​ទ្ទេវ​ហេតុ​ខ្យល់​កន្ដ្រាក់​នេះ បាន​បង្ក​ឱ្យ​ប៉ះពាល់ និង​ខូចខាត​ដូច​ខាង​ក្រោម​៖ ​ទី​១-ផ្ទះ​ប្រជាពលរដ្ឋ​ប៉ះពាល់ ចំនួន​១៧៨​គ្រួសារ ​ទី​២- ខូចខាត​ផ្ទះសម្បែង (​រលំ​ផ្ទះ​/​ទ្រេត​) សរុប​ចំនួន​១១ ខ្នង ទី​៣-ប៉ះពាល់​ផ្ទះសម្បែង (​របើក​ដំបូល និង​សំយាប ផ្ទះ​) សរុប​ចំនួន​១៦០​ខ្នង ​ទី​៤-ប៉ះពាល់​ដំបូល​ព្រះ​វិហារ ចំនួន​១​ខ្នង ​ទី​៥-ប៉ះពាល់​អគារ​រដ្ឋបាល ចំនួន​២​ខ្នង ទី​៦-ប៉ះពាល់​ដំបូល​បន្ទប់ទឹក​សាធារណៈ ចំនួន​២​ខ្នង ទី​៧-ប៉ះពាល់​រោង​/​តូប ចំនួន​៦​កន្លែង ​ទី​៨-រលំ​/​បាក់​ដើមឈើ ចំនួន​៧១​ដើម ទី​៩-បណ្តាល​ឱ្យ​មនុស្ស​រង​របួស​៧​នាក់ (​ស្រី​៣​នាក់​) និង​ពុំ​មាន​អ្នក​ស្លាប់ ព្រមទាំង​ផល​ប៉ះពាល់​ផ្សេង​ទៀត ដូច​ជា រលំ​បង្គោល​ភ្លើង​លម្អ​ផ្លូវ​, រលំ​-​បាក់​មែកឈើ​លើ​ដងផ្លូវផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ