ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញពីវិធីក្នុងការការពារក្រលៀនរបស់អ្នកកើតជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ
អ្នកគួរតែគ្រប់គ្រងជាតិស្កររបស់អ្នកឲ្យមានលំនឹង ដោយមិនគួរឲ្យលើសខ្លាំងនោះទេ ព្រោះបើជាតិស្ករតែងតែឡើងខ្លាំង នឹងធ្វើឲ្យក្រលៀនអ្នកងាយប្រឈមនឹងគ្រោះថ្នាក់ណាស់។ ដូចនេះ អ្នកគួរតែកាត់បន្ថយអាហារដែលខ្លាញ់ ហិរ និងមានជាតិស្ករខ្ពស់ឡើយ។
អ្នកជំងឺទឹកនោមផ្អែមមិនត្រឹមតែត្រូវគ្រប់គ្រងជាតិស្ករឲ្យមានលំនឹងទេ ក៏ត្រូវតែប្រយ័ត្នពីសម្ពាធឈាមផងដែរ។ នៅពេលដែលសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ នឹងតែងតែវិលមុខ និងថប់ទ្រូង។ ពេលដែលជាតិស្ករក៏ឡើង សម្ពាធឈាមក៏ឡើង នឹងធ្វើឲ្យក្រលៀនអ្នកទ្រុឌទ្រោមខ្លាំងណាស់។
អ្នកដែលកើតជំងឺទឹកនោមផ្អែម គួរតែរៀនចេះគ្រប់គ្រងមាត់របស់ខ្លួន ដោយគួរតែចៀសពីការផឹកស្រា ហើយញ៉ាំបាយឲ្យទៀងពេល មិនគួរពិសារលើសកម្រិតឡើយ។ ក្នុងពេលធម្មតា អ្នកគួរតែ
បរិភោគអាហារដែលមានផ្ទុកវីតាមីន សារធាតុសរសៃ ដូចជា បន្លែបៃតង ការ៉ុត ម្រេះ ត្រសក់ ប៉េងប៉ោះ និងល្ពៅជាដើម។ ជាពិសេស អ្នកក៏ត្រូវតែស្រូបយកប្រូតេអ៊ីន ដើម្បីឲ្យរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។ ប៉ុន្តែអ្នកគួរតែកាត់បន្ថយញ៉ាំស្ករគ្រាប់ នំពងទា និងអាហារដែលមានជាតិស្ករខ្ពស់ ទើបអាចការពារក្រលៀនអ្នកឲ្យមានសុខភាពល្អបាន។
ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ពេលដែលស្រែកទឹក គួរតែញ៉ាំទឹក ទើបរាងកាយមិនខ្វះជាតិទឹក។ ជាពិសេស ជាធម្មតា អ្នកមិនគួរចាំដល់ពេលស្រែកទឹកខ្លាំងទើបញ៉ាំទឹកឡើយ ដោយគួរតែបែងចែកពេលពេលវេលាក្នុងការញ៉ាំ ទើបមិនធ្វើឲ្យក្រលៀនអ្នកប្រឈមនឹងបញ្ហាធំ៕
ចែករំលែកព័តមាននេះ