ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិសាស្ត្រ​ថ្មី​! តម្លៃ​មាស​ទម្លុះ​រនាំង​៣.០០០​ដុល្លារ​ក្នុង​១​អោន ឬ​ជាង៣.៦២០​ដុល្លារ​ក្នុង​១​តម្លឹង

6 ម៉ោង មុន

អន្តរជាតិ ៖ តម្លៃ​មាស​បាន​ទម្លុះ​របាំង ៣,០០០​ដុល្លារ​ក្នុង​១​អោន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៥ ខណៈ​ដែល​បណ្តា​អ្នក​វិនិយោគ​បាន​សម្រុក​វិនិយោគ​លើ​លោហៈធាតុ​ដ៏​មាន​តម្លៃ​មួយ​នេះ ចំ​ពេល​មាន​ភាព​មិន​ប្រាកដប្រជា​សេដ្ឋកិច្ច​សកល បង្ក​ឡើង​ដោយ​សង្គ្រាម​ពន្ធ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក…

អន្តរជាតិ ៖ តម្លៃ​មាស​បាន​ទម្លុះ​របាំង ៣,០០០​ដុល្លារ​ក្នុង​១​អោន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៥ ខណៈ​ដែល​បណ្តា​អ្នក​វិនិយោគ​បាន​សម្រុក​វិនិយោគ​លើ​លោហៈធាតុ​ដ៏​មាន​តម្លៃ​មួយ​នេះ ចំ​ពេល​មាន​ភាព​មិន​ប្រាកដប្រជា​សេដ្ឋកិច្ច​សកល បង្ក​ឡើង​ដោយ​សង្គ្រាម​ពន្ធ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump)​។

ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា តម្លៃ​មាស​បាន​ហក់​ឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ៣,០០៤.៨៦​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​អោន ឬ​ស្មើនឹង ៣,៦២៣​ដុល្លារ​ក្នុង​១​តម្លឹង នៅ​ក្នុង​ការ​ជួយ​ដូរ​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៥ មុន​ពេល​ធ្លាក់​មក​នៅ​ត្រឹម ២,៩៨៦.៦៥​ដុល្លារ​ក្នុង​១​អោន ឬ ៣,៥៩៥​ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥​។

លោក Tai Wong ពាណិជ្ជករ​មាស​ឯករាជ្យ​បាន​ថ្លែង​ថា ការ​កើនឡើង​តម្លៃ​មាស​លើស​ពី ៣,០០០​ដុល្លារ​ក្នុង​១​អោន ត្រូវ​បាន​ជំរុញ​ដោយ​ការ​បារម្ភ​ពី​សំណាក់​បណ្តា​អ្នក​វិនិយោគ​លើ​បញ្ហា​សេដ្ឋកិច្ច​សកល ហើយ​កំពុង​តែ​បង្វែរ និង​បង្កើន​ការ​ផ្តោត​ទៅ​លើ​លោហៈ​ធាតុមាស ដែល​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​សុវត្ថិភាព​បំផុត អំឡុង​ស្ថានភាព​ពិភពលោក​បច្ចុប្បន្ន ដែល​កំពុង​គ្របដណ្តប់​លើ​ភាព​ចលាចល​របស់​លោក ត្រាំ ទៅ​លើ​ទីផ្សារ​ភាគហ៊ុន និង​ផល​ប៉ះពាល់​ខ្លាំង​នៃ​សង្គ្រាម​ពន្ធ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ទី​៤៧​រូប​នេះ​។

ការ​កើនឡើង​តម្លៃ​មាស ក៏​ត្រូវ​បាន​ជំរុញ​ដោយ​តម្រូវការ​ពី​បណ្តា​ធនាគារកណ្តាល​ពិភពលោក​ផង​ដែរ ដោយនៅ​ក្នុង​ចំណោម​នោះ ធនាគារកណ្តាល​របស់​ចិន​បាន​បង្កើន​ការ​ទិញ​មាស​ស្តុក​ទុក​ក្នុង​រយៈពេល​បួន​ខែ​ជាប់​គ្នា បើ​ទោះបីជា​តម្លៃ​ស្ថិត​នៅ​កម្រិត​ខ្ពស់​យ៉ាងណា​ក៏​ដោយ​។

ប្រភព​ពី​ទស្សនាវដ្តី​ពាណិជ្ជកម្ម Forbes ក៏​បាន​រាយការណ៍​ដែរ​ថា ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ទីផ្សារ​មាស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជំរុញ​ដោយ​តម្រូវការ​កើនឡើង​ពី​បណ្តា​ធនាគារកណ្តាល​ពិភពលោក​។ យោង​តាម​ក្រុមប្រឹក្សា​មាស​ពិភពលោក បណ្តា​ធនាគារកណ្តាល​ពិភពលោក​បាន​ទិញ​មាស​ជាង ១,០០០​តោន​ក្នុង​ឆ្នាំ ២០២៤ ដែល​ជា​ឆ្នាំ​ទី ៣ ជាប់​ៗ​គ្នា​នៃ​ការ​ទិញ​មាស​ស្តុក​ទុក​ដ៏​សំខាន់ និង​ប្រហែល​ទ្វេ​ដង​នៃ​ការ​ទិញ​ប្រចាំឆ្នាំ​ជា​មធ្យម​សម្រាប់​រយៈពេល​១០​ឆ្នាំ​មុន​។ ការ​ទិញ​មាស​ពី​បណ្តា​ធនាគារកណ្តាល​ពិភពលោក​បាន​បន្ត​នៅ​ឆ្នាំ​នេះ នាំមុខ​ដោយ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន ចិន កា​ហ្សា​ក់​ស្ថាន ប៉ូ​ឡូញ និង​ឥណ្ឌា ជាដើម​។

លោក David Russell នាយក​ប្រតិបត្តិ​ក្រុមហ៊ុន GoldCore បាន​ថ្លែង​ថា បណ្តា​ធនាគារកណ្តាល​ជុំវិញ​ពិភពលោក​បាន​បន្ត​ការ​ទិញ​មាស​ក្នុង​កម្រិត​ជា​កំណត់​ត្រា ដោយ​ស្វែងរក​ការ​ធ្វើ​ពិពិធ​កម្ម​ឆ្ងាយ​ពី​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដែល​កំពុង​ប្រែប្រួល​តម្លៃ​ជា​បន្តបន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ