ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! ជនសង្ស័យ​​ម្នាក់​លួ.ចទូរស័ព្ទ​ លុយ ​និងលិខិតឆ្លងដែនជនបរទេសកំពុង​ដេក​លក់

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ បើក​ការ​ស្រាវជ្រាវ ករណី​ជន​បទេស​ម្នាក់​ត្រូវ​ជនសង្ស័យ​លួច​យក​ទូរស័ព្ទ ខណៈ​គាត់​កំពុង​ដេក​លក់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៩​នាទី​ឈាន​ចូល​ថ្ងៃ​ទី ១៦…

រាជធានី​ភ្នំពេញ ៖​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ បើក​ការ​ស្រាវជ្រាវ ករណី​ជន​បទេស​ម្នាក់​ត្រូវ​ជនសង្ស័យ​លួច​យក​ទូរស័ព្ទ ខណៈ​គាត់​កំពុង​ដេក​លក់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៩​នាទី​ឈាន​ចូល​ថ្ងៃ​ទី ១៦ ខែមីនា ២០២៥ ចំណុច​មុខ​ហាង​លក់​ខោអាវ​OQB7 ផ្លូវ​៥៧ កែង​ផ្លូវ​៣០២ ភូមិ​៦ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ JOSHUA BRYCE ភេទ ប្រុស អាយុ ២៩ ឆ្នាំ សញ្ញា​តិ អាហ្វ្រិក​ខាងត្បូង ជនជាតិ អាហ្វ្រិក​ខាងត្បូង ស្នាក់ នៅផ្ទះ​សំណាក់​នង្គ័ល ផ្លូវ​៣០២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មុខរបរ ទេសចរណ៍ ។

ជនសង្ស័យ​មានឈ្មោះ សុខ ទិ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ដី​ឡូ​តិ៍ ផ្លូវ​បេតុង សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មុខរបរ​:​រើស​អេ​ត​ចាយ​។

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​ថា ថ្ងៃ​ទី​១៥ ខែ​មិ​នា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល ០៧ នឹង ៣០​នាទី​យប់ ជន​រង​គ្រោះ​បាន​ជិះ​កង់​បី ចេញពី​ចំណតរថយន្ត​ក្រុង នៅ​ម្ដុំ​មាត់ទន្លេ គោលបំណង​មក​រក​កន្លែង សម្រាក​នៅផ្ទះ សំណាក់​នង្គ័ល ផ្លូវ​៣០២ សង្កាត់​បឹង​កេងកង​ទី​១ ។ ខណៈ​ពេល​ជន​រង​គ្រោះ​ទៅ ដល់​អស់​បន្ទប់​សម្រាក​ហើយ ពេល​នោះ​ជន​រង​គ្រោះ ក៍បាន​ដើរ​ចេញ​ទៅ​ម៉ាត​ជី​ម៉ាត នៅ​ផ្លូវ​៥៧ កែង​ផ្លូវ​២៩៤ ដោយ​បាន​ទិញ ស្រា​បៀរ​ផឹក​អស់ ៦​កំប៉ុង រួច​ហើយ ងងុយគេង​ពេក ជន​រង​គ្រោះ​ក៍បាន​ដើរទៅ​សម្រាក នៅ​មុខ​ហាង​លក់​ខោអាវ OBQ7 ផ្លូវ​៥៧ កែង​ផ្លូវ ៣០២ លង់លក់​នៅ​ទីនោះ​ទៅ លុះ​ពេល​ភ្ញាក់​ឡើង វេលា​ម៉ោង ០៤ ទៀប​ភ្លឺ ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ រក​មើល​ក៍​ស្រាប់តែ​បាត់​ទូរស័ព្ទ​ដៃ លិខិត ឆ្លង​ដែន និង ទឹកប្រាក់​ចំនួន​ប្រហែល​៥០​ដុល្លារ​អា​មេ​រិ​ក លុះ​រហូត​ព្រឹក​ឡើង​ទើប​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យ បណ្តឹង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​១ តែ​ម្ដង​។

ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ ឯកឧត្តម​ឧត្ត​សេនីយ៍​ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កំលាំង​មូលដ្ឋាន បាន​បើក​ការ​ស្រាវជ្រាវ​តាម​រយៈ​កាំ​ម៉េ​រា​សុវត្ថិភាព​នៅ​ទីតាំង​កើតហេតុ និង​នៅ​តាម​ដងផ្លូវ​ឃើញ ថា មាន​ជនសង្ស័យ​ម្នាក់​ជិះ​កង់​អូស​រទេះ​អេ​ត​ចាយ​មក​ដោយ​មាន​សភាព​ស្ងាត់​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ និ​លិខិតឆ្លងដែន​បាន​សម្រេច​តែ​ម្ដង​។

ចំពោះ​ស្នាម​របួស​ដៃ និង​ជើង​របស់​ជន​រង​គ្រោះ គឺ​បណ្ដាល​មក​ពី​ជិះ​ម៉ូតូ​ជាមួយ​សង្សារ​ដួល​នៅ​ឯ​ខេត្ត សៀមរាប តាំងពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៤ មក​ម្លេះ ។ ចំពោះ​វត្ថុ​តាង ទូរស័ព្ទ​ដៃ​និង​លិខិតឆ្លងដែន​ដែល​បាន​ជនសង្ស័យ​លួច ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​បាន​មក​វិញ​ទាំងអស់​ផង​ដែរ ។

ក្រោយ​កើតហេតុ ជនសង្ស័យ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ បឹង​កេងកង​ទី​១ កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កេង ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ