រាជធានីភ្នំពេញៈជនសង្ស័យវាយប្លន់យកម៉ូតូយ៉ាងសកម្មចំនួន៦នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ បន្ទាប់ពីធ្វើសកម្មភាពកាប់ និងវាយប្លន់យកម៉ូតូចំនួន ៥ ករណីផ្សេងគ្នា។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន១-ឈ្មោះ អុំ ច័ ន្ទណារុន ហៅ រុន ប្រុស អាយុ១៨ឆ្នាំ ,២-ឈ្មោះ ឆន ចាន់យូរ៉ាន់ ហៅ ម៉ារីអូ ប្រុស អាយុ១៨ឆ្នាំ,៣-ឈ្មោះ ហែ មរតនា ហៅ សីហា ប្រុស អាយុ១៨ឆ្នាំ,៤-ឈ្មោះ ពន្លឺ រ៉ូណាល់ ហៅ ចេម ប្រុស អាយុ១៧ឆ្នាំ,៥-ឈ្មោះ យ៉ុន ដេវិត ហៅ វិត ប្រុស អាយុ១៧ឆ្នាំ និង៦-ឈ្មោះ ម៉ាលី កុម្ភះ ហៅ ភក្ត្រ័ ប្រុស អាយុ១៨ឆ្នាំ។
តាមលោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមបទបទបញ្ជរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារព្រហ្មទណ្ឌនៅ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ កម្លាំងការិយាល័យនគរបាលព្ព្រហ្មទណ្ឌំរិតស្រាលបានសហការជាមួយនគរបាលនៅតាមបណ្ដាមូលដ្ឋាននានាធ្វើការស្រាវជ្រាវបងក្រាបបានក្រុមជនសង្ស័យកាប់និងវាយប្លន់យកម៉ូតូជាបន្តបន្ទាប់បានចំនួន៦នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងទៀតថា សង្ស័យបានធ្វើសកម្មភាពយ៉ាងសកម្មចំនួន៥ ករណី,ករណី ទី១ សកម្មភាពកាប់និងវាយប្លន់យកម៉ូតូ នៅចំនុចដីវាល ផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់ ប្រទះទ្បាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពី ថ្ងៃទី២០ ខែកម្ភុះ ឆ្នាំ២០២៥,ករណី ទី២ ធ្វើសកម្មភាពកាប់និងវាយប្លន់យកម៉ូតូ នៅចំនុច ផ្លូវ៨០ម៉ែត្រ ចូលព្រលានយន្តហោះថ្មី ភូមិព្រែកហូរ លិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី១០ខែមិនា ឆ្នាំ២០២៥ ។
ករណី ទី៣ សកម្មភាពកាប់និងវាយប្លន់យកម៉ូតូ នៅចំនុច ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិប៉ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពី ថ្ងៃទី២៧ ខែកម្ភុះ ឆ្នាំ២០២៥ ,ករណី ទី៤ សកម្មភាព នៅចំនុចដីវាល ផ្លូវក្រវ៉ាត់ ក្រុងទី៣ ភូមិទី០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី២៨ ខែកម្ភុះ ឆ្នាំ២០២៥ និងករណី ទី៥ សកម្មភាពកាប់និងវាយប្លន់យកម៉ូតូ នៅចំនុចដីទ្បូគ្មានលេខ ផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពី ថ្ងៃទី៣០ ខែកមរា ឆ្នាំ២០២៥ ។
តាមនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យនៅមានបក្សពួកដែលនៅសេសសល់ហើយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្តតាមចាប់បក្ខពួកបន្ថែមទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


ចែករំលែកព័តមាននេះ