រាជធានីភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌរាជធានីសហការជាមួយនគរបាលខេត្តកណ្តាល បង្ក្រាបរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៦នាក់ ដែលប្រព្រឹត្តបទល្មើសកា.ប់ និងវា.យប្ល.ន់យកម៉ូតូចំនួន០៥ករណី ។

ជាក់ស្តែង កាលពីនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារព្រហ្មទណ្ឌ និងលោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានដឹកនាំកម្លាំងចុះបង្ក្រាបដោយមានការចូលរួមសហការពីនគរបាលខេត្តកណ្តាល ឃាត់បានជនសង្ស័យចំនួន០៦នាក់ ។

បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌបានអោយដឹងបន្តថា ជនសង្ស័យទាំង៦នាក់មានឈ្មោះ អុំ ច័ន្ទណារុន (ហៅ អារុន) ភេទប្រុស អាយុ១៨ឆ្នាំ , ២-ឈ្មោះ ឆន ចាន់យូរ៉ាន់ (ហៅ ម៉ារីអូ) ភេទប្រុស អាយុ១៨ឆ្នាំ , ៣-ឈ្មោះ ហែម រតនា (ហៅសីហា) ភេទប្រុស អាយុ១៨ឆ្នាំ , ៤-ឈ្មោះ ពន្លឺ រ៉ូណាល់ (ហៅ ចេម) ភេទប្រុស អាយុ១៧ឆ្នាំ , ៥-ឈ្មោះ យ៉ុន ដេវិត (ហៅវិត) ភេទប្រុស អាយុ១៧ឆ្នាំ , ៦-ឈ្មោះ ម៉ាលី កុម្ភៈ(ហៅ ភក្ត្រ័) ភេទប្រុស អាយុ១៨ឆ្នាំ ។

លោកស្នងការរងបានបញ្ជាក់ថា ជនសង្ស័យទាំង០៦នាក់នេះធ្លាប់ធ្វើសកម្មភាព៦ករណី ដោយករណីទី១ ប្រព្រឹត្តនៅចំណុចដីវាល ផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់ប្រទះទ្បាង ខណ្ឌកំបូល , ករណីទី២ ប្រព្រឹត្តនៅចំណុច ផ្លូវ៨០ម៉ែត្រ ផ្លូវចូលព្រលានយន្តហោះថ្មី ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល , ករណីទី៣ ប្រព្រឹត្តនៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិប៉ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ,ករណីទី៤ ប្រព្រឹត្តនៅចំណុចដីវាល ផ្លូវក្រវ៉ាត់ ក្រុងទី៣ ភូមិទី០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ,និងករណីទី៥ ប្រព្រឹត្ត នៅចំណុចដីទ្បូគ្មានលេខ ផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ។

សូមបញ្ជាក់ផងដែរថា មុខសញ្ញាសេះសល់ដែលរត់គេចខ្លួននឹងបានចូលរួមសកម្មភាពកា.ប់ និងវា.យប្ល.ន់យកម៉ូតូ សមត្ថកិច្ច និងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំ ដើម្បីចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ