ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ស្រី​បន្លំ​លួច​លុយ​ជនបរទេស​បាន​៣៧០០​ដុល្លារជាប់អន្ទាក់

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​លួច​លុយ​ចំនួន​៣៧០០​ដុល្លារ ពី​ស្ត្រី​ជនជាតិ​អេ​ត្យូ​ពី​ម្នាក់​បាន​ត្រូវ​នគរបាល​ទេសចរណ៍​យក​មក​ធ្វើ​ត្រាប់​ឡើង​វិញនៅ​ផ្សារ​ទួល​ទំពូង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥​កន្លង​ទៅ ។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​លួច​លុយ​ចំនួន​៣៧០០​ដុល្លារ ពី​ស្ត្រី​ជនជាតិ​អេ​ត្យូ​ពី​ម្នាក់​បាន​ត្រូវ​នគរបាល​ទេសចរណ៍​យក​មក​ធ្វើ​ត្រាប់​ឡើង​វិញនៅ​ផ្សារ​ទួល​ទំពូង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥​កន្លង​ទៅ ។

ជនសង្ស័យ​ឈ្មោះ អុល ច័ន្ទ​ណា​រី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​មុខរបរ​លក់ដូរ​តាម​អន​ឡាញ និង​មាន​ទីលំនៅ​ផ្ទះ​លេខ ៥៥E៣ ផ្លូវ​លេខ​២០០ ភូមិ​៦ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។ ចំពោះ​វត្ថុ​តាង​ចាប់​យក​មាន ម៉ូតូ​ស្គូ​ពី​១​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HS-៦២៩៤ ស៊េរី​ឆ្នាំ​២០២០ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។

បើ​តាម​លោក​ឧត្តមសេនីយ៍ឯក រុន រ័​ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍ បានឱ្យ​ដឹង​ថា ដោយ​មានការ​រួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​គណ​:​កម្ម​ការ​ផ្សារ​ផង សមត្ថកិច្ច​បាន​បង្ហាញមុខ​ជនសង្ស័យ​ឱ្យ​អាជីវករ​លក់ដូរ​បានឃើញ ក្រែង​ធ្លាប់​ឃើញ​ធ្វើ​សកម្មភាព​នៅ​កន្លែង​របស់​ខ្លួន សូម​ប្រញាប់​មក​ដាក់​ពាក្យបណ្ដឹង​ជា​បន្ត ដើម្បី​ងាយស្រួល​ដាក់បន្ទុក​ទៅ​លើ​ជនសង្ស័យ​បន្ថែម​ទៀត ។

លោក​ប្រធាន​នាយកដ្ឋាន​បន្ត​ថា បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ការិយាល័យ​នីតិវិធី​បាន​ចាប់ផ្តើម​ស៊ើបអង្កេត និង​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​រយៈពេល​១០​ថ្ងៃ​មក​ហើយ ។ ជាមួយ​គ្នា​នេះ កម្លាំង​ជំនាញ​បាន​ចាប់ផ្ដើម​បិទ QR​កូដ តាម​ផ្សា​រទូ​ទាំង​ប្រទេស ប៉ុន្តែ​ជំហាន​ដំបូង​ក្នុង​រាជធានី​ភ្នំពេញ​សិន ដែល​មាន​៣​ចំណុច ៖

ទី​១-​លេខ​តេ​ឡេ​ក្រាម​នាយកដ្ឋាន ការិយាល័យ​ទេសចរណ៍ ។
ទី​២-​ផេ​ក​របស់​នាយកដ្ឋាន ។
ទី​៣-​ទីតាំង​របស់​នាយកដ្ឋាន ដើម្បី​ងាយស្រួល​ជនបរទេស​ដែល​មាន​បញ្ហា អាច​ទៅ​ដល់​គោលដៅ​បាន​លឿន ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ជនសង្ស័យ​បាន​ដើរ​ចូល​ផ្សារ​ទួល​ទំពូង ក្នុង​គោលបំណង​ទិញ​សម្លៀក​បំពាក់​ឱ្យ​ភ្ញៀវ ។ ពេល​ជនសង្ស័យ​ដើរ​ដល់​តូប​លេខ​១១០១ ក៏​ឃើញ​ភ្ញៀវ​បរទេស​ម្នាក់​កំពុង​ឈរ​ទិញ​សម្លៀក​បំពាក់ ដោយ​ភ្ញៀវ​បរទេស​នោះ បាន​ដាក់​កាបូបស្ពាយ​ដែល​ដាក់​លុយ​ក្នុង​នោះ​នៅ​លើ​ធ្នើរ​តាំង​សម្លៀក​បំពាក់ ។

នៅ​ពេល​ឃើញ​ដូច្នេះ ជនសង្ស័យ​បាន​ឈរ​នៅ​ជាប់​ភ្ញៀវ​បរទេស​ធ្វើខ្លួន​ជា​អ្នកទិញ​ដែរ ហើយ​ក៏​បាន​បន្លំ​លូក​យក​លុយ​ចេញពី​កាបូបស្ពាយ​ដែល​មាន​ចំនួន​៣៧០០​ដុល្លារ​រួច​ចេញ​ទៅ​បាត់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ