ខេត្តកណ្ដាល ៖ មានការបែកធ្លាយនូវលិខិតមួយ ហើយត្រូវបានគេយកមកផ្សព្វផ្សាយជាសាធា រណៈលើបណ្តាញសង្គម ពាក់ព័ន្ធនឹងចៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងកូនចៅក្រោមឱវាទ៣នាក់ ជាប់ចោទពីបទរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ ។

លិខិតនោះមានខ្លឹមសារថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ជម្រាបទៅឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ។ កម្មវត្ថុ ៖ ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ច ពាក់ព័ន្ធនឹងពាក្យបណ្តឹងចុះថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២១ របស់លោកវរសេនីយ៍ត្រី ហោ សំអុល អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ។
យោង៖ ពាក្យបណ្តឹងចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ របស់លោកវរសេនីយ៍ត្រី ហោ សំអុល អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ មានទីលំនៅផ្ទះលេខ៦៥E ផ្លូវលេខ២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ខេត្តកណ្តាល ។ ចំណាត់ការដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាមឯកឧត្តមជ្រាបថា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងដូចមានក្នុងយោងខាងលើ សុំប្តឹងពីឈ្មោះរួមមាន ៖
១-លោក ជៀម សំរិតធី មន្ត្រីនគរបាលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
២-លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ។
៣-លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ។
៤-លោកស្រី ជៀម សំរិតសោភា ជាអ្នកសរសេរសំបុត្រកំណើត(កាន់ឯកសាររត់ការ)ពីបទរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ ។
ក្រោយពីបានចាត់មន្ត្រីអធិការកិច្ច និងពិនិត្យឯកសារពាក់ព័ន្ធរួចមក ក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកណ្តាលធ្វើលិខិតណែនាំទៅរដ្ឋបាលសង្កាត់តាខ្មៅ ឲ្យបញ្ចប់មុខងារលោកស្រី ជៀម សំរិតសោភា ជាជំនួយការរដ្ឋបាលសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕
ចែករំលែកព័តមាននេះ