ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​ម្នាក់ អតីត​ជា​មនុស្ស​ក្នុង​ចំណោម​អភិជន ត្រូវ​បញ្ជូន​ទៅ​អយ្យកា​រពី​បទ​ប្រើ​ប្រាស់​សែកស្អុ.យរាប់សិបម៉ឺនដុល្លារ​

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​សមត្ត​កិច្ច​នាំ​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ ២០២៥ ដោយ​ជាប់​ពាក់​ពី​បទ​.​សមគំនិត រំលោភ​លើ​ទំនុកចិត្ត​និង…

0:00
0:00

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​សមត្ត​កិច្ច​នាំ​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ ២០២៥ ដោយ​ជាប់​ពាក់​ពី​បទ​.​សមគំនិត រំលោភ​លើ​ទំនុកចិត្ត​និង មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​.​ពោ ល​គឺ​ប្រើប្រាស់​សែក​ស្អុយ លើ​ទឹកប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​បញ្ជាក់​ថា ជន​ស​ង្ស័ យ​ឈ្មោះ លី​គាថា បូ​ណា ភេទ​ស្រី អាយុ​៦៣ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ លេខ​៦៩៣ ផ្លូវ​ទន្លេសាប ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ត្រូវ​បង្ហា ញ​ខ្លួន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ ពាក់​ពន្ធ​ពី​បទ​.​សមគំនិត រំលោភ​លើ​ទំនុកចិត្ត និង​មិន​បំពេញ​កាត​ព្វ កិច្ច​ចំពោះ​ឧ​បរ​ណ៍​អាច​ជួញដូរ​បាន តាម​ពាក្យបណ្តឹង​របស់​ម្ចាស់បំណុល​២ នាក់ ម្នា ក់​ប្រុស​ម្នាក់​ស្រី ។

សំណុំរឿង​ខាងលើ​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជ ធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ ដែល​ការ​សាកសួរ​នោះ​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ ដូច្នោះ​ជោគវាសនា​របស់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​នោះ នៅ​មិន​ទាន់​ដឹង​ពី​ការ​សម្រេច​យ៉ាងណា​ដែរ ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ស្ថាប័ន​អយ្យការ​នេះ ។

បើ​តាម​សំដី​មាត់ចាបមាត់ព្រាប​និយាយ​មិន​ផ្លូវការ​ថា ជនសង្ស័យ​អតីតៈ​ជា​ស្ត្រី​ម្នាក់​មានទ្រព្យ​សម្បត្តិ លុយកាក់ មាសប្រាក់ គួរសម ដែរ ដែល​ជា​មនុស្ស​ក្នុង​ចំណោម “​អភិជន​” ប៉ុន្តែ​ពេល​នេះ​បែរ​​ជា​ធ្លាក់ខ្លួន​ជាប់បំណុលគេ​រាប់​សិប​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​មាន​ដីធ្លី​២.៣​កន្លែង ស្ថិត​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ និង​មាន​តូប​លក់ដូរ​នៅ​ផ្សារ ក្នុង​ខណ្ឌដូនពេញ ហើយ​បាន​យក​ប្លង់​ដី និង​ប្លង់​តូប​លក់ដូរ​នោះ ទៅ​ដាក់​ដើម្បី​ជា​ថ្នូ​ក្នុង​ការ​ដោះបំណុល​គេ​ដែរ តែ​ដើមបណ្តឹង​មិន​ព្រម ប្រហែលជា​អាច​មិន​តុល្យភាព លើ​ទឹកប្រាក់​ដែល​ជាប់​វ័ណ្ឌក​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ