ខេត្ដកំពង់ស្ពឺ ៖ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តមួយគ្រឿងមានដឹកអ្នកដំណើរចំនួន២៥នាក់ នៅលើខ្នងភ្នំឧទ្យានជាតិព្រះកុសុមៈគីរីរម្យ (ចុះពីតំបន់ទេសចរណ៍ វីរៈប៊ុនថាំ ) បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលសរុបចំនួន២២នាក់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥នាទីរសៀលថ្ងៃទី១៦ មីនា ឆ្នាំ២០២៥នៅចំណុចចុះចំណោតលើខ្នងភ្នំព្រះកុសមៈគីរីរម្យខេត្តកកំពង់ស្ពឺ ។ មូលហេតុមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយខ្យល់កន្ត្រាក់ពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ខណៈកំពុងបើកបររថយន្តចុះពីលើចំណោតភ្នំក៏វាក់ជាមួយម៉ូតូរ៉ឺម៉កមួយគ្រឿងមានមនុស្សជិះនៅលើរ៉ឺម៉កនៅពីមុខកំពុងចុះចំណោតដែរក៏ចាប់ហ្វ្រាំងរថយន្តក៏ចាប់មិនជាប់អ្នកបើកបររថយន្តក៏បួងចង្កូតថយន្តគេចពីរ៉ឺម៉កម៉ូតូ បានជ្រុលចង្កូតធ្លាក់ពីលើផ្លូវក្រឡាប់ផ្ងាជើងឡើងលើតែម្តង ។
តាមប្រភពបន្តទៀតថា ជនរងគ្រោះធ្វើដំណើរមកពីក្រុងស្វាយរៀងខេត្តស្វាយរៀងដើម្បីដើរលេងកំសាន្តនៅរម្យនីយដ្ឋានឧទ្យានជាតិកុសមៈគីរីរម្យពេលត្រឡប់ទៅខេត្តស្វាយរៀងវិញក៏ជួបគ្រោះក្រឡាប់រថយន្តបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២២នាក់ដូច្នេះទៅ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនិងមន្ត្រីឧទ្យានុរក្សអន្តរាគមន៍ជួយសង្គ្រោះ និងហៅរថយន្តសាមុយដឹកបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺដើម្បីសង្គ្រោះ។
សមត្ថកិច្ចបន្តថាជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ប៉ែន គីមហាន ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិស្រះវង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរបរពេទ្យ (របួសធ្ងន់)។
២-ឈ្មោះ អ៊ុ យន ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរបរមន្ត្រីចូលនិវត្តន៍(របួសធ្ងន់)។
៣-ឈ្មោះ យ៉ែន នីយ៉ា ភេទស្រី អាយុ១១ឆ្នាំ ភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរបរសិស្ស(របួសស្រាល)។
៤-ឈ្មោះ សេរី សុខលីន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិឡ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរបរសាឡន(របួសស្រាល)។
៥-ឈ្មោះ បុិ ស្រេងហេងរតនៈ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិឡ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរបរសិស្ស(របួសស្រាល)។
៦.ឈ្មោះ ស្រេង ហេងលីនមរកត ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិឡ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរបរសិស្ស(របួសស្រា។
៧.ឈ្មោះ ព្រាប ក្រពុំឈូក ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នូង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរសាឡន (របួសធ្ងន់)។
៨.ព្រាប ផល្លី ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មុខរបរអ្នកបើកបរ (របួសធ្ងន់)។
៩.ចាន់ សុម៉ាលី ភេទស្រី អាយុ៦០ រស់នៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀងមុខរបរមន្រីចូលនិវត្តន៍ (របួសធ្ងន់)។
១០.សិន សូត្រ ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរបរកសិករ (របួសធ្ងន់)។
១១.ឈ្មោះ ឡុង រ័ត្នចាន់នី ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិពោធិ៍តាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរបរអាជីករ (របួស់ធ្ងន។
១២.ឈ្មោះ ញឹក សាមៀត ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំស្វាយយ៉ា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មុខរបរកសិករ (របួសស្រាល)។
១៣.ឈ្មោះ ម៉ៅ ផល្លា ភេទប្រុស អាយុ៥៨ រស់នៅភូមិក្បាលដំរី ឃុំស្វាយយ៉ា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មុខរបរកសិករ (របួសស្រាល)។
១៤.ឈ្មោះ អ៊ុង កីឡា ភេទប្រុស អាយុ៦៥ រស់នៅភូមិពោធិ៍តាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរបរមន្ត្រីចូលនិរត្តន៍ (របួសធ្ងន់)។
១៥.ឈ្មោះ អ៊ុយ វណ្ណា ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅភូមិស្រះវង់ ឃុំស្វាយរៀង ស្រុកស្វាយរៀង ខេត្តស្វាយរៀង មុខរប បុគ្គលិកពេទ្យ(របួសធ្ងន់)។
១៦.ឈ្មោះ ប៉ែន សាអេន ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វ
ាយរៀង ខេត្តស្វាយរៀង មុខរប លក់ដូរ(របួសធ្ងន់)។
១៧.ឈ្មោះ ឡឹក ហ៊ូយិន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិពោធិតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរបគ្រូពេទ្យ(របួសធ្ងន់)។
១៨.ឈ្មោះ ភោគ សេងលីម ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅពោធិតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរប មន្ត្រីចូលនិវត្តន៍(របួសធ្ងន់)។
១៩.ឈ្មោះ សុខ ប៊ុនណា ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្កាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរប មេផ្ទះ(របួសធ្ងន់)។
២០.ឈ្មោះ ថាច គ្រឿនចរិយា ភេទស្រី អាយុ៦៥ឆ្នាំ ភូមិឡ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរបជាងកាត់ដេ(របួសធ្ងន់)។
២១. ឈ្មោះញឹប នាង ភេទស្រី អាយុ៦៣ឆ្នាំ ភូមិឡ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរបមេផ្ទះ (របួសធ្ងន់)។
២២.ឈ្មោះ យូ សិទ្ធី ភេទប្រុស អាយុ១២ឆ្នាំ ភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរប សិស្ស (របួសស្រាល់)។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងអស់ខាងលើ ត្រូវក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ៕







ចែករំលែកព័តមាននេះ