ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Newcastle បំបាក់ Liverpool ឈ្នះ​ពាន​ក្នុងស្រុក​លើក​ដំបូង ក្រោយ​ខកខាន​អស់​៧០​ឆ្នាំ

5 ម៉ោង មុន

ចក្រភព​អង់គ្លេស ៖ ក្រុមបាល់ទាត់​សារិកា​ព្រៃ Newcastle United បាន​បិទ​បញ្ចប់​ការ​រង់ចាំ​អស់​ពេល​៧០​ឆ្នាំ ដើម្បី​ឈ្នះ​ពានរង្វាន់​ក្នុងស្រុក​លើក​ដំបូង​របស់​ខ្លួន ជាមួយ​ជ័យជម្នះ​ពោរពេញ​ដោយ​មោទកភាព និង​ភាព​រីករាយ​រក​អ្វី​កាត់ថ្លៃ​ពុំ​បាន​លើ​ក្រុម​ហ្ស​ង​ក្រហម Liverpool…

ចក្រភព​អង់គ្លេស ៖ ក្រុមបាល់ទាត់​សារិកា​ព្រៃ Newcastle United បាន​បិទ​បញ្ចប់​ការ​រង់ចាំ​អស់​ពេល​៧០​ឆ្នាំ ដើម្បី​ឈ្នះ​ពានរង្វាន់​ក្នុងស្រុក​លើក​ដំបូង​របស់​ខ្លួន ជាមួយ​ជ័យជម្នះ​ពោរពេញ​ដោយ​មោទកភាព និង​ភាព​រីករាយ​រក​អ្វី​កាត់ថ្លៃ​ពុំ​បាន​លើ​ក្រុម​ហ្ស​ង​ក្រហម Liverpool ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ EFL Cup ឬ Carabao Cup រដូវ​កាល ២០២៤-២៥ នៅ​ឯ​កីឡដ្ឋាន​ជាតិ Wembley កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥​។

ខ្សែការពារ Dan Burn និង​ខ្សែប្រយុទ្ធ Alexander Isak ជា​អ្នក​សម្រេច​គ្រាប់​បាល់​ជ័យជម្នះ​ជូន Newcastle ខណៈ​ដែល​១​គ្រាប់​របស់ Liverpool រកបាន​ដោយ​ខ្សែបម្រើ​ប្រយុទ្ធ Federico Chiesa ដោយ​បញ្ចប់​ការ​ប្រកួត​លទ្ធផល ២-១ ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ៨៨,៥១៣​នាក់​។

តាម​រយៈ​ជ័យជម្នះ​ដ៏​សំខាន់​នេះ ទីបំផុត Newcastle បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អង់គ្លេស លោក Eddie Howe បាន​បិទ​បញ្ចប់​ការ​រង់ចាំ​ដ៏​យូរ​របស់​ខ្លួន ដើម្បី​ឈ្នះ​ពានរង្វាន់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៥៦​ឆ្នាំ ចាប់តាំងពី​ពួក​គេ​ឈ្នះ​ពានរង្វាន់​អឺរ៉ុប Inter-Cities Fairs Cup ឬ European Fairs Cup ដែល​ជា​ការ​ឈ្នះ​ពានរង្វាន់​ចុង​ក្រោយ​របស់​ពួក​គេ កាលពី​ឆ្នាំ ១៩៦៩​។ ព្រមទាំង​បិទ​បញ្ចប់​ការ​រង់ចាំ​អស់​រយៈពេល​៧០​ឆ្នាំ ដើម្បី​ឈ្នះ​ពានរង្វាន់​ក្នុងស្រុក​ជា​លើក​ដំបូង ចាប់តាំងពី​ការ​ឈ្នះ​ពានរង្វាន់ FA Cup ឆ្នាំ ១៩៥៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ